៤ យ៉ាង​ដើម្បី​ដាស់​អារម្មណ៍​មនុស្ស​ស្រី

បន្ទាប់​ពី​បំពេញ​ការ​ងារ​ពេញ​មួយ​ថ្ងៃ​មិន​ថា​តែ​នា​រី​នោះ​ទេ សូម្បី​តែបុរស​ក៏​មាន​ភាព​ធុញ​ថប់​ អស់​កំលាំង​ដែរ។ ចុះ ​ទម្រាំ​តែ​នាង​ធ្វើ​កិច្ច​នៅ​ក្នុង​ផ្ទះ​តែ​ម្នាក់​ឯង​ទៀត​នោះ តើ​មាន​អារម្មណ៍​ឯណា​ទៅ​គិត​រឿង​លើ​គ្រែ? កត្តា​ទាំង​នេះ​ហើយ​ដែល​អ្នក​ត្រូវ​បំពេញ​នូវ​ភាព​ស្រស់​ថ្លា​របស់​នាង​ឡើង​ វិញ

ដោយ​ចេះ​ជួយ​ចែក​រំលែក​ទាំង​ការងារ ព្រម​ទាំង​ផ្តល់​កំលាំង​ចិត្ត​ដល់​នាង​ឡើង​វិញ។
ចែករំលែកការងារផ្ទះ
បន្ទាប់ពីអ្នកទាំងពីរបំពេញការងារអស់រយៈពេលពេញមួយថ្ងៃប្រដកជាមានភាពនឿយហត់ជាមិនខាន នៅ​ពេល​ដែល​ត្រឡប់​មក​ដល់​ផ្ទះ​វិញ​គឺ​មិន​ចង់​ធ្វើ​អ្វី​ទាំង​អស់។ ដូចច្នេះក្នុងនាមជាដៃគូយើងត្រូវចេះជួយចែករំលែកការងារគ្នាទៅវិញទៅមក ទើបមានឱកាស និងរីករាយជាងមួយគ្នានៅលើគ្រែ។

ការ​ចាត់ទុកការរួមភេទនៅក្នុងបញ្ជីការងារដែលត្រូវធ្វើ
ការកំណត់ពេលវេលាសម្រាប់រួមមេត្រីភាពជាមួយគ្នាអាចជួយឲ្យជីវិតផ្លូវភេទរបស់អ្នកក្លាយទៅជាវិជ្ជមាន ដែលអ្នកពិបាកនឹងមើលរលង។ សូម​គិត​ថា​ការ​ងារ​មួយ​នេះ​គឺមានតម្លៃបំផុត ទើបធ្វើឲ្យដៃគូរបស់អ្នកមានអារម្មណ៍កាន់តែជ្រាលជ្រៅមកលើរូបអ្នក។

និយាយអំពីការរួមភេទ
ការសួរសំនួរ និងនិយាយរឿងអស់សំណើចអាចធ្វើឲ្យមានការរំញោច និងជាថ្នាំប៉ូវកំលាំងឲ្យអ្នកពន្យាពេលនៃការរួមភេទបានយូរ។ ប៉ុន្តែ​អ្នក​ត្រូវ​ចង់​ចាំ​ថា​គេង​ឲ្យ​បាន​ គ្រប់គ្រាន់ទើបប្រសិទ្ធិភាពនៃការរួមសង្វាក់របស់អ្នកទាំងពីពេញបរិបូរ។

ការម៉ាស្សា
ចូរលុបបំបាត់ចោលភាពអស់កំលាំងក្រោយពីបំពេញការងារពេញមួយថ្ងៃ ដោយការម៉ាស្សាដល់គ្នាទៅវិញទៅមក។ នេះ​ជា​វិធី​មួយ​ដែល​អាច​ជួយ​ឲ្យ​ឈាម​រត់​បាន​ស្រួល និងបង្កើនការរីកសាយនៃអរម៉ូនផ្លូវភេទដែលអាចជួយឲ្យអ្នកទាំងពីរសម្រេចរឿងលើគ្រែបានយ៉ាងអស្ចារ្យ៕

want-sex