នគរបាល​ឆ្មក់​បង្ក្រាប​ទីតាំង​ជល់​មាន់ដុះស្លែ​មួយកន្លែង​ឃាត់​មនុស្ស​7​នាក់​និង​មាន់​6​ក្បាល​​

0

​បន្ទាយ​មាន​ជ័​យ៖​ទីតាំង​ជល់​មាន់​មួយកន្លែង​ស្ថិតនៅ​ក្នុងព្រៃ​ភូមិ​ត្មាត​ពង​ឃុំ​កូប​ស្រុក​អូរជ្រៅ​ត្រូវបាន​នគរបាល​ព្រហ្មទណ្ឌកំ​រឹត​ស្រាល​នៃ​ស្នងការ​ខេត្តបន្ទាយមានជ័យ​ឆ្មក់​បង្ក្រាប់បាន​កាលពី រសៀល​ថ្ងៃទី​01​ខែកញ្ញា​កន្លងទៅ​ឃាត់ខ្លួន​បាន​ទាំង​អ្នកលេង ម៉ាន់ ម៉ូតូ​ជាច្រើន​គ្រឿងIMG_9551​។​លោក សិទ្ធ ឡោះ ស្នងការរង​កណ្តាល​យុត្តិធម៌​បាន​ប្រាប់​អោយដឹងថា ក្រោយពី​ទទួលបាន​ពត៌មាន​ពី​ប្រជាពលរដ្ឋ​និង​តាម​បទបញ្ជា​របស់លោក​ស្នងកា​រអា​ត់ ខែម លោក​ក៏បាន​ដឹកនាំ​កម្លាំង​ចុះបង្ក្រាប​ភ្លាមៗ​ធ្វើអោយ​មើល​និង​អ្នកលេង​រត់​ចែក​ជើង​ពេញ​ព្រៃ​។​តែ​ទោះជា​យ៉ាងណា​ក៍ដោយ​ជា​លទ្ធផល​កម្លាំង​បាន​ឃាត់ខ្លួន​អ្នក​ភ្នាល់មាន់​បាន​ចំនួន​6​នាក់​និង​ម្ចាស់​សៃ​វៀន​ម្នាក់​ឈ្មោះ ស៊ឹម វែ​ន អាយុ​ជាង​50​ឆ្នាំ ។​ដកហូត​បាន​សៃ​វៀន​ចំនួន​ពីរ មាន់​ជល់​6​ក្បាល​ស៊ុម​ក្រុងមាន់​7​និង ម៉ូតូ​11​គ្រឿង​យកមក​រក្សាទុក​នៅ​ស្នងការ​ខេត្ត​។​
លោក​ស្នងការរង​បាន​បន្តថា​អ្នក​ដែល​ត្រូវ​ចាប់ខ្លួន​និង​វត្ថុតាង​ជាមាន់ ម៉ូតូ​បន្ទាប់ពី​ធ្វើការ​សាកសួរ​ក​ម្លាំ​ជំនាញ​និង​កសាង​សំណុំរឿង​បញ្ជូនទៅ​សាលាដំបូង​ខេត្ត​ដើម្បី​ចាត់ការ​តាម​នីតិវិធី​ច្បាប់​នា​ព្រឹក​នេះ​។​
ចំពោះ​ល្បែ​ន​ស៊ី​សង​ខុសច្បាប់​ទាំងអស់​ដែលមាន​នៅក្នុង​ខេត្តបន្ទាយមានជ័យ​សម​ត្ថ​កិច្ច​និង​បន្តធ្វើ​ពីមួយ​ទៅមួយ​ដើម្បីអោយ​ស្រប់តាម​គោលនយោបាយ​ភូមិ​ឃុំ​មាន​សុ​វត្តិភាព​៕​FullSizeRender (1) IMG_9531 IMG_9539