ពិធី​បើក​ការប្រកួត​បាលទាត់​ពាន​រង្វាន់​រដ្ឋបាល​ខេត្តសៀមរាប​

0


​ខេត្តសៀមរាប កាលពី​រសៀល​ថ្ងៃទី ០១ ខែ តុលា ឆ្នាំ​២០១៥ នៅ​ក្លី​ប​កីឡា​យុវជន នៃ​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា ខេត្តសៀមរាប មាន​បើក​ការប្រកួត​បាលទាត់​ពាន​រង្វាន់​រដ្ឋបាល​ខេត្តសៀមរាប ក្រោម​អធិបតីភាព​លោក អ៊ឹង ហឿន ប្រធាន​ក្រុមប្រឹក្សា​ខេត្ត​ស្តីទី និង លោក ពៅ ពិសិដ្ឋ អភិបាលរង​នៃ​គណៈ​អភិបាលខេត្ត ដោយមាន​ការអញ្ជើញ​ចូល រួម​ពី​សំណាក់​អស់លោក លោកស្រី​ជា​ថ្នាក់ដឹកនាំ​មន្ទីរ មន្ត្រី​ជា​អ្នកគាំទ្រ កីឡាករ​ទាំង ១៨​ក្រុម ផងដែរ ។តាម​ការបញ្ជាក់​របស់​គណៈកម្មការ​រៀបចំ​កា​រ​ប្រកួត បាន​ឲ្យ​ដឹងថា ក្រុម​កីឡាករ ទាំង ១៨​ក្រុម​នេះ គឺជា ថ្នាក់ដឹកនាំ និង មន្ត្រីរាជការ នៃ​មន្ទីរ អង្គភាព​ជុំវិញ​ខេត្ត បាន​ចូលមក​ធ្វើការ​ប្រកួត ដណ្តើម​នូវ​ពានរង្វាន់​រដ្ឋបាល​ខេត្ត ប្រចាំឆ្នាំ​២០១៥.២០១៦ ក្នុង​ការវាស់ស្ទង់​នូវ​កម្រិត​បច្ចេកទេស និង ការផ្លាស់ប្តូរ​នូវ​បច្ចេកទេស​ពីគ្នា​ទៅវិញទៅមក ក្នុងការ​បង្កើន​នូវ​គុណភាព​វិស័យ​កីឡា ហើយ​ការប្រកួត​កីឡា​ក្លាយជា​ផលិតផល​ទេសចរណ៍ ប្រកបដោយ​ការ​ទាក់ ទាញ​តាមរយៈ​ការចូលរួម​លេង​កីឡា កម្សាន្ត​ជាមួយ​កីឡា និង ការប្រកួត​កីឡា ។ លោក​ក៏បាន​ធ្វើការ​បញ្ជាក់​ផងដែរ អំពី​ល​ក្ខ័​ន្ត និង បច្ចេកទេស​ប្រកួត ដោយ​ធ្វើការ​ប្រកួត​វិលជុំ ដែលមាន​រយៈពេល​៦​ខែ ។​DSC_0656
​មានប្រសាសន៍​បើក​ការប្រកួត​នោះ លោក ពៅ ពិសិដ្ឋ​ក៏បាន​ធ្វើការ​ថ្លែងអំណរគុណ ចំពោះ​គណៈកម្មការ បាលទាត់​ស្ម័​ត្រ​ចិត្ត​រដ្ឋបាល​ខេត្តសៀមរាប ប្រចាំឆ្នាំ​២០១៥.២០១៦ ក្រោម​ការជួយឧបត្ថម្ភ​គាំទ្រ ទាំង​ស្មារតី សម្ភារៈ និង​ថវិកា​ដើម្បី​បម្រើ​ដល់​ការប្រកួត​ក្រោម​ការយកចិត្តទុកដាក់​ពី​ថ្នាក់ដឹកនាំ​និង មន្ត្រីរាជការ​ស្នេហា​វិស័យ​កីឡា​ដែល​ត្រូវបាន​សាធារណៈមតិ​ជាតិ​អន្តរជាតិ ដោយ​ផ្តោត​យកចិត្តទុកដាក់​លើ​វិស័យ​កីឡា​នៅ​កម្ពុជា​។​លោក​បាន​គូសបញ្ជាក់ថា ខេត្តសៀមរាប​ជា​ខេត្ត​វប្បធម៌​ប្រវត្តិសាស្ត្រ ពោ​ពេញ​ទៅដោយ​រមណី​ដ្ឋា​ន​ទេសចរណ៍ធម្មជាតិ វប្បធម៌ ប្រវត្តិសាស្ត្រ ដែ​សម្បូរ​ទៅដោយ​ប្រាង្គ​ប្រាសាទ ដែលជា​គោលដៅ​របស់​ភ្ញៀវ​ទេសចរណ៍​នៅលើ​ពិភពលោក ។ លោក ពៅ ពិសិដ្ឋ បាន​បន្តទៀតថា ក្រោម​គោលDSC_0649នយោបាយ​ឈ្នះៗ​របស់​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បាន ធ្វើ​ឲ្យ​ប្រទេសជាតិ​មាន​សុខសន្តិភាព​ពេញ​ផ្ទៃ​ប្រទេស ដែល​ធ្វើ​ឲ្យ​សង្គម​មានការ​ឯកភាព​ជាតិ បូរណភាព​ទឹកដី ព្រម ទាំង​មាន​កិច្ចអភិវឌ្ឍន៍​រីកចម្រើន​លើ​គ្រប់​វិស័យ និង មានកេរ្តិ៍ឈ្មោះ មុខមាត់​លើ​ឆាក​អន្តរជាតិ ។ ឯកឧត្តម​បន្តទៀត ថា ដើម្បី​ឲ្យ​ក្រុង​ប្រវត្តិសាស្ត្រ ឲ្យ​កាន់​តែមាន​ភាពល្បីល្បាញ និង មាន​សោភ័ណភាព បរិស្ថាន អនាម័យ ក្នុងការ​បម្រើ​លើ​វិស័យ​ទេសចរណ៍ យើងទាំងអស់គ្នា ត្រូវ​ចូលរួម​ក្នុង​ចលនា​ប្រឡងប្រណាំង​ក្រុង​ស្អាត និង ធ្វើការ​អភិវឌ្ឍន៍ បៃតង​ប្រកបដោយ​ចីរភាព ។ លោក ពៅ ពិសិដ្ឋ ក៏បាន​លើកឡើងថា វិស័យ​កីឡា គឺជា​ចលករ​មួយ​ក្នុងការ​ទាក់ទាញ​ដល់​ភ្ញៀវ​ទេសចរណ៍​ឲ្យ​ចូលមក​ទស្សនា​កម្សាន្ត​នៅ​កម្ពុជា​។ ម្យ៉ាងទៀត​វិស័យ​កីឡា​បាន​កំពុង​រីកចម្រើន យ៉ាងខ្លាំង ដោយមាន​ក្លី​ប​បាល់ទាត់ បាល់ទះ ក្បាច់បុរាណ​ខ្មែរ កាយសម្ព័ន្ធ ល្បុ​ក្ត​តោ កា​រ៉ា​តេ និង តៃ​ខ្វាន់​ដូ គុណដំបង ដែល មានគុណ​ភាព ហើយ​ត្រូវបាន​ប្រកួត​ជា​លក្ខណៈ​ជាតិ អន្តរជាតិ​ទៀតផង​។​ពិធី​បើក​ការប្រកួត​កីឡា​បាល់​ទាន់​ពានរង្វាន់​រដ្ឋបាលខេត្ត​សៀមរាប គឺជា​សក្ខីភាព​មួយ​បង្ហាញ​ឲ្យ​ឃើញថា កីឡា​មិន​គ្រាន់តែ ដើម្បី​សុខភាព​ប៉ុណ្ណោះ​ទេ គឺ បាន​ចូលរួមចំណែក ក្នុងការ​ជម្រុញ​ការអភិវឌ្ឍន៍ សំខាន់​វិស័យ​ទេសចរណ៍ ។ DSC_0651កត្តា​ទាំងនេះហើយ​ដែល​យើង​ជា​ថ្នាក់ ដឹកនាំ មន្ត្រីរាជការ ត្រូវធ្វើ​ការបង្កើន​នូវ​គុណភាព​សេវា​កីឡា​ឲ្យ​បានល្អ ហើយ​សកម្មភាព​កីឡា​នេះ ធ្វើ​ឲ្យ​យើង​រក ឃើញ​នូវ​កីឡាករ​ឆ្នើម ហើយក៏​វា​មិន​វាស់​ស្ទង់​កម្រិត​បច្ចេក​ទេ​សប៉ុ​ណ្ណោះ​ទេ គឺ​បានផ្តល់​នូវ​ធនធានមនុស្ស ដោយ មាន​កាយសម្បទា​មាំមួន សុខភាព​ល្អ ប្រាជ្ញា​ឈ្លាសវៃ ស្មារតី​ភ្លឺ​ថ្លា មានការ​សាមគ្គីភាព​ទូលំទូលាយ និង​រួម​គា្ន​ថែរក្សា ការពារ​ទឹកដី ប្រពៃណី ទំនៀម​ទំលាប់​ខ្មែរ​ហើយ​កីឡា​ជា​ទូត​សន្តិភាព​ផងដែរ​។​ក្នុងនោះ​លោក​ពៅ​ពិសិដ្ឋ ក៏បាន​ធ្វើ​ក្រើនរំលឹក​ដល់​កីឡាករ​ទាំងអស់​ត្រូវ​យ​ល់​ដឹង​ពី​ការផ្លាស់ប្តូរ​បទពិសោធ​ន៍​បច្ចេកទេស​គ្នា ហើយ​វិស័យ​កីឡា​ធ្វើ​ឲ្យ​យុវជន​គ្រប់រូប​ជៀសផុត​ពី​ការប្រើប្រាស់​គ្រឿងញៀន ព្រមទាំង​ត្រូវគោរព​នូវ​បទដ្ឋាន​បច្ចេកទេស​ការ​ប្រកួត​ដើម្បី​ឲ្យ​ព្រឹទ្ធ​ការណ៍​នៃ​សកម្មភាព​នេះ ក្នុងការ​រឹតចំណង​មិត្តភាព​រប​ស់​មន្ត្រី​យើង​កាន់តែ​ល្អប្រសើរ​ផងដែរ ៕​ដោយ​គឿន​វ៉េ​ត​