បែកធ្លាយ​រឿង​ប៉ូលិស​និង​ប៉េ​អឹ​ម​ជា​អ្នក​ផ្តល់​គ្រឿងញៀនឲ្យលក់ពេលសមត្ថកិច្ចចាប់បានជនសង្ស័យ

0

ខេត្តតាកែវ ៖ បញ្ហាគ្រឿងបានដុតកំដៅសមត្ថកិច្ចយើងជារៀងរាល់ថ្ងៃមិនថាទីក្រុង តាមខេត្ត ស្រុក​នោះទេ គឺពួកលោកខំ​បង្ក្រាប​ការ​ជួញដូរ​គ្រឿងញៀន​គ្មាន​ពេល​សម្រាក​ដើម្បី​ចាប់ខ្លួន​ជនសង្ស័យ​យក​ទៅ​ផ្តន្ទាទោស​បានជា​បន្តបន្ទាប់​ ក៏​ការ​បង្ក្រាប​នេះ​នៅ​តែ​មិន​អស់ ព្រោះតែFB_IMG_1441533889618​សមត្ថកិច្ច​ដែល​ជា​អ្នក​អនុវត្ត​ច្បាប់​បែរជា​ជាប់ពាក់ព័ន្ធរកស៊ី​ជួញដូរ​គ្រឿងញៀន​ទៅ​វិញ ។ ដូចជាករណីដែលចាប់បានជនសង្ស័យម្នាក់កាលពី​វេលា​ម៉ោង​៤ និង​១២​ល្ងាច ថ្ងៃ​ទី​០៥ ខែកញ្ញា ឆ្នាំ​២០១៥នៅស្រុកគិរីវង់ ខេត្តតាកែវ ខណៈ​ពេល​ដែល​ជនសង្ស័យ​បាន​ជិះ​ម៉ូតូ​១​គ្រឿង​ធ្វើ​សកម្មភាព​ចែកចាយ​ថ្នាំ​ញៀន​នៅ​ចំណុច​ផ្លូវលំ​ក្នុងភូមិ​ពោធិ៍ ឃុំ​ព្រះ​បាត​ជាន់ជុំ ស្រុក​គី​រី​វង់ រួច​នាំ​មក​កាន់​អធិការដ្ឋាន​នគរបាល​ស្រុក​ដើម្បី​ចាត់ការ​បន្ត ។លោក​វរសេនីយ៍ទោ យុគ សា​រ៉ាត់ អធិការ​នគរបាល​ស្រុក​គី​រី​វង់​បានឱ្យ​ដឹង​ថា ជនសង្ស័យ​ចែកចាយ​គ្រឿងញៀន​ដែល​ប៉ូលិស​បង្ក្រាប​បាន​នៅ​ពេល​នេះ​មានឈ្មោះ យឹ​ម វណ្ណ​ថៃ ភេទ​ប្រុស អាយុ​២០ឆ្នាំ រស់នៅ​ភូមិ​តា​ឡឹ​ង ឃុំ​ភ្នំ​ដិ​ន ខណៈ​ពេល​ជនសង្ស័យ​កំពុង​តែ​ជិះ​ម៉ូតូ​១​គ្រឿង​ចែកចាយ​គ្រឿងញៀន​នៅ​ចំណុច​កើតហេតុ​ខាងលើ ។FB_IMG_1441533884578លោក​អធិការ​បាន​បន្ត​ទៀត​ថា ពេល​ប៉ូលិស​ចាប់ខ្លួន ហើយ​បាន​ឆែកឆេរ​រក​ឃើញ​ថ្នាំ​ញៀន​មានម៉ា​ទឹកកក​ចំនួន​៤​កញ្ចប់​ធំ លុយ​ដែល​លក់​ថ្នាំ​ញៀន​ចំនួន​៥០​ម៉ឺន​រៀល និង​សម្ភារ​:មួយ​ចំនួន​ទៀត រួម​នឹង​ម៉ូតូ​វ៉េវ​កញ្ចាស់​១​គ្រឿង​ផង​ដែរ ។នៅ​ចំពោះ​មុខ​សមត្ថកិច្ច ជនសង្ស័យ​បាន​សារភាព​ថា រូបគេ​ពិតជា​បាន​ចែកចាយ​ថ្នាំ​ញៀន​ពិតប្រាកដ​មែន ហើយ​ថ្នាំ​ញៀន​ទាំង​អស់នេះ​រូបគេ​ទទួល​បាន​ពី​ឈ្មោះ ជ័យ វី​រៈ ជា​មន្ត្រី​ប៉ូលិស​ការពារ​ព្រំដែន​គោក​លេខ​៦០៣ ចំនួន​៤​លើក​មក​ហើយ ដែល​លក់​ទៅ​ឱ្យ​ជនជាតិ​វៀតណាម​៣​លើក និង​លក់​ឱ្យ​ខ្មែរ​១​លើក ។ ចំពោះ​ថ្នាំ​ញៀន​ទាំង​អស់នេះ​ជនសង្ស័យ​បាន​ប្រាប់​ថា ឈ្មោះ ជ័យ វី​រៈ ទទួល​បន្ត​ពី​ឈ្មោះ ឈុ​ន សុមេធា ជា​នាយការិយាល័យ​ប្រឆាំង​ការ​ជួញដូរ​គ្រឿងញៀន នៃ​កងរាជអាវុធហត្ថ​ខេត្តតាកែវ ជា​អ្នក​ផ្តល់​ឱ្យ​ក្នុង​ហាង​បាយ​ឈ្មោះនីនី​ជាយក្រុង ។ពេល​នេះ​សមត្ថកិច្ច​ប៉ូលិស​ការិយាល័យ​ប្រឆាំង​ការ​ជួញដូរ​គ្រឿងញៀន​ខេត្ត​កំពុង​កសាង​សំណុំរឿង​បញ្ជូន​ជនសង្ស័យ និង​វត្ថុ​តាង​ទៅ​តុលាការ​ដើម្បី​ចាត់ការ​តាម​ច្បាប់ ។ទាក់ទិន​នឹង​បញ្ហា​ជនសង្ស័យ​ឆ្លើយ​ថា​សមត្ថកិច្ច​ជា​អ្នក​ផ្តល់ថ្នាំញៀនឲ្យលក់នេះ កម្ពុជាថ្មី ព្យាយាម​ស្វែងរក​ទំនាក់ទំនង​ពី​ឈ្មោះ ជ័យ វី​រៈ ជា​មន្ត្រី​ប៉ូលិស​ការពារ​ព្រំដែន​គោក​លេខ​៦០៣ និង​ឈ្មោះ ឈុ​ន សុមេធា ជា​នាយការិយាល័យ​ប្រឆាំង​ការ​ជួញដូរ​គ្រឿងញៀន នៃ​កងរាជអាវុធហត្ថ​ខេត្តតាកែវ ដែរ តែ​មិន​ទាន់ទាក់ទង​បាន​ទេនៅពេលនេះ។FB_IMG_1441533889618