រថយន្ត​ម៉ាក​ហ៊ី​យ៉ាន់​បុក​ជាមួយ​ម៉ូតូ​ស្លាប់​2នាក់​ក្នុង​ឃុំ​សំរោង​ធំ

0

ខេត្តកណ្តាល៖ បុរស​២​នាក់​ស្លាប់បាត់​ជីវិត​​ភ្លាមៗ​នៅ​និង​កន្លែង ក្នុង​ហេតុ​ការ​ណ៌​គ្រោះ​
​ថ្នាក់​ចរាចរ​ណ៌ រវាង​ម៉ូតូ​និង​រថយន្ត​ហ៊ី​យ៉ាន់​​បុក​គ្នា​កាលពី​វេលា​ម៉ោង​៩​និង​១០​នាទី​យប់​
​ថ្ងៃទី​៤ ខែ កញ្ញា ឆ្នាំ​២០១៥ លើ​កំណាត់​ផ្លូវ​​ជាតិ​លេខ​១​ត្រង់ចំណុច​ចន្លោះ​បង្គោល​គីឡូ​IMG-20150705-WA0036_resized​លេខ​៤៦.៤៧ ស្ថិតក្នុង​ភូមិ​សំរោង​ក្អែ​.​ឃុំ​សំ​​រោង​ធំ​.​ស្រុក​កៀនស្វាយ​.​ខេត្តកណ្តាល ។ ជនរងគ្រោះ​ទាំង​២​នាក់ មិនទាន់​ស្គាល់​អត្ត​​សញ្ញាណ ជិះ​ម៉ូតូ​ម៉ាក​សង់​សេ​១២៥ ស៊េរី​
២០០៩​ព​ណ៏​ខ្មៅ​ពាក់​ស្លាក​លេខ​ភ្នំពេញ​១AG.៦២៣៧​ជិះ​ឌុប​គ្នា​២​នាក់​បើកបរ​ក្នុង​ទិស​
​ដៅ​ពី​ភ្នំពេញ​.​អ្នក​លឿង ។ ចំណែក​រថយន្ត​​បង្ក​ម៉ាក​ហ៊ីយ៉ាន់ដាយ ព​ណ៏​សលាយ​ទឹក​
​ភ្នំពេញ​MC.៥៧៣៤ បើកបរ​ដោយ​ឈ្មោះ​​ម៉ៃ​ម៉ាប់​ភេទ​ប្រុស​អាយុ​២៩​ឆ្នាំមាន​ទីលំនៅ​
​ភូមិ​សំរោង​.​ឃុំ​ជី​ផុ​ច​.​ស្រុក​មេសាង​.​ខេត្ត​ព្រៃ​វែង បើក​ច្រាស់ទិស​គ្នា​អ្នក​លឿង​.​ភ្នំពេញ​។​
​រថយន្ត​បង្ក​បន្ទាប់ពី​បុក​ម៉ូតូ​ជនរងគ្រោះ​អូស​ប្រមាណ​ជាង​៦០​ម៉ែត្រ​រួច​បាន​ព្យាយាម​បើក​
​រត់គេច​បាន​ជាង​២​គីឡូ​ដី ក៍​ត្រូវបាន​ប្រជា​​ពលរ​ដ្ធ​និង​កម្លាំង​សមត្ថកិច្ច​មាន​ប៉ូលិស​.​ប៉េអឹម​ដេញតាម​ចាប់បាន​នៅមុខ​រោងចក្រ​​ជី​ផ្កាយ​ប្រាំ ។​
​រហូតមកទល់​ពេលនេះ​មិនមាន​ក្រុមគ្រួសារ​​ណាមួយ​មក​ទទួលយក​សព​ទៅធ្វើ​បុណ្យ​
​នោះទេ ។ ឥឡូវនេះ​សព​ត្រូវបាន​សមត្ថកិច្ច​យកទៅ​កប់​នៅក្នុង​វត្ត​សំរោង​ក្អែរ រង់ចាំ​
​ក្រុមគ្រួសារ​មក​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃ​​ណី​ខ្មែរ ៕IMG-20150705-WA0038_resized IMG-20150705-WA0034_resized IMG-20150705-WA0036_resized