លោកអភិបាលស្រុកទឹកផុសលោកមេឃុំទួលខ្ពស់បានធ្វើការបដិសេធ ការចុះផ្សាយរបស់ គេហទំព័រក្នុងស្រុកនិងបណ្តាញសង្គមមួយចំនួន

0

កំពង់ឆ្នាំង ៖ ក្រោយពីគេហទំព័រក្នុងស្រុកចេញផ្សាយនៅថៃ្ងទី០៣ ខែកញ្ញា ឆ្នាំ២០១៥ និងបណ្តាញសង្គមលាក់មុខមួយចំនួនផ្សាយខុសពីការពិតមក ឯកឧត្តម ឈួរ ច័ន្ទឌឿន អភិបាលខេត្តកំពង់ឆ្នាំង បានអោយលោក ម៉ម ឈឿមប្រធានមន្ទីរព័ត៌មានខេត្ត និងជាអ្នកនាំពាក្យខេត្ត11949265_455317701323113_4481589508078795700_n ធ្វើការកោះប្រជុំមួយជាបន្ទាន់ ដោ យមានការចូលរួមពីលោក ម៉េង ហាក់ អភិបាលស្រុកទឹកផុស លោក សក់ សាត មេឃុំទួលខ្ពស់ ,លោក សែម សារឿន ជំទប់ទី១ឃុំទួលខ្ពស់ ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង និងលោកចាងហ្វាងវ៉េបផ្សាយម្នាក់ដែ លបានផ្សាយខុសរឿង ចូលប្រជុំនៅរសៀលថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០១៥ នៅមន្ទីរព័ត៌មានខេត្តកំពង់ឆ្នាំង។លោក ម៉ម ឈឿម បានមានប្រសាសន៍ថា៖សុំអោយលោកអភិបាលស្រុក លោកមេឃុំ និងលោកជំទប់ ធ្វើការបំភ្លីអោយបានច្បាស់ជុំវិញការចុះផ្សាយរបស់គេហទំព័រមួយនោះ និងបណ្តាញសង្គមដែលលាក់មុខមួយចំនួន ថាលោកបានលបលួចលក់ដីរបស់រដ្ឋចំនួន ៤៥០ហិកតា នៅបក្សតាជួប តាមប ណ្តោយទំនប់ទឹកចេញភ្នំកញ្ជើបាយ និងថ្មីៗនេះបានលួចលក់ដីចំនួន១១ហិកតា នៅទំនប់ចាក់ទឹម។ក្នុងពេលនោះ លោក ម៉េង ហាក់ អភិបាលស្រុក បានធ្វើការបដិសេធទាំងស្រុងទៅលើការចោទប្រកាន់នៅលើគេហទំព័រសារព័ត៌មាន និងបណ្តាញសង្គមលាក់មុខមួយចំនួន ដែលផ្សាយថារូបលោក ជាអ្នកនៅពីក្រោយខ្នងការពារ លោកមេឃុំទួលខ្ពស់ និងជំទប់ក្នុងការលក់ដូរដីធ្លីរបស់រដ្ឋ។ ចំណែកលោក សក់ សាត មេឃុំទួលខ្ពស់ និងលោក សែម សារឿន ជំទប់ទី១ឃុំ ក៏បានធ្វើការបដិសេធទាំងស្រុងចំពោះរឿង ដែលផ្សាយថា រូបលោក បានលបលួចលក់ដីរបស់រដ្ឋចំនួន៤៥០ហិកតា និង១១ហិចតាថ្មីថែមទៀតនោះ។ដោយលោកបានបញ្ជាក់ថា ដីធ្លីនៅតំបន់នោះ គឺជាដីរបស់ប្រជាពលរដ្ឋដែលមានប័ណ្ណកម្មសិទ្ធស្របច្បាប់ត្រឹមត្រូវ ប្រជាពលរដ្ឋគាត់អាចលក់ដូរការលក់ដូរគឺជាសិទ្ធិរបស់គាត់ ចំណែកលោកជា11990500_455317781323105_1753606649110133283_nអាជ្ញាធរបានត្រឹមតែចុះហត្ថលេខាទទួលស្គាល់លើការលក់ដូរតែប៉ុណ្ណោះ។លោកទាំង២បានបញ្ញាក់ផងដែរថាលោកមានឋានៈត្រឹមមេឃុំ មិនហ៊ានមានថ្លើមធំយកដីរដ្ឋទៅលក់ច្រើនយ៉ាងនេះទេ បើគាត់ធ្វើបែបនេះមែន ប្រជាពលរដ្ឋក្នុងឃុំមិនបោះឆ្នោតអោយលោកជាប់គ្រប់អាណត្តិនោះទេ។លោក ម៉េង ហាក់ អភិបាលស្រុក,លោក សក់ សាត មេឃុំ និងលោក សែម សារឿន ជំទប់ទី១ឃុំទួលខ្ពស់បានធ្វើការបដិសេធទាំងស្រុង លើការចុះផ្សាយរបស់គេហទំព័រមួយនោះ និងបណ្តាញសង្គមលាក់មុខមួយចំនួន និងសុំអោយលោកចាងហ្វាងគេហទំព័រមួយនោះ និងបណ្តាញសង្គមលាក់មុខមួយចំនួនធ្វើការចុះផ្សាយបំភ្លីឡើងវិញ ដើម្បីកុំអោយមតិមហាជនមានការយល់ច្រឡំព្រោះនេះជាការបរិហារកេរ្ត៍តាមសារព័ត៌មាន ដែលធ្វើការបង្កាច់បង្ខូចដល់កិត្តិយសរបស់ពួកលោក។ ក្រោយពីបានស្តាប់ការបកស្រាយរបស់លោកអភិបាលស្រុក លោកមេឃុំ និងលោកជំទប់ឃុំលោកចាងហ្វាងគេហទំព័រ មួយនោះ ដែលបានចូលរួមប្រជុំ បានយល់ព្រមធ្វើការបំភ្លីនៅភាពស្អាតស្អំជូនតាម ការស្នើសុំរបស់លោកអភិបាលស្រុកទឹកផុសលោកមេឃុំទួលខ្ពស់និងលោកជំទប់ឃុំនៅល្ងាចថៃ្ងទី៤ខែកញ្ញាឆ្នាំ២០១៥នេះ។លោក ម៉ម ឈឿម ប្រធានមន្ទីរព័ត៌មានខេត្ត និងជាអ្នកនាំពាក្យខេត្តបានស្នើសុំដល់លោកចាងហ្វាងគេហទំព័រនោះ មុននិងធ្វើការចុះផ្សាយត្រូវសួរពីប្រភពអោយបានច្បាស់លាស់ និងត្រូវគោរពអោយបានតាមច្បាប់ស្តីពីរបបសារព័ត៌មាន។ចប់ការប្រជុំនេះទៅ សុំអោយលោកធ្វើការចុះផ្សាយបំភ្លីអោយបានទាន់ពេលវេលាជូនលោកអភិបាលស្រុកទឹកផុស លោកមេឃុំ និងលោកជំទប់ឃុំទួលខ្ពស់ អោយបានទា ន់ពេលវេលាតាមខ្លឹមសារ ដែលបានឯកភាពគ្នាក្នុងអង្គប្រជុំនារសៀលថៃ្ងនេះ៕11990500_455317781323105_1753606649110133283_n 11949265_455317701323113_4481589508078795700_n