ភ្លើងឆេះបំផ្លាញរោងសិប្បកម្មកែឆ្នៃឈើធ្លាយរឿងឈើនិងម៉ាស៊ីខុសច្បាប់

0

កំពង់ស្ពឺ៖ ដោយសារតែការធ្វេសប្រហែសរបស់ម្ចាស់សិប្បកម្មកែឆ្នៃឈើដែលមានកំទិចកំទីឈើឬអាចម៏រណាផងនោះបានធ្វើអគ្គីភយ័បណ្តាលមកពីរការផញទុះសេខ្សែភ្លើងឆេះរាលដាលអស់រោងសិប្បកម្មមួយទាំងមូលមិនអាចជួយពន្លត់ទាន់ឡើយ។ករណីនេះjបានកើតឡើនៅវេលាម៉ោង២.៤០នាទីយប់ថ្ងៃទី០៦.០៩.២០១៥មានករណីភ្លើងឆេះរោងសិប្បកម្មកែច្នៃឈើៈស្ថិតនៅភូមិសំណង់ ង្កាត់រកាធំ ក្រុងច្បារមន របស់ម្ចាស់ ឈ្មោះ ងួន សុខឡេង ភេទប្រុស អាយុ៥៤ឆ្នាំ។ តាមការឲ្រដឹងពីលោក អនុសេនីយ៏ឯក ធី ឆៃ មេបញ្ជការប៉េអឹមក្រុងច្បរមន បានឲ្យដឹងថា សម្ភារះដែលខូចខាតមាន ភ្លើងឆេះរោងសិប្បកម្មកែ ច្នៃឈើមួយ ខ្នងមានទំហំ ៨គុណ២០ ជញ្ជាំងក្តា ប្រក់ស័ង្កសី និងឆេះរោងកម្មករស្នាក់ នៅមានទំហំ៤.៦ធ្វើឈើ ប្រក់សង័្កសី ឆេះម៉ាស៊ីនតាបច្រៀកឈើចំនួន៤គ្រឿង រួមឆេះកុងផ្លាកកេចំនួន៨០០សន្លឹក។តាមសាក្សីអ្នកជិតខាងបាននិយាយថានៅម៉ោងខាងលើគេបានឃើញអណ្តាតភ្លើងបានឆេះចេញពីកន្លែងរោងម៉ាស៊ីនអារឈើយ៉ាងសន្ធរសន្ធៅដោយឆេះយ៉ាងខ្លាំងរាលដាលដោយមិនអាចជួយពន្លត់ទាន់ឡើយ។សាក្សីបន្តថាការឆេះមិនជួយពន្លត់ទាន់ក៏ដោយសារតែក្នុងរោងpសិប្បកម្មខាងលើបានបន្សល់ទុកអាចម៏រណានិងឈើកុងផ្លាកកេរាប់រយសន្លឹកដែលជារបស់ងាយឆេះហើយឆេះលឿនទើបមិនអាចជួយពន្លត់បានដូចនេះ ។លោក ធី ឆៃមេបញ្ជាការក្រុងដដែលបានបញ្ជក់ថាមូលហេតុបណ្តាលមកពីឆ្លងចរន្តអគ្គីសនីហើយជាសំណាងក្នុងករណីនេះបណ្តាលអោយគ្រោះថ្នាក់អាយុជីវិតមនុស្សឡើយដោយតែកម្មករដែលរស់នៅក្នុងនោះបានដឹងខ្លួនទាន់និងរត់ចេញទាន់ពេល។តាមសេចក្តីរាយការណ៏ថារោងកែឆ្នៃឈើទាំងនេះមិនមានច្បាប់គ្រប់លក្ខណៈហើយបានលួចលាក់ប្រព្រឹត្តរកស៊ីខុសច្បាប់ជាយូរឆ្នាំមកហើយមិនមាននណាហ៊ានបង្រ្កាបទេដោយម្ចាស់សិប្បកម្មបានចាយលុយបិទបាំងរឿងនេះ។ តាមសេចក្តីរាយការណ៏បញ្ជាក់ថាក្រោយពីឆេះកំនរឈើធំៗបានបន្សល់ទុជាច្រើនចំណែកម៉ាស៊ីឆេះអស់៤គ្រឿងតែនៅសល់ជាង១០គ្រឿងសុទ្ធតែលួចដាក់ខុសច្បាប់ទាំងអស់ ។ហើយរឿងនេះក៏មិនខុសពីរឿងខេត្តព្រៃវែងដែរទាល់តែក្រឡាប់ ក្អួតចេញឈើទើបដឹងមុខអ្នកកាងពីក្រោយ ៕d c