​មន្ត្រី​មាន​សមត្ថ​កិច្ចការពារ និង​អភិរក្ស ធនធានធម្មជាតិ បឹង​ទន្លេសាប មាន​ជំងឺ​ស្រវាំងភ្នែក​

0

ខេត្តសៀមរាប បទល្មើស​នេសាទ​បឹង​ទន្លេសាប​មាន​ច្រើន​រូបភាព​ប៉ុន្តែ​មន្ត្រី​មាន​សមត្ថកិច្ច​អាច​បង្ក្រាបបាន​ប្រហែលជា ១០%​ប៉ុន​នោះ​។ ជាក់ស្តែង​នៅក្នុង​ឆ្នាំ ២០១៤ នេះ​មានការ​កាប់បំផ្លាញ​ព្រៃ​លិច​ទឹក​យ៉ាង​អនាធិបតេយ្យ យកមក​ធ្វើជា​សំ​រះ​ដាក់​លាយឡំ​ជាមួយ​កំប្លោក នៅ​ចំណុច​មួយចំនួន ក្នុង​ទឹកដី ឃុំ​អន្លង់​សំណរ ស្រុក​ជីក្រែង ខេត្តសៀមរាប ។

ដូចជា ស្ទឹង​កំបុត ចង​សេះ ស្ទឹង​ជ្រៅ មាត់​ខ្លា មាន​ចំនួន​រាប់រយ​សំ​រះ ។ ប៉ុន្តែ​ជំនាញ​រដ្ឋបាល​ជលផល មន្ត្រី​ឧ​ទ្យា​នុ​រក្ស និង​បរិស្ថាន រួមជាមួយ​សហគមន៍ មើលមិនឃើញ ព្រោះ​មន្ត្រី​ទាំងនេះ​មាន​ជំងឺ​ស្រវាំងភ្នែក បណ្តាលមកពី​ធូលី​លុយ​ដុល្លា​ហុយ​ចូល​ភ្នែក ។

បញ្ហា​ដែល​អាក្រក់​បំផុត​គឺ ការចង​កំប្លោក​ធ្វើជា​សំ​រះ​ចូលទៅក្នុង​តំបន់​ការពារ និង​អភិរក្ស​ត្រី​មេ​ពូជ​សហគមន៍​ស្ទឹង​ជ្រៅ ដែលជា​តំបន់ហាមឃាត់ ។ លោក វុន រស់នៅ​ក្នុងភូមិ​អន្លង់​សំណរ ឃុំ​អន្លង់​សំណរ ជា​ម្ចាស់​សំ​រះ និយាយថា លោក​ហ៊ាន​ដាក់ចូល​ក្នុង​ដែន​អភិរក្ស​នេះ​ព្រោះ លោក​បាន​បង់លុយ​អោយទៅ​បរិស្ថាន និង​សហគមន៍​ហើយ​។

លោក ផ្លោក មាន​ប្រពន្ធ​ឈ្មោះ វុន ស ដែលជា​កូនប្រសារ​របស់​ម្ចាស់​សំ​រះ និយាយថា ប្រសិនបើ​រាជការ​មិន​ឃោ​ឃិត អោយ​លោក​ប្រព្រឹត្ត​បទល្មើស​នេសាទ​នោះទេ លោក​នឹង ទៅធ្វើ​ស្រែ​វិញ​ព្រោះ​លោក​មាន​ស្រែ​ចំនួន ៨​ហិច​តា ជាប់​ទៅនឹង​ផ្លូវ​ក្រាល​គ្រួស​ក្រហម ។

លោក ឆាត សំណាង ជា​ប្រធាន​មន្ត្រី​ឧ​ទ្យា​នុ​រក្ស​និង​បរិស្ថាន​ប្រចាំ​ស្នាក់​ស្ទឹង​ជ្រៅ បំភ្លឺ​ប្រាប់​អ្នកសារព័ត៌មាន​ថា : លោក​បាន​ហាមឃាត់ លោក វុន ក្នុងការ​ដាក់​សំ​រះ​នៅ​ចំណុច​នេះដែរ ប៉ុន្តែ​លោក វុន ចេះតែ​ជ​ជេស​ដាក់ រឿង​លុយកាក់​វិញ លោក​មិន​បានទទួល​ទេ ។​

ករណី​បទល្មើស​នេសាទ​ច្រើន​យ៉ាងនេះ តែ​ជំនាញ​មាន​សមត្ថកិច្ច​មើលមិនឃើញ ។ តើ​លោក កៅ ពឿ​ន ប្រធាន​អង្គការ​ប្រឆាំង​អំពើពុករលួយ មាន​ទស្សនៈ​យ៉ាងណា​ចំពោះ​បទល្មើស និង​មន្ត្រី​មាន​សមត្ថកិច្ច ។​ ដោយ អ៊ុក ផ្លុ​ង (​ស្រុក​ជីក្រែង​)??????????????????????????????? ??????????????????????????????? ??????????????????????????????? ???????????????????????????????