អគ្គិភ័យ​បាន​លេប​ត្របាក់​ផ្ទះ​ប្រជាពលរដ្ឋ​អស់​ជាច្រើន​ខ្នង នៅ​ភូមិ​ដើម​ចាន់ សង្កាត់​ច្បារ​អំពៅ

0

​រាជធានី​ភ្នំពេញ ៖ អគ្គិភ័យ​បាន​លេប​ត្របាក់​ផ្ទះ​ប្រជាពលរដ្ឋ​អស់​ជាច្រើន​ខ្នង នៅ​ភូមិ​ដើម​ចាន់ សង្កាត់​ច្បារ​អំពៅ ខណ្ឌមានជ័យ កាលពី​វេលា​ម៉ោង ១​និង​៥០​នាទី​រំលងអធ្រាត្រ ឈានចូល​ថ្ងៃ ទី​៣០ មេសា ២០១៤ ដោយហេតុ​ការណ៍​គ្រោះ​អគ្គីភ័យ​នេះ​សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា បណ្ដាលមកពី​ទុស្សេ​ខ្សែភ្លើង​។​ ​

យោងតាម​ប្រភពព័ត៌មាន​ពី​ប្រជាពលរដ្ឋ​ដែល​រស់នៅ​ជិត​កន្លែងកើតហេតុ​បាន​ឲ្យ​ដឹងថា​មុនពេល​កើតហេតុ​គេ​បាន​សង្កេតឃើញ​អណ្តាតភ្លើង​ឆាបឆេះ​ពី​ដេប៉ូ​លក់​ឈើ​មួយកន្លែង​ត្រង់ចំណុច​កើតហេតុ​ភ្លាម​នេះ​ពូក​គាត​ក៏បាន​រាយការណ៍​ទៅ​សមត្ថកិច្ច​មួលដ្ឋាន​ដើម្បី​សុំ​អន្តរាគ​មន្ត​ពន្លត់​អណ្ដាតភ្លើង​ខាងលើនេះ​។​

បន្ទាប់ពី​ទទួលបាន​ដំណឹង​ខាងលើនេះ​អញ្ញាធរ​មូលដ្ឋាន​បាន​បញ្ចេញ​រថយន្ត​ពន្លត់អគ្គីភ័យ​របស់​ខ​ណ្ឌ​មានជ័យ​និង​រថយន្ត​ពន្លត់​អគ្គី​យ​នៃ​ស្នងការដ្ឋាន​រាជធានី​ភ្នំពេញ​ចុះមក​អន្តរាគមន៍​ខណ្ឌ​ជាច្រើន​គ្រឿង​ដើម្បី​ជួយ​អត្ត​រាគ​មន៍​បាញ់​ពន្លង់​។​ ​ ​ក្នុង​ប្រតិបត្តិ​ការណ៍​ពន្លត់អគ្គីភ័យ​នេះ​គេ​បាន​ប្រើប្រាស់​រថយន្ត​អស់​ជាច្រើន​គ្រឿង​ទើប​អាច​ទប់ស្កាត់​និង​អណ្តាតភ្លើង​ដ៍​កំណាច​នេះ​បាន​ហើយ​ទំហំ​នៃ​ការខូចខាត​គឺ​សមត្ថកិច្ច​នៅ​មិនទាន់​អាច​បញ្ចា​ក់បាន​នៅឡើយ​ទេ​ព្រោះ​ដោយសារ​កំពុងធ្វើការ​សាក់​សូរ​ម្ចាស់ផ្ទះ​រងគ្រោះ​។​

ប៉ុន្តែ​ជំហាន​ដំបូង​គេ​សង្កេតឃើញថា​លំនៅស្ថាន​៣​ខ្នង​ត្រូវ​រង​ការខូចខាត​ស្ទើ​ទាំងស្រុង​។​ ​ ​លោក​នេត្រ វ​ន្ថា​ប្រធាន​បង្កា​និង​ពន្លត់អគ្គីភ័យ​នៃ​ស្នងការដ្ឋាន​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ​បាន​បញ្ចា​ក់ថា ទីតាំង​ដែល​កើតហេតុ​ខាងលើនេះ​គឺ​ផ្តើមចេញពី​ការឆ្លង​ចរន្ត​អគ្គីសន្នី​ហើយ​ឆាបឆេះ​ចំ​ទីតាំង​ស្តុ​ប​ឈើ​ហើយ​បាន​រាល​ដល់ផ្ទះ​ប្រជាពលរដ្ឋ​ដែល​នៅ​ជិត​បែន​នេះ​៕04 05 03