មនុស្សម្នាក់របួសភ្លៅធ្ងន់ធ្ងរ និងម្នាក់ទៀតបើកម៉ូតូគេចខ្លួនបាត់ក្នុងគ្រោះថ្នាក់ចរចរណ៌នៅលើផ្លូវជតិលេខ៣

0

ខេត្តព្រះសីហនុ៖ មនុស្សម្នាក់រងរបួសដាច់សាច់ភ្លៅយ៉ាងធ្ងន់ធ្ងរ និងម្នាក់ទៀតបានបើកម៉ូតូគេចខ្លួនបាត់ ក្នុងករណីគ្រោះថ្នាក់ចរាចរណ៌មួយ នៅតាមបណ្តោយផ្លូវជាតិលេខ៣ កាលពីវេលាម៉ោង២០ ថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០១៥ នៅចន្លោះគីឡូម៉ែត្រលេខ១៨៣-១៨៤ ស្ថិតក្នុងភូមិIMG-20150905-WA0012ព្រែកសង្កែ ឃុំទឹកថ្លា ស្រុកព្រៃនប់ ខេត្តព្រះសីហនុសមត្ថកិច្ចស្រុកព្រៃនប់បានឪ្យដឹងថា គ្រោះថ្នាក់ចរាចរណ៌ខាងលើបង្កឡើង ដោយ​ម៉ូតូ ​០១គ្រឿងមិនស្គាល់ម៉ាក បើកបរមានទិសដៅពីកំពត សំដៅមកវាលរេញ ខណះពេល​​ដែលអ្នកបើកបរម៉ូតូវ៉ាផុតរថយន្តមួយគ្រឿងដែលបើកបរមានទិសដៅស្របគ្នា ហើយក៌បានរ៉េចង្កូតទៅបុកជាមយយគោយន្តដឹកឈើមួយគ្រឿងទៀត ដែលបើកបរបញ្ចាស​ទិស​គ្នា ។ ដោយសារតែអ្នកបើកបរម៉ូតូបើកហួសល្បឿនកំណត់ និងវ៉ាជែងជាមួយរថយន្ត ក៍បាត់បង់ម្ចាស់ការ ជ្រុលចង្កូតទៅបុក​និងគៀជាគោយន្តមួយគ្រឿងទៀត​ បើកបរក្នុងទិសដៅបញ្ចាសទិសគ្នាបណ្តាលឪ្យអ្នករួមដំណើរជិះពីក្រោយរង​របួស​ដាច់សាច់ភ្លៅយ៉ាងធ្ងន់ធ្ងរ ។សមត្ថកិច្ចបានឪ្យដឹងបន្តថា អ្នកបើកបរម៉ូតូឈ្មោះ អេង ភេទប្រុស មានទីលំនៅ ស្រុកទឹកឈូរ ខេត្តកំពត ចំណែកអ្នករួមដំណើរមានឈ្មោះ សា រុំ ភេទប្រុសអាយុ ៤១ឆ្នាំ មានទី​លំ​នៅមណ្ឌល២ សង្កាត់លេខ៣ ក្រុង ខេត្តព្រះសីហនុ ។ក្នុងហេតុការគ្រោះថ្នាក់ចរាចរណ៌នៅបណ្តោយផ្លូវជាតិលេខ៣ ខាងលើនេះបណ្តាលអោយអ្នករួមដំណើរឈ្មោះ សា រុំ រងរបួលដោយសារគៀរជាមួយគោយន្តដាច់សាច់ភ្លៅជាទំងន់ ក្រោយពេលកើតហេតុអ្នកបើកបរម៉ូតូបាន​បើកម៉ូតូរបស់ខ្លួនគេចខ្លួនបាត់ បន្យល់ទុកជនរងគ្រោះនៅនឹងកន្លែងកើតហេតុ ជនរងគ្រោះត្រូវបានជួយសង្គ្រោះបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យខេត្តព្រះសីហនុ ៕IMG_5803 IMG_5802