លោក ជំទាវ ឡោក ខេង បាន​ចុះ​មក​ជួប​សំណេះសំណាល​ជាមួយ​សកម្មជន​ក្នុង​សង្កាត់​ច្បារអំពៅ​ទី​១

​នៅ​ទីស្នាក់ការ​គណបក្ស​ប្រជាជន​កម្ពុជា សង្កាត់​ច្បារ​អំពៅ​ទី​១ បាន​ធ្វើ​ពី​ធី​សំណេះសំណាល ជាមួយ​និង​សកម្មជន​ទាំងអស់​ក្នុង​សង្កាត់ ក្នុង​គោលបំណង​ដើម្បី​ពង្រឹង ក្នុងពេល​យុទ្ធ​ការ ឃោសនាបោះឆ្នោត ថ្នាក់​រាជធានី​ខេត្ត​ក្រុង​នា​ពេល​ដ៏​ខ្លី​ខាងមុខនេះ ក្រោម​អធិបតីភាព លោកជំទាវ

ឡោក ខេង តំណាងរាស្ត្រ និង ជា​ប្រធាន​គណកម្មាធិការ​ចុះជួយ​ពង្រឹង​សង្កាត់ ដោយ​មាន​ការ​អញ្ជឺញ​ចូលរួម​ពី​សមាជិក សមាជិការ​ទាំង​ក្នុង​អង្គពិធី​ទាំងមូល ។​
​ក្នុង​ឱកាស​នេះ​ដែរ លោកជំទាវ ឡោក ខេង បាន​មាន​ប្រសា​ស​ន៏​ថា ក្នុងនាម​លោក​ជំទាវ​ជា​ប្រធាន​ក្រុម​ការងារ​បាន​មកជួប​ជុំ​សំណេះសំណាល​ជាមួយ​បងប្អូន​សកម្មជន​ទាំងអស់​នៅ​ទីនេះ​ក្នុង​គោលបំណង​ស​សូមឲ្យ​បងប្អូន​ក្នុង​ឱកាស​នេះ​ដែរ​លោក ជំទាវ ឡោក ខេង បាន​មាន​ប្រសា​ស​ន៏​ថា ក្នុងនាម​លោក​ជំទាវ​ជា​ប្រធាន​ក្រុម​ការងារ​បាន​មកជួប​ជុំ​សំណេះសំណាល ជាមួយ​បងប្អូន​សកម្មជន​ទាំងអស់ នៅ​ទី​នេះ​ក្នុង​គោលបំណង​សូមឲ្យ​បងប្អូន​យកចិត្តទុកដាក់ ក្នុង​ការជួយ​ឃោសនា​សម្រាប់​ការបោះឆ្នោត ថ្នាក់​ក្រុមប្រឹក្សា រាជធានី ខេត្ត ក្រុង ដើម្បី​ធ្វើឲ្យ​បងប្អូន​ប្រជាពលរដ្ឋ នៅតាម​មូលដ្ឋាន លោក​បាន​យល់​អំពី​អ្វី​ដែល​មាន​សា​រះ​សំខាន់ នា​ពេល​បោះឆ្នោត ដ៏​ខ្លី​ខាង​មុននេះ ។ ដើម្បី​ជៀសវាង​នៅ​ការឃោសនា​បោកប្រាស់ ពី​ជន​ក្រុម​អគតិ​ប្រឆាំង ដែល​តែងតែ​ឃោសនា​កេង​យកចំណេញ ពី​គណបក្ស​របស់​យើង មួយវិញទៀត បងប្អូន​មាន​តួនាទី​សំខាន់ ក្នុងការ​វាយបក​ភ្លាម​ឭ​ឲ្យបាន​ទាន់​ពេលវេលា​នៅ​សកម្មភាព​របស់​បក្ស​ប្រឆាំង​។​
​លោកជំទាវ​បាន​បន្ថែមថា ភារកិច្ច​របស់​បងប្អូន មាន​លក្ខះ​ដ៏​ធ្ងន់ធ្ងរ​ណាស់ សម្រាប់​ជួយ​គណបក្ស​របស់​យើង និង​ប្រឈមមុខ​២៤​ម៉ោង លើ​២៤​ម៉ោង ជាមួយ​និង​បក្សប្រឆាំង​នៅ​ថ្នាក់​មូលដ្ឋាន ជាពិសេស​នៅ​ការ​ឆ្នោត​នា​ពេល​ដ៏​ខ្លី​ខាង​មុននេះ ។ សម្មាជិក​បក្ស​ប្រឆាំង គឺជា​អ្នក​ជាប់​ឆ្នោត មិនមែន​ជា​តំណាងរាស្ត្រ​នោះទេ ហើយ​គេ​ក៏​មិន​បាន​បំរើ​ផលប្រយោជ​រួម របស់​ប្រជាពលរដ្ឋ​នោះទេ​. យុទ្ធនាការ​ឃោសនា​បោះឆ្នោត គឺ​ចាប់ពី​ថ្ងៃ​ទី​២​រហូត​ដល់​ថ្ងៃ​ទី​១៦ ត្រូវ​បញ្ចប់​តែ​នៅ​ថ្ងៃទី​១៨ ជា​ថ្ងៃ​បោះឆ្នោត សរុបសេចក្តី​មក បងប្អូន​ក្រុម​ប្រឹក្សា​ទាំងអស់ គឺជា​អង្គ​បោះឆ្នោត ដ៏​សំខាន់​របស់​គណបក្ស​ប្រជាជន​កម្ពុជា ៕
1 2 3 4