ខឺង​ម្ដាយ​ចុងចោទ​ថា​លួច​លុយ​ 400​ដុល្លារ​ បោក​ចាន​ផ្អើល​ពេញ​ផ្ទះ​

​រាជធានី​ភ្នំពេញ​៖ មាន​ករណី​ហឹង្សា​មួយ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១៣​និង​00​នាទី​ថ្ងៃ​ទី​6​ខែ​ឧសភា​ឆ្នាំ​២០១៤​នៅ​ចំណុច​ជិត​រង្វង់​មូល​ស្ពាន​ជ្រោយចង្វា​ត្រើយ​ខាងលិច​ស្ថិត​តាម​បណ្ដោយ​ផ្លូវ​លេខ​70​ក្នុងភូមិ​ផ្សារ​តូច​សង្កាត់​ស្រះចក​ខណ្ឌ​ដូនពេញ​រាជធានី​ភ្នំពេញ​បន្ទាប់​ពី​ក្រុមគ្រួសារ​

របស់​ជនជាតិ​វៀតណាម​បាន​ឈ្លោះ​គ្នា​វ៉ៃ​ចាន​វ៉ៃ​ឆ្នាំង​ផ្អើល​ពេញ​ផ្ទះ​។​

​បើ​តាម​ប្រភព​ព័ត​មាន​អោយ​ដឹងថាះ​មុនពេល​កើតហេតុ​គេ​ឃើញ​ក្រុមគ្រួសារ​របស់​ជនជាតិ​វៀតណាម​នោះ​កំពុង​ហូបបាយ​ពេល​ថ្ងៃ​ត្រង់​មាន​គ្នា​ប្រហែល​4​ទៅ​5​នាក់​ស្រាប់តែ​មួយ​សន្ទុះ​ក្រោយមក​ស្រាប់តែ​ឭ​សូរសម្លេង​បោក​ចាន​លាន់​យ៉ាងខ្លាំង​បណ្ដាល​អោយ​ផ្អើល​គេ​ផ្អើល​ឯង​មួយសន្ទុះ​ក្រោយមក​ស្រាប់តែ​ឃើញ​បុរស​ពីរ​បី​នាក់​ច​រត​ចេញមកក្រៅ​ស្រែក​ឡូឡា​ជា​ភាសា​វៀតណាម​បើតាម​បុរស​ដែល​ស្រែ​ឡូឡា​នោះ​បាន​អោយ​ដឹងថាះ​មូលហេតុ​ដែល​គាត់​បាន​ស្រែក​ឡូឡា​ហើយ​បាន​បោក​ចានបាយ​នោះ​ក៏​ដោយសារ​ខឹង​នឹង​ម្ដាយ​ចុង​របស់​គាត់​បាន​ចោទប្រកាន់​គាត់​ថា​គាត់​បាន​លួច​លុយ​របស់​គាត់​ចំនួន​400​ដុល្លារ​តាម​ការពិត​គាត់​មិន​បាន​លួច​ហើយក៏​មិន​បាន​ដឹង​ថា​លុយ​ម្ដាយចុង​នោះ​ទុក​កន្លែង​ណា​ដែរ​ដោយ​ខឹង​នឹង​ការ​ចោទ​របស់​ម្ដាយចុង​ពេក​ក៏​បោក​ចាន​តែម្ដង​។​បើ​តាម​ការរៀបរាប់​ពី​ស្ត្រី​រងគ្រោះ​ដែល​ត្រូវ​ជា​ម្ដាយចុង​ជា​ជនជាតិ​វៀតណាម​ដូចគ្នា​នោះ​បាន​អោយ​ដឹងថាះ​កាលពី​ថ្ងៃ​សៅរ៍​ទី​៣​ខែ​ឧសភា​ឆ្នាំ​២០១៤​គាត​បាន​ដាក់​លុយ​នៅ​ក្នុង​កាបូប​របស់គាត់​ទុក​នៅ​លើ​តុ​ហើយ​គាត់​បាន​ដើរ​ទៅ​ចូល​បន្ទប់ទឹក​ពេល​នោះ​បុរស​ដែលជា​កូនចុង​របស់​គាត់​បាន​ដេក​នៅ​លើ​ប៉ៅ​អ៊ី​ក្បែរ​នោះ​ពេល​ដែល​គាត់​ត្រឡប់មក​ពី​បន្ទប់ទឹក​វិញ​គាត់​បាន​ឆែក​កាបូប​ស្រាប់តែ​បាត់​លុយ​របស់​គាត់​អស់​400​ដុល្លារ​ពេលនោះ​បុរស់​ដែល​ជា​កូនចុង​របស់​គាត់​ក៏​ចេញ​ទៅ​បាត់​ដែរ​ទើប​គាត់​មាន​ការសង្ស័យ​តាំ​ពី​ពេលនោះ​មក​ស្រាប់តែ​បាត់​កូន​ចុងងែ​លគាត​សង្ស័យ​ថា​បានលួ​ច​លុយ​គាត់រ​ហុត​មិនឃើញ​ត្រឡប់មក​ផ្ទះ​សោះ​លុះ​ថ្ងៃទី​៥​ខែ​ឧសភា​ឆ្នាំ​២០១៤​ស្រាប់តែ​ឃើញ​បុរស​រូប​នោះ​ត្រឡប់​មក​វិញ​ហើយ​ពេល​អង្គុត​ហូបបាយ​គាត់ក៏​បានសួ​រនាំ​រឿង​បាត់​លុយ​ស្រាប់តែ​បុរស​រូប​នោះ​ខឺង​ហើយ​ក៏​យក​ចានបាយគ​ប់​គាត់​តែ​ម្ដង​ធ្វើអោយ​គាត់​មានការ​ភ័យ​យ៉ាងខ្លាំង​។​បន្ទាប់​ពី​ហេតុ​ការ​បាន​កើតឡើង​ត្រូវ​បាន​បុរស​ចំណាស់​ម្នាក់​ដែល​ជា​ឪពុក​ចេញ​មក​សម្របសម្រួល​ដើម្បី​បញ្ចប់រឿង​ដោយ​អោយ​កូនប្រុស​របស់​គាត​ជិះ​ម៉ូតូ​ទៅ​ក្រៅ​បាត់ទៅ​។​សមត្ថកិច្ច​ក៏​បាន​ត្រឡប់​ទៅ​វិញ​ដោយសារ​ករណី​ខាងលើ​នេះ​មិន​មាន​ន​ណា​ប្ដឹង​ឬ​រងរបួស​អ្វី​នោះ​៕​

image (1) image (3) image