កម្លាំង​ការិយាល័យ កណ្តាល​នគរបាល ព្រហ្មទណ្ឌ​ខេត្ត សហការ​ជាមួយ​មន្ទីរ​ប្រឆាំង​គ្រឿងញ្ញៀន​ក្រសួងមហាផ្ទៃ ឃាត់ខ្លួន​ជនសង្ស័យ​ជួញដូរ និង​ប្រើប្រាស់ គ្រឿងញៀន ០៥​នាក់ រួម​នឹង​វត្ថុតាង ថ្នាំញៀន​ជាច្រើន

0

កំពត ៖ ជនសង្ស័យ ជួញដូរ និង​ប្រើប្រាស់​គ្រឿងញៀន ចំនួន ០៥ នាក់ រួម​នឹង​វត្ថុតាង ត្រូវបាន កម្លាំង នៃ​ការិយាល័យ កណ្តាល​នគរបាល ព្រហ្មទណ្ឌ ដឹកនាំ​ដោយ លោក​ឧ​ត្ត​ម​សេនី​យ៏​ត្រី ម៉ៅ ច័​ន្ធ​មធុ​រិ​ទ្ធ ស្នងការ​ខេត្តកំពត សហការ​ជាមួយ​មន្ទីរ​ប្រឆាំង​គ្រឿងញ្ញៀន​ក្រសួងមហាផ្ទៃ Image109ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន ០២ នាក់ កាលពី​វេលា​ម៉ោង ១ និង​៣០​នាទី​យប់ ថ្ងៃទី ១១ ខែ វិច្ចិការ ឆ្នាំ​២០១៥ នៅ​ចំណុច ក្នុងភូមិ​ទ្វី​ខ​/​ជ សង្កាត់​អណ្ដូង​ខ្មែរ ក្រុង​កំពត​។​​ជនសង្ស័យ​ទាំង​៥​នាក់​នោះ ត្រូវបាន​គេ​ស្គាល់ឈ្មោះ​៤​នាក់ ទី​១. ប៊ិ សុ​ភ័​ក្រ ឬ​ប៊ិ សុវណ្ណ​រ៉ា អាយុ​៣៤​ឆ្នាំ រស់នៅ​ភូមិ​សាគរ សង្កាត់​កំពង់​កណ្ដាល​។ ទី​២. អ៊ុង តាន់ អាយុ​២៧​ឆ្នាំ រស់នៅ​ភូមិ​គ្រៀល ឃុំ​ជុំ​គ្រៀល ស្រុក​ទឹកឈូ​។ ទី​៣. ញឹម បុ​ទុម ភេទ​ប្រុស អាយុ​៣៤​ឆ្នាំ ភូមិ​ស្វាយ​ធំ សង្កាត់​ក្រាំង​អំពិល ក្រុង​កំពត​។ ទី​៤. ស៊ី រតនា ភេទ​ប្រុស អាយុ​២៤​ឆ្នាំ រស់នៅ សង្កាត់​អណ្ដូង​ខ្មែរ ក្រុង​កំពត ។​Image111

​លោក​វរសេនីយទោ លក ញ៉ា​វ នាយរង​កា​រិ​យា​ល​យ័​ព្រហ្ម​ទ​ណ្ឌ័​កំរិតធ្ងន់​ស្នងការដ្ឋាន​ខេត្ត​បាន​ឲ្យ​ដឹងថាៈ ជ​នស​ង្ស​យ័​ចែកចាយ និង​ប្រើប្រាស់​គ្រឿងញៀន​៥​នាក់​ត្រូវ​កំលាំង​សមត្ថកិច្ច​នរគ​បាល​ខេត្ត​សហការ​ជាមួយ​មន្ទីរ​ប្រឆាំង​គ្រឿងញ្ញៀន​ក្រសួងមហាផ្ទៃ ឃាត់ខ្លួន​នៅ​ចំណុច​ផ្ទះជួល ក្នុង ភូមិ ឃុំ ខាងលើ ។​​លោក​បាន​បន្តទៀត​ថាៈវ​ត្ថុ​តាង​រឹបអូស​ដែល​សមត្ថកិច្ច​ដកហូត​បាន​រួមមាន​ដកហូត​ម្សៅ​ថ្នាំញៀន​ចំនួន​២​កញ្ចប់ ឧបករណ៍​កែច្នៃ​សម្រាប់​ជក់​២ សម្រាប់​ជញ្ជីង​ថ្លឹង​២​គ្រឿង គ្រាប់​អាវុធខ្លី​២២​គ្រាប់​ទូរស័ព្ទដៃ​៧​គ្រឿង អាយ​ផេ​ត​០១ លុយ​ខ្មែរ​ជាង​២០​ម៉ឺន​រៀល ម៉ូតូ​៤​គ្រឿង និង​រថយន្ត camry ហាយ​ព្រី​ត​សេរី ២០០៨ ១​គ្រឿង ។​​ប​ន្ចុ​ប្បន្ន​ជនសង្ស័យ​ក្រោយពី​សមត្ថកិច្ច​ធ្វើការ​សាកសួរ​រួច បាន​កសាង​សំណុំរឿង​បញ្ជូនទៅ​តុលាការ​ដើម្បី​ចាត់ការ​តាម​នីតិវិធី​៕ Image110