រន្ទះ​ធម្មជាតិ​បាញ់​ឆក់យក​ជីវិត​ស្ត្រី​ម្នាក់​នៅ​ស្រុក​វាលវែង​

0

​ពោធិ៍សាត់ ៖ ស្ត្រី​ម្នាក់​ត្រូវបាន​រន្ទះបាញ់​បណ្ដាល​ឲ្យ​ស្លាប់​កាលពី​វេលា​ម៉ោង​១២​និង​៤៦​នាទី​រសៀល​ថ្ងៃទី​២២ ខែកញ្ញា ឆ្នាំ​២០១៥ ខណៈ​ដើរទៅ​ចម្ការ ហើយ​ទៅ​ជ្រក​ក្រោម​ដើមឈើ ស្របពេល​ផ្ទៃមេឃ​កំពុង​ធ្លាក់ភ្លៀង​។​image2

​លោក​ធៀង ឡេង អធិការដ្ឋាន​នគរបាល​ស្រុក​វាលវែង​បាន​ឲ្យ​ដឹងថា ហេតុការណ៍​នេះ​បានកើត​ឡើង​នៅ​ចំណុច​អូរ​ដីខ្មៅ ភូមិ​ចម្ការ​ជ្រៃ​ខាងត្បូង ឃុំ​អន្លង់​រាប ស្រុក​វាលវែង ខេត្តពោធិ៍សាត់​។​

​បើតាម​កា​ផ្ដល់​ព័​ត៍​មាន​ពី​លោក​អធិការ​ឲ្យ​អ្នកឆ្លើយឆ្លង​ព័​ត៍​មាន​ស្ថានីយ៍​ទូរ​ទ័ស្ស​អា​ស៊ីអា​គ្នេ​យ៍​ប្រចាំខេត្ត​ពោធិ៍សាត់​ថា​៖ ស្ត្រី​រងគ្រោះ​មានឈ្មោះ​ឃុន ហៀ​ង ភេទ​ស្រី អាយុ ៤៤​ឆ្នាំ រស់នៅ​ភូមិ​ឃុំ​កើតហេតុ​ខាងលើ​។ ដោយ​មុនពេល​កើតហេតុ​នោះ​គាត់​បាន​ទៅ​ចេញពីផ្ទះ​ទៅ​ចំការ ក៍​ស្របគ្នា​នោះ​មាន​ភ្លៀង​ធ្លាក់​ហើយ​មាន​ផ្គរ​ន្ទះ​រូបគាត់​ក៍​ដើរ​សំដៅ ទៅ​ជ្រក​ភ្លៀង​ក្រោម​ដើមឈើ​មួយ​ដើម​ធំ ភ្លាមនោះ​រន្ទះ​ក៍​បាញ់​ឆក់យក​ជីវិត​ស្ត្រី​នោះ​ស្លាប់​តែម្ដង​៕​image1 image2