ជនសង្ស័យ​២​នាក់​ពាក់​ព័​ន្ឋ​និង​ករណី​គឿង​ញៀន​ដ៏​សកម្ម​នៅ​ក្រុង​សៀមរាប​ត្រូវបាន បញ្ជូន​ទៅកាន់​តុលាការ​

0

​ខេត្តសៀមរាប​៖ ស​នៅ​រសៀល​ថ្ងៃទី​០២​ខែកញ្ញា​ឆ្នាំ​២០១៥​ម​ត្ថ​កិច្ច​នគរបាល​ប្រឆាំង​គឿង​នៃ​ស្នងការ​ខេត្ត​បានបង្ហាញ​មុខ​​ជនសង្ស័យ​ម្នាក់​ពាក់​ព័​ន្ឋ​ទៅ​និង​ករណី​ជួញដូរ​គឿង​ញៀន​ដ៏​សកម្ម​នៅក្នុង​ក្រុង​សៀមរាប ព្រមទាំង​សា​ធាតុ​ញៀន​ចំនួន​៦​កញ្ចប់​និង​ឧ​បករ​ណ៏​ប្រើប្រាស់​គឿង​ញៀន​ជាច្រើន​ទៀត​រួចហើយ​បញ្ជូន​ទៅកាន់​តុលារការចុះ​បង្ក្រាប​ករណី​គ្រឿងញៀន​នេះ​ធ្វើឡើង​នៅវេលា​ម៉ោង​១​និង​៣០​នាទី​ថ្ងៃទី​០២​ខែកញ្ញា​​ឆ្នាំ​២០១៥​នៅ​ចំណុច​ភូមិ​វត្ត​បូ​ព័ សង្កាត់​សាលា​កំរើក ក្រុង សៀមរាប ។​DSC_0412
​លោក​វរសេនីយទោ​អ៊ុំ​សា​អាត​នាយការិយាល័យ​នគរបាល​ប្រឆាំង​គ្រឿងញៀន បាន​ប្រាប់​ឱ្យដឹងថា ដោយមាន​ការចូលរួម​ជាមួយ​កំលាំង​អ​ន្តា​គម​ន៍​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តសៀមរាប​និង​កំលាំង​អ​ន្តា​គម​ន៍​របស់​អធិការដ្ឋាន​នគរបាល​ខេត្ត​និង​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​ស​ង្កា​ត់​សាលា​កំរើក ទើប​ឈានដល់​ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​បាន​ចំនួន​០២​នាក់​រួច​បញ្ជូន​មកកាន់​ការិយាល័យ​ដើម្បី​ធ្វើការ​សួរនាំ​ក្នុងនោះ​ម្នាក់​ដែល​សមត្ថកិច្ច​យើង​អនុវត្តតាម​ដេ​ការ​ពីបទ​ជួញដូរ​គឿង​ញៀន លោក​បន្តថា ជនសង្ស័យ​ទាំង​នាក់​មាន​ទី​១/​ឈ្មោះ​ធី​ចាន់​ធី​ភេទ​ប្រុស​អាយុ​២២​ឆ្នាំ​រស់នៅ​ក្នុងភូមិ​អញ្ចាញ​សង្កាត់​នគរធំ ក្រុង​សៀមរាប​មុខរបរ​មិន​ពិតប្រាកដ​ចាប់​តាម​ដេ​ការ​ពីបទ​(​ជួញដូរ​)​ឃាត់ខ្លួន​នៅ​ថ្ងៃទី​០២​ខែកញ្ញា​ឆ្នាំ​២០១៥ ទី​២/​ឈ្មោះ​ហាក់​ប៊ុន​ទ្បា​ញ់ ភេទ​ប្រុស​អាយុ​២៤​ឆ្នាំ​មុខរបរ​មិន​ពិតប្រាកដ​ពីបទ (​ជួញដូរ​)​មាន​ទីលំនៅ​ភូមិ​សំរោង ឃុំ​សំរោង​ស្រុក​សូត្រ​និគម​ខេត្តសៀមរាប​(​ឃាត់ខ្លួន​នៅ​ថ្ងៃទី​០២​ខែកញ្ញា ឆ្នាំ​២០១៥ លោក​បាន​បន្តទៀតថា ក្រោយពី​សួរនាំ​រួច​កម្លាំង​ជំនាញ​បាន​ដកហូត​វត្ថុតាង​រួមមានៈ ម៉ូតូ​ចំនួន​០១​គ្រឿង​ម៉ាក​សង់​,​ថ្នាំ​មេ​តំ​ហ្វេ​តា​មីន​០៦​កញ្ចប់ មាន​ទម្ងន់ 0.7​ក្រាម ទូរ​សព្ទ័​ចំនួន​01​គ្រឿង ព្រមទាំង​ឧបករណ៍​ជក់​មួយចំនួនធំ​ផងដែរ​។​
បច្ចុប្បន្ន​ជនសង្ស័យ​ទាំង​០២​នាក់​និង​វត្ថុតាង​ត្រូវបាន​កម្លាំង​ជំនាញ​បញ្ជូន​ទៅកាន់​តុលាការ នៅ​រសៀល ថ្ងៃទី​០២​ខែកញ្ញា ឆ្នាំ​២០១៥​នេះ​ដើម្បី​ចាត់ការ​តាមផ្លូវ​ច្បាប់​៕​ដោយ គឿន​វ៉េ​ត​