លោកនាយឧត្តមសេនីយ៍ គន់ គីមចូលរួមធ្វើអធិបតីភាពកិច្ចប្រជុំដើម្បីដាក់ចេញផែនការ និងការរៀបចំបំពេញបន្ថែមរចនាសម្ព័ន្ធប្រចាំខេត្តឧត្តរមានជ័យ

0

ខេត្តឧត្តរមានជ័យ៖ នៅសាលាស្រុកអន្លង់វែង កាលពីវេលាម៉ោង៧និង៣០នាទី ថ្ងៃទី៥ ខែកញ្ ឆ្នាំ២០១៥ មានបើកការប្រជុំមួយរបស់មន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្តឧត្តរមានជ័យ ។ កិច្ចប្រជុំនេះបានប្រព្រឹត្តិទៅក្រោមអធិបតីភាព លោកនាយឧត្តមIMG_7770សេនីយ៍ គន់ គីម អនុប្រធាន និងជាអគ្គលេខាធិការសមាគមអតីតយុទ្ធជន រួមនឹងថ្នាក់ដឹកនាំខេត្ត មន្រ្តីពាក់ព័ន្ធនៅមូលដ្ឋានជាច្រើនរូបទៀត ។លោក សេង គីមសាន្ត ប្រធានមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្តបានរាយការណ៍ឲ្យដឹងថា គោលបំណងនៃកិច្ចប្រជុំនេះធ្វើឡើងដើម្បីដាក់ចេញផែនការ និងការរៀបចំបំពេញបន្ថែមរចនាសម្ព័ន្ធប្រចាំខេត្តឧត្តរមានជ័យ សំដៅបង្កើនប្រសិទ្ធភាពការគ្រប់គ្រង និងការមើលថែនិវត្តជនឲ្យបានត្រឹមត្រូវ ។ ពាក់ព័ន្ធមុខសញ្ញាអតីតយុទ្ធជននៅទូទាំងខេត្ត លោកប្រធានមន្ទីរបានរាយការណ៍ថា មានចំនួនសរុប ២៩២១នាក់ ក្នុងនោះជនពិការ១១២៨នាក់ យោធា១១១៦នាក់ សេនាជន១២នាក់ និវត្តជន១៣៣៩នាក់ យោធា១៣៣៩នាក់ នគរបាល៦៦នាក់ ជនបាត់បង់៧០នាក់ គ្រួសារពលី២៩៦គ្រួសារ និងគ្រួសារមរណៈចំនួន៨៨គ្រួសារ។នាឱកាសនោះ បន្ទាប់ពីមតិអន្តរាគមន៍របស់នាយឧត្តមសេនីយ៏ ជា តារា រួចមក នាយឧត្តមសេនីយ៍ គន់ គីម បានកោតសរសើរដល់មន្ទីរសង្គមកិច្ចខេត្ត ដែលកន្លងមកបានសម្រេចភារកិច្ចបានល្អ ព្រមទាំងបានផ្តាំផ្ញើដល់មន្រ្តីជំនាញពាក់ព័ន្ធទាំងអស់ ត្រូវបន្តខិតខំថែមទៀត ដើម្បីធានានិរនន្តរភាពការងារ និងប្រសិទ្ធភាពក្នុងការអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៣របស់រាជរដ្ឋាភិបាល ឲ្យទទួលបានជោគជ័យ ក្នុងនោះត្រូវយកចិត្តទុកដាក់រៀបចំសមាគមន៏អតីតយុទ្ធជនឲ្យដល់ថ្នាក់ឃុំ ដើម្បីស្រាវជ្រាវមុខសញ្ញាអតីតយុទ្ធជនឲ្យស្ថិតក្នុងការគ្រប់គ្រង និងមានភាពងាយស្រួលដល់ការបើកប្រាក់បៀវត្សរ៏ផ្ទាល់ខ្លួនតាមរយៈធនាគារអេស៊ីលីដា បានទៀងទាត់រាល់ខែ ប្រកបដោយតម្លាភាព និងទាន់ពេលវេលា ៕IMG_7771 IMG_7770