​ជនពិការ​ក្រីក្រ​និង​ជន​ចាស់ជរា​គ្មាន​ទីពឹង​៦​គ្រួសារ​បានទទួល​អំណោយ​មនុស្សធម៌​ពី​ ​អ្នកតំណាងរាស្ត្រ​គណបក្ស​ប្រជាជន​កម្ពុជា​មណ្ឌល​កំពង់​ឆ្នាំង​

0

​ខេត្តកំពង់ឆ្នាំង​ ៖ ជនពិការ​ជា​គ្រួសារ​ក្រីក្រ​និង​ជន​ចាស់ជរា​គ្មាន​ទីពឹង​ចំនួន​៥​នាក់​នៅ​ភូមិ​ចន្លោះ​រ៉េ​ន​ឃុំ​ស្វាយជ្រុំ និង​១​គ្រួសារ​នៅ​ភូមិ​ត្រពាំង​ពោធិ ឃុំ​ពង្រ ស្រុក​រលាប្អៀរ ខេត្តកំពង់ឆ្នាំង នៅ​ព្រឹក​ថ្ងៃទី​០២ ខែកញ្ញា ឆ្នាំ​២០១៥ នេះ​ត្រូវបាន​លោកជំទាវ កែ ច័ន្ទ​មុនី អ្នកតំណាងរាស្ត្រ​គណបក្ស​ប្រជាជន​កម្ពុជា ម​ណ្ឌ ល​ខេត្តកំពង់ឆ្នាំង លោកជំទាវ តុង ណា​រី សមាជិក​ក្រុមប្រឹក្សា​ខេត្ត​ ​លោក សេង វិចិត្រ ប្រធាន​ស​.​ស​.​យ​.​ក ស្រុក​រលាប្អៀរ បាន​ចុះសាកសួរ​សុខទុក្ខ និង​នាំយក​អំណោយ​ផ្ទាល់ខ្លួន អំណោយ​និង​សប្បុរសជន​ជូន​ដល់​លំនៅដ្ឋាន​ដោយ​ផ្ទាល់ដៃ​។​11988501_537886759691761_6924607239266900659_n
​ ​លោកជំទាវ តុង ណា​រី សមាជិក​ក្រុមប្រឹក្សា​ខេត្តកំពង់ឆ្នាំង បានអោយដឹងថា​៖ គ្រួសារ​ក្រីក្រ​ជា​ពិការ​និង​ជន​ចាស់ជរា​គ្មាន​ទីពឹង​ទាំង​៦​គ្រួសារ ក្នុង​មួយ​គ្រួសារៗ​ទទួលបាន​មី​១​កេស​, អង្ក​២០​គីឡូក្រាម ,​ត្រីខ​១​យួរ​, អំបិល​៥​គីឡូក្រាម​, ស្កសរ​២​គីឡូក្រាម​, និង​ថវិកា​៥​ម៉ឺន​រៀល​។ លោកជំទាវ​ក៏បាន​ចែក​នំ ខោអាវ​ដល់​ក្មេងៗ និង​ឧបត្ថម្ភ​ដល់​ប្រជា​ការពារ នូវ​ថវិកា​សរុប ១០​ម៉ឺន​រៀល​ផងដែរ​។​
​ ​នៅក្នុង​ពេលនោះ​លោកជំទាវ កែ ច័ន្ទ​មុនី បាន​ពាំ​នាំនូវ​ប្រសាសន៍​ផ្តាំផ្ញើ សាកសួរ​សុខទុក្ខ​ពី​សំ ណាក់​អគ្គមហាសេនា​ពញា​ចក្រី ហេង សំរិន ប្រធានរដ្ឋសភា​  សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុនសែន នាយករដ្ឋមន្ត្រី សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធាន​កាកបាទក្រហមកម្ពុជា ដែល​កន្លងមក​សម្តេច​តែងតែ​នឹករលឹក​ ​គិតគូរ​ពី​សុខទុក្ខ និង​ផល​លំបាក​ក្នុងការ​រស់នៅរ​បស់បង​ប្អូន នៅ​គ្រប់​ទីកន្លែង​គ្រប់​មូលដ្ឋាន នៅពេលដែល​ពួកគាត់​មានទុក្ខ​លំបាក គឺ​សម្តេច​តែង​ផ្តល់ជូន​នូវ​អំណោយ​សង្គ្រោះ​ជូន​ដល់​បងប្អូន​គ្រប់ៗ​គ្នា​ទាំងអស់ ដោយ​មិនបាន​ប្រកាន់ពូជសាសន៍ ឬ​និន្នាការ​នយោបាយ​ឡើយ​។​11064602_537886876358416_8253868789927684541_n11935093_537886979691739_7624432965479658609_n
​ ​លោកជំទាវ បាន​បន្តទៀតថា​៖ ទោះបី​អំណោយ​នេះ តិចតួច​ពិតមែនតែ​ក៏​អាចជួយ​ដោះស្រាយ​ការលំបាក​របស់​បងប្អូន លោកយាយ​លោកតា បាន​មួយគ្រា​ផងដែរ​។​លោកជំទាវ​ក៏បាន​ផ្តាំផ្ញើ​ដល់​គ្រួសារ​ក្រីក្រ​ពិការ​និង​លោកយាយ​ចាស់ជរា​គ្មាន​ទីពឹង​ទាំង​៦​គ្រួសារ អោយ​ខិតខំ​ថែរក្សា​សុខភាព​ដោយ​រស់នៅ​ស្អាត​ហូប​ស្អាត​ផឹក​ស្អាត សំរាក​ក្នុង​មុង ដើម្បី​ការពារ​សុខភាព​កុំអោយ​ឈឺ​ស្កាត់ ខាតបង់​ថវិការ​។​ ​
​គ្រួសារ​ក្រក្រី​ជា​ពិការ និង​លោកយាយ​ចាស់ជរា​គ្មាន​ទីពឹង​ទាំង​៦​គ្រួសារ សូម​គោរព​ជួន​ពរ​ដល់​សម្តេច លោកជំទាវ និង​សប្បុរសជន​ទាំងអស់ សូម​ទទួលបាន​ជ័យជំនះ​គ្រប់​តួនាទី​ភារកិច្ច រួមគ្នា​ដឹកនាំ​ប្រ ទេស​ជាតិ ប្រកបដោយ​ភាព​ខុ​ខ​សាន្ត មាន​សុខសន្តិភាព មានការ​អភិវឌ្ឍនភាព​លើ​គ្រប់​វិស័យ ដើម្បី​ប្រជាពលរដ្ឋ ភាពសម្បូរ​សប្បាយ​រុងរឿង​រហូត​តទៅ​អនាគត​៕