អាគារសិក្សា១ខ្នង ស្មើនឹង ៣បន្ទប់ និង អណ្តូងទឹកស្អាត ៣៣អណ្តូង អំណោយសប្បុរសជនជប៉ុនធ្វើពិធីសម្ភោធ និងប្រគល់ជូនប្រជាពលរដ្ឋ បានប្រើប្រាស់

0

ខេត្តសៀមរាប៖ តាមរយៈ លោកឧកញ៉ា សៀង ណាំ តំណាងរាស្ត្រមណ្ឌលសៀមរាប ប្រជាពលរដ្ឋដែលរស់នៅក្នុងឃុំតាអាន ស្រុកក្រឡាញ់ បានទទួលនូវអាគារសិក្សា១ខ្នង ស្មើនឹង៣បន្ទប់ និង អណ្តូងទឹកស្អាត ដែលជាប្រភេទអណ្តូងស្នប់ ចំនួន ៣៣ ទៀត ជូនដល់ប្រជាពលរដ្ឋឃុំដូនកែវ20151110_104208 ស្រុកពួក ខេត្តសៀមរាប ។ សមិទ្ធផលទាំងនេះ គឺអំណោយរបស់ លោក តូម៉ូយ៉ា តាហ្ស៊ីរ៉ូ និងប្រតិភូសមាគមជប៉ុន ហ្គោជីកៃ ។លោក អូតានី តំណាងម្ចាស់អំណោយបាននិយាយថា សមាគមហ្គោជីកៃ មានទឹកចិត្តស្រឡាញ់ប្រជាជន និងប្រទេសកម្ពុជា ។ លោក បាននាំសមាជិកសមាសគមមកទស្សនាអង្គរវត្តខេត្តសៀមរាបជាញឹកញាប់ និងបានជួយសាងសង់សាលារៀន និង កសាងអណ្តូងទឹកស្អាត ជូនប្រជាពលរដ្ឋកម្ពុជា នៅតាមបណ្តាសហគមន៍ ជាច្រើនមកហើយដែរ ។ លោកបានបង្ហាញនូវក្តីសោមនស្សរីករាយ និង មានមោទនភាពក្រៃលែង ដែលបានមកឃើញសមិទ្ធផលទាំងនោះត្រូវបានប្រជាជន និង កុមារកម្ពុជាបានប្រើប្រាស់ ។ លោកបានបង្ហាញនូវអំណរដឹងគុណចំពោះឯកឧត្តមតំណាងរាស្រ្ត សៀង ណាំ ដែលបានជួយសម្របសម្រួល ចាត់ចែង នាំយកសមិទ្ធផលទាំងនេះ បានដល់ប្រជាពលរដ្ឋកម្ពុជា ដោយផ្ទាល់ ។លោកឧកញ៉ា សៀង ណាំ បានឲ្យដឹងថា អាគារសិក្សាមួយខ្នងដែលកំពុងបើកសម្ពោធនារសៀលថ្ងៃទី១១ ខែវិច្ឆិកានេះ គឺជាអាគារសិក្សាទី៤ហើយ ដែលសមាគម ហ្គោជិកៃ បានកសាងជូនប្រជាសហគមន៍ជនបទក្នុងខេត្តសៀមរាប ជាមួយនិងអណ្តូងទឹកស្នប់ ចំនួន៣០៩អណ្តូង ផងដែរ ។ ក្នុងនាមប្រជាពលរដ្ឋរស់នៅក្នុងសហគមន៍ជនបទនៃខេត្តសៀមរាប ឯកឧត្តម សៀង ណាំ បានថ្លែងអំណរគុណដ៏ជ្រាលជ្រៅ ចំពោះសមាគម ហ្គោជិកៃ ព្រមទាំងសមាជិកទាំងអស់នៃសមាគមនេះ ។ ឯកឧត្តម បានវាយតម្លៃថា ៖ នេះគឺជាការរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជា កសាងធនធានមនុស្សតាមរយៈវិស័យអប់រំ អភិវឌ្ឍធនធានមនុស្ស និងជាការជួយធ្វើឲ្យប្រសើរឡើង នូវ សុខុមាលភាពប្រជាពលរដ្ឋ តាមរយៈនៃការប្រើប្រាស់អណ្តូងទឹកស្អាត ។ ឯកឧត្តម ឧកញ៉ា សៀង ណាំ បានជំរុញអោយមាតាបិតា អាណាព្យាបាលសិស្សទាំងអស់ ត្រូវបង្កឱកាស ឲ្យកូនបានចូលរៀនអោយបានគ្រប់ៗគ្នាដើម្បីឆ្លើយតបទៅនឹងបំណងប្រាថ្នារបស់ម្ចាស់អំណោយ ។ជាមួយឱកាសនោះ ឯកឧត្តម តំណាងរាស្រ្ត សៀង ណាំ បានឧបត្ថម្ភប្រជាពលរដ្ឋចូលរួមចំនួន២០០នាក់ ម្នាក់ៗ សារ៉ុង១ ។ សិស្សានុសិស្ស២២០នាក់ ទទួលបានសម្ភារសិក្សាមួយចំនួន និង បា្រក់ ២០០០រៀល លោកគ្រូ អ្នកគ្រូ ៩នាក់ ម្នាក់ៗ ទទួលបាន ២០០០០រៀល កម្លាំងកាពារ៤០ម៉ឺនរៀល និង ឧបត្ថម្ភការរៀបចំកម្មវិធី ១លាន១០ ម៉ឺនរៀល ។ ជាមួយគ្នានោះដែរ ប្រតិភូជប៉ុន បាននាំយកអំណោយមួយចំនួនទៀត ទៅចែកជូនក្មួយៗសិស្សានុសិស្ស ក្នុងនោះរួមមានសម្ភារសិក្សា សម្លៀកបំពាក់ និង ទ្រនាប់ជើង ( ស្បែកជើង )20151110_104208 1447125875254_1447290462874