​កម្លាំង​កងរាជអាវុធហត្ថ​ខណ្ឌដូនពេញ​បើក​ប្រតិបត្តិការ​ចុះបង្ក្រាប​សំបុក​គ្រឿងញៀន​នៅ​សង្កាត់​ផ្សារ​៣​ឃាត់ខ្លួន​ជនសង្ស័យ​២​នាក់​និង​អ្នកពាក់ព័ន្ធ​៨​នាក់​ដកហូត​ថ្នាំញៀន​៦​កញ្ចប់​

0

​ភ្នំពេញ ៖ កម្លាំង​កងរាជអាវុធហត្ថ​ខណ្ឌដូនពេញ បាន​បើក​ប្រតិបត្តិការ​ចុះបង្ក្រាប​សំបុក​ចែកចាយ​និង​ប្រើប្រាស់​គ្រឿងញៀន​នៅផ្ទះ​បើក​ល្បែង​ហ្គេម​ស៊ីសង​មួយកន្លែង​ស្ថិតនៅក្នុង​សង្កាត់​ផ្សារ​ថ្មី​៣​ខណ្ឌដូនពេញ ដោយ​ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​២​នាក់​និង​អ្នកពាក់ព័ន្ធ​៨​នាក់​ថែមទៀត​រួមជាមួយ​ថ្នាំញៀន​ចំនួន​៦​កញ្ចប់​តូច និង​ឧបករណ៍ប្រើប្រាស់​ថ្នាំញៀន​មួយចំនួនទៀត កាលពី​វេលា​ម៉ោង​១២​និង​១៥​នាទី​រំលង​អា​ធ្រា​ត្រ​ឈានចូល​ថ្ងៃទី​ថ្ងៃទី​៣០​ខែមេសា​ឆ្នាំ​២០១៤​។​

​សមត្ថកិច្ច​កងរាជអាវុធហត្ថ​ខណ្ឌដូនពេញ​បាន​ប្រាប់​ក្រុម​អ្នកសារព័ត៌មាន​ឱ្យដឹងថា មុនពេល​ចុះបង្ក្រាប​សំបុក​ប្រើប្រាស់​និង​ចែកចាយ​ថ្នាំញៀន​ខាងលើ​គឺ​លោក​បានទទួល​ព័ត៌មាន​ពី​ប្រជាពលរដ្ឋ​ដែល​រស់​នៅក្បែរនោះ​ថា ជា​រៀងរាល់​យប់​គេ​តែងតែ​ឃើញ​ក្រុមយុវជន​ជាច្រើន​នាក់​បាន​នាំមក​ពពាក់​ព​ពួន​លេងល្បែង​ហ្គេម​ស៊ីសង សំងំ​សេព​គ្រឿងញៀន​និង​ចែកចាយ​ថ្នាំញៀន​យ៉ាង​អាណាធិបតេយ្យ​នៅផ្ទះ​បើក​ល្បែង​ហ្គេម​ស៊ីសង​មួយ​នេះ ដោយ​គ្រាន់តែ​ទទួលបាន​ព័ត៌មាន​រួច​លោក​បាន​

ដឹកនាំ​កម្លាំង​កងរាជអាវុធហត្ថ​ប្រមាណ​១៥​នាក់​ចុះបង្ក្រាប​ភ្លាមៗ​ផងដែរ ដោយ​ធ្វើការ​ឃាត់ខ្លួន​បាន​ជនសង្ស័យ​ចំនួន​២​នាក់​រួម​ជាមួយនិង​ថ្នាំញៀន​៦​កញ្ចប់​តូច​និង​ឧបករណ៍ប្រើប្រាស់​ថ្នាំញៀន​មួយចំនួនទៀត ហើយ​ធ្វើ​ការឃាត់​អ្នកពាក់ព័ន្ធ​ចំនួន​៨​នាក់​ទៀត​យកទៅ​ធ្វើការ​សាកសួរ​។​ចំណែក​ផ្ទះ​ដែល​ប្រកប​អាជីវកម្ម​បើក​លេងល្បែង​ហ្គេម​ស៊ីសង​និង​ផ្ដល់​ទីតាំង​ប្រើប្រាស់​គ្រឿងញៀន​នោះ​ត្រូវ​សមត្ថកិច្ច​ដកហូត​សំភារៈ​និង​បិត​មិនអោយ​ប្រកប​អាជីវកម្ម​បន្តទៀត ហើយ​សមត្ថកិច្ច​និង​ធ្វើការ​

ស្រាវជ្រាវ​រក​មេក្លោង​ដែល​នៅ​ពីក្រោយ​រឿងនេះ​យកមក​ផ្ដន្ទាទោស​តាមផ្លូវ​ច្បាប់​។​ ​ក្រោយពេល​ពេល​បង្ក្រាប​ជនសង្ស័យ​និង​អ្នកពាក់ព័ន្ធ​ទាំង​១០​នាក់ រួមជាមួយ​វត្ថុតាង​ខាងលើ​ត្រូវបាន​កម្លាំង​កងរាជអាវុធហត្ថ​ខណ្ឌដូនពេញ​បញ្ជូនទៅ​បញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស ដើម្បី​រៀបចំ​កសាង​សំណុំរឿង​បញ្ជូនទៅ​តុលាការ​ផ្ដន្ទាទោស​តាមផ្លូវ​ច្បាប់​៕​03 04 02