​កម្លាំង​អាវុធហត្ថ​ខេត្ត បញ្ជូន​ខ្លួន​ក្រុមយុវជន​១៥​នាក់​៦​កន្លែង​ផ្សេងគ្នា​និង​វត្ថុតាង​ទៅ​តុលាការ​ ​ពីបទ​ជួញដូរ​និង​ប្រើប្រាស់​គ្រឿងញៀន

0

​សៀមរាប​៖ កម្លាំង​កង​រាជ​អាវុធ​ប្រឆាំង​គ្រឿង​ញៀ​ខេត្ត​បាន​ចុះ​ប្រ​ត្តិ​ប​ត្តិ​ការបង្ក្រាប​ករណី​ជួញដូរ​គ្រឿងញៀន ដឹកនាំ​ផ្ទាល់​ដោយ​លោក​វរសេនីយឯក ស្រី យូ​រ៉ា មេបញ្ជាការរង​កងរាជអាវុធហត្ថ​ខេត្ត និង​ដឹកនាំ​សម្របសម្រួល​ដោយ​លោក សំរិទ្ធ សុខុន ព្រះរាជអាជ្ញារង​អមWP_20150905_016​សាលាដំបូង​ខេត្ត ឈានដល់​ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​១៥​នាក់​បន្តបន្ទាប់​នៅ​ចំនុច​៦​កន្លែង​ផ្សេងគ្នា​ក្នុង​ថ្ងៃ​តែមួយ ខណៈ​ពួកគេ​កំពុង​ចែកចាយ​នៅតាម​ដងផ្លូវ​សាធារណៈ​និង​ក្នុង​បន្ទប់​ជួល​។ ហេតុ​ការចុះ​បង្ក្រាប​ករណី​ជួញដូរ​គ្រឿងញៀន​នេះ​ធ្វើឡើង​តាំងពី​រសៀល​ដល់​ហូត​យប់​ថ្ងៃទី​០៤​ខែកញ្ញា​ឆ្នាំ​២០១៥​ស្ថិតនៅ​ចំនុច​៦​កន្លែង​ផ្សេងគ្នា​ក្នុង​ថ្ងៃ​តែមួយ​ក្នុង​ក្រុង​សៀមរាប ។​ លោក​វរសេនីយ៍ឯក ស្រី យូ​រ៉ា មេបញ្ជាការរង​ខេត្ត​បាន​ឲ្យ​ដឹងថា ដោយមាន​ការយកចិត្ត​ទុកដាក់​ពី​សំណាក់ លោក​មេបញ្ជាការ​កង​រាជ​អាវុធ​ខេត្ត ទើប​ក្នុងការ​ចុះបង្ក្រាប​ករណី​ខាងលើនេះ​កម្លាំង​ជំនាញ​របស់លោក​បានធ្វើ​ការឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​១៥​នាក់ៈ​ទី​១-​ឈ្មោ​/ ជិន វិជ្ជា ភេទ​ប្រុស​អាយុ​១៧​ឆ្នាំ​មុខរបរ​សិស្ស រស់នៅ​ភូមិ​កសិកម្ម សង្កាត់​ស្រ​ង៉ែ​(​ជួញដូរ​) ២/​ឈ្មោះ វន សីហា ភេទ​ប្រុស​អាយុ​១៩​ឆ្នាំ មុខរបរ​ចុងភៅ​រស់នៅ​ភូមិ​មណ្ឌល​៣ សង្កាត់​ស្លក្រាម (​ជួញដូរ​)​ទី​៣/​ឈ្មោះ នុត ឆ​ពង ភេទ​ប្រុស​អាយុ​២៥​ឆ្នាំ​មុខរបរ​កម្មក​ជាងដែក​មាន​ស្រុកកំណើត​នៅ​ភូមិ​ផ្អាវ ឃុំ​បាធាយ ស្រុក​ជើងព្រៃ ខេត្តកំពង់ចាម បច្ចុប្បន្ន​ជួល​ផ្ទះ​ក្នុង​ក្រុង​សៀមរាប​(​ចាត់ចែង​ឱ្យប្រើ​ប្រាស់​)​ទី​៤/​ឈ្មោះ​សាត សុទ្ធ ភេទ​ប្រុស​អាយុ​៣៥​ឆ្នាំ​មុខរបរ​មិន​ពិត​ស្រុកកំណើត​នៅ​ភូមិ​អណ្តូង​ចេញ ឃុំ​អូ​ចារ ស្រុក​បាត់ដំបង ខេត្តបាត់ដំបង​បច្ចុប្បន្ន​ជួល​ផ្ទះ​ក្នុង​ក្រុង​សៀមរាប​(​ចាត់ចែង​ឱ្យប្រើ​ប្រាស់​) ទី​៥/​ឈ្មោះ ម៉េ​ត សុ​យ ភេទ​ប្រុស​អាយុ​៣៦​ឆ្នាំ​មុខរបរ​ជាងសំណង់ បច្ចុប្បន្ន​ស្នាក់នៅ​ភូមិ​ចុង​កៅស៊ូ សង្កាត់​ស្លក្រាម​(​ប្រើប្រាស់​)​ទី​៦/​ឈ្មោះ លី ឡា ភេទ​ប្រុស​អាយុ​២៧​ឆ្នាំ​មុខរបរ​លក់ដូរ​រស់នៅ​ភូមិ​តាវៀន សង្កាត់​សាលា​កំរើក​(​ប្រើប្រាស់​)​ទី​៧/​ឈ្មោះ សុ ង៉ិ ភេទ​ប្រុស​អាយុ​៣៣​ឆ្នាំ មុខរបរ​ចិញ្ចឹម​ជ្រូក រស់នៅ​ភូមិ​ធ្លូ​ក​អណ្តូង សង្កាត់​អំពិល (​ចាត់ចែង​ឱ្យប្រើ​ប្រាស់​) ទី​៨/​ឈ្មោះ ចាន់ លុច ភេទ​ប្រុស​អាយុ​២៩​ឆ្នាំ មុខរបរ​លក់ដូរ ស្នាក់នៅ​ភូមិ​ធ្លូ​ក​អណ្តូង សង្កាត់​អំពិល​(​ចាត់ចែង​ឱ្យប្រើ​ប្រាស់​) ទី​៩/​ឈ្មោះ មាស សម្ផស្ស ភេទ​ប្រុស​អាយុ​២៣​ឆ្នាំ​មុខរបរ​ជាង​ម៉ូតូ​រស់នៅ​ភូមិ​ធ្លូ​ក​អណ្តូង សង្កាត់​អំពិល​(​ចាត់ចែង​ឱ្យប្រើ​ប្រាស់​) ទី​១០/​ឈ្មោះ ម៉ែន គុជ​ចេ​ន ភេទ​ប្រុស​អាយុ​៣០​ឆ្នាំរ​មុខរបរ​មិន​ពិត បច្ចុប្បន្ន​រស់នៅ​ភូមិ​តាភុល សង្កាត់​ស្វាយដង្គំ​(​ចាត់ចែង​ឱ្យប្រើ​ប្រាស់​)​ទី​១១/​ឈ្មោះ ហុក សាម៉ន ភេទ​ប្រុស​អាយុ​៣០​ឆ្នាំ​មុខរបរ​កម្មក​សំណង់​រស់នៅ​ភូមិ​សាលាកន្សែង សង្កាត់​ស្វាយដង្គំ​(​ប្រើប្រាស់​)​ទី​១២/​ឈ្មោះ ចាន់ ថា ភេទ​ប្រុស​អាយុ​៤៥​ឆ្នាំ​មុខរបរ​ប​មិន​ពិតប្រាកដ​មាន​ទីលំនៅ​ភូមិ​ចុង​ស្តោ ឃុំ ពាម​ឯក ស្រុក​ឯក​ភ្នំ ខេត្តបាត់ដំបង បច្ចុប្បន្ន​ស្នាក់នៅ​ផ្ទះជួល​ក្នុង​ក្រុង​សៀមរាប​ជួញដូរ និង​ទី​១៣/​ឈ្មោះ គឹម ស៊ីណា ភេទ​ប្រុស​អាយុ ១៩​ឆ្នាំ​មុខរបរ​រើស​អេតចាយ រស់នៅ​ភូមិ​គ្រួស សង្កាត់​ស្វាយដង្គំ ប្រើប្រាស់ ទី​១៤/​ឈ្មោះ រ័ត្ន សុធា ភេទ​ប្រុស​អាយុ​២២​ឆ្នាំ​មុខរបរ​ជាងសំណង់ រស់នៅ​ភូមិ​វាល សង្កាត់​ស្រ​ង៉ែ ប្រើប្រាស់ និង​ទី​១៥/​ឈ្មោះ អ៊ឹម ដាលីន ភេទ​ប្រុស​អាយុ​១៩​ឆ្នាំ មុខរបរ​មិន​ពិត រស់នៅ​ភូមិ​វត្ត​ស្វាយ សង្កាត់​សាលា​កំរើក ក្រុង​សៀមរាប​(​ប្រើប្រាស់​)​។​លោក​បន្តថា ក្រោយ​ធ្វើការ​ឃាត់ខ្លួន​បាន​ជនសង្ស័យ​ខាងលើ កម្លាំង​ជំនាញ​ធ្វើការ​ដកហូត​បាន​វត្ថុ​តាង​រួមមានៈ​ម្សៅ​មេ​តំ​ហ្វេ​តា​មីន​ចំនួន​៩​កញ្ចប់​ទម្ងន់​៦,៨៨​ក្រាម​,​កញ្ឆារ​គ្រៀម​ចំនួន​១​ថង់​តូច​,​ថ្នាំញៀន​ប្រភេទ​WY​ចំនួន​៣​គ្រាប់​,​ទូរស័ព្ទដៃ​១០​គ្រឿង​, ម៉ូតូ​៥​គ្រឿង​,​កង់​១​គ្រឿង​,​ដាវ​ដែក​ចំនួន​១,​កាំបិត​ស្នៀត​ចំនួន​១,​ជញ្ជីង​ថ្លឹង​ចំនួន​១ និង​ឧ​បករ​ណ៏​ច្នៃ​ជក់​មួយចំនួនធំ​។ បច្ចុប្បន្ន​ជនសង្ស័យ​ចំនួន​១៥​នាក់ និង​វត្ថុតាង​ទាំងអស់​ត្រូវបាន​កម្លាំង​ជំនាញ​កសាង​សំណុំរឿង​បញ្ជូនទៅ​តុលាការ​នៅ​ថ្ងៃទី​០៥​ខែកញ្ញា​ឆ្នាំ​២០១៥​ដើម្បី​ចាត់ការ​តាម​នីតិវិធី​ច្បាប់​៕20150905_083511 20150905_083343 WP_20150905_016ដោយ ខេង ឧ​ត្ត​ម​