អាគារ​សិក្សា​១​ខ្នង ស្មើនឹង ៣​បន្ទប់ និង អណ្តូង​ទឹកស្អាត ៣៣​អណ្តូង អំណោយ​សប្បុរសជន​ជប៉ុន ធ្វើ​ពិធី​សម្ភោ​ធ និង​ប្រគល់ជូន​ប្រជាពលរដ្ឋ បាន​ប្រើប្រាស់​

0


​ខេត្តសៀមរាប តាមរយៈ លោក​ឧកញ៉ា សៀង ណាំ តំណាងរាស្ត្រ​មណ្ឌល​សៀមរាប ប្រជាពលរដ្ឋ​ដែល​រស់នៅក្នុង​ឃុំ​តា​អាន ស្រុក​ក្រឡាញ់ បានទទួល​នូវ​អាគារ​សិក្សា​១​ខ្នង ស្មើនឹង​៣​បន្ទប់ និង អណ្តូង​ទឹកស្អាត ដែលជា​ប្រភេទ​អណ្តូងស្នប់ ចំនួន ៣៣ ទៀត ជូន​ដល់​Image113ប្រជាពលរដ្ឋ​ឃុំ​ដូន​កែវ ស្រុក​ពួក ខេត្តសៀមរាប ។ សមិទ្ធផល​ទាំងនេះ គឺ​អំណោយ​របស់ លោក តូ​ម៉ូ​យ៉ា តា​ហ្ស៊ី​រ៉ូ និង​ប្រតិភូ​សមាគម​ជប៉ុន ហ្គោ​ជី​កៃ ។​
លោក អូ​តានី តំណាង​ម្ចាស់​អំណោយ​បាន​និយាយថា សមាគម​ហ្គោ​ជី​កៃ មាន​ទឹកចិត្ត​ស្រឡាញ់​ប្រជាជន និង​ប្រទេស​កម្ពុជា ។ លោក បាន​នាំ​សមាជិក​សមាស​គម​មក​ទស្សនា​អង្គរវត្ត​ខេត្តសៀមរាប​ជា​ញឹកញាប់ និង​បាន​ជួយ​សាងសង់​សាលារៀន និង កសាង​អណ្តូង​ទឹកស្អាត ជូន​ប្រជាពលរដ្ឋ​កម្ពុជា នៅតាម​បណ្តា​សហគមន៍ ជាច្រើន​មកហើយ​ដែរ ។ លោក​បានបង្ហាញ​នូវ​ក្តី​សោមនស្ស​រីករាយ និង មាន​មោទនភាព​ក្រៃលែង ដែល​បានមក​ឃើញ​សមិទ្ធផល​ទាំងនោះ​ត្រូវបាន​ប្រជាជន និង កុមារ​កម្ពុជា​បាន​ប្រើប្រាស់ ។ លោក​បានបង្ហាញ​នូវ​អំណរ​ដឹងគុណ​ចំពោះ​ឯកឧត្តម​តំណាងរាស្ត្រ សៀង ណាំ ដែល​បាន​ជួយ​សម្របសម្រួល ចាត់ចែង នាំយក​សមិទ្ធផល​ទាំងនេះ បាន​ដល់​ប្រជាពលរដ្ឋ​កម្ពុជា ដោយផ្ទាល់ ។​Image112
លោក​ឧកញ៉ា សៀង ណាំ បាន​ឲ្យ​ដឹងថា អាគារ​សិក្សា​មួយ​ខ្នង​ដែល​កំពុងបើក​សម្ពោធ​នា​រសៀល​ថ្ងៃទី​១១ ខែវិច្ឆិកា​នេះ គឺជា​អាគារ​សិក្សា​ទី​៤​ហើយ ដែល​សមាគម ហ្គោ​ជិ​កៃ បាន​កសាង​ជូន​ប្រជា​សហគមន៍​ជនបទ​ក្នុង​ខេត្តសៀមរាប ជាមួយនិង​អណ្តូងទឹក​ស្នប់ ចំនួន​៣០៩​អណ្តូង ផងដែរ ។ ក្នុងនាម​ប្រជាពលរដ្ឋ​រស់នៅក្នុង​សហគមន៍​ជនបទ​នៃ​ខេត្តសៀមរាប ឯកឧត្តម សៀង ណាំ បាន​ថ្លែងអំណរគុណ​ដ៏​ជ្រាលជ្រៅ ចំពោះ​សមាគម ហ្គោ​ជិ​កៃ ព្រមទាំង​សមាជិក​ទាំង​អស់នៃ​សមាគម​នេះ ។ ឯកឧត្តម បាន​វាយតម្លៃថា ៖ នេះ​គឺជា​ការរួមចំណែក​ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា កសាង​ធនធានមនុស្ស​តាមរយៈ​វិស័យ​អប់រំ អភិវឌ្ឍ​ធនធានមនុស្ស និង​ជាការ​ជួយ​ធ្វើ​ឲ្យ​ប្រសើរឡើង នូវ សុខុមាលភាព​ប្រជាពលរដ្ឋ តាមរយៈ​នៃ​ការប្រើប្រាស់​អណ្តូងទឹក​ស្អាត ។ ឯកឧត្តម ឧកញ៉ា សៀង ណាំ បាន​ជំរុញ​អោយ​មាតាបិតា អាណាព្យាបាល​សិស្ស​ទាំងអស់ ត្រូវ​បង្ក​ឱកាស ឲ្យ​កូន​បាន​ចូលរៀន​អោយបាន​គ្រប់ៗ​គ្នា​ដើម្បី​ឆ្លើយតប​ទៅនឹង​បំណងប្រាថ្នា​របស់​ម្ចាស់​អំណោយ ។​Image113
ជាមួយ​ឱកាស​នោះ ឯកឧត្តម តំណាងរាស្ត្រ សៀង ណាំ បាន​ឧបត្ថម្ភ​ប្រជាពលរដ្ឋ​ចូលរួម​ចំនួន​២០០​នាក់ ម្នាក់ៗ សា​រ៉ុង​១ ។ សិស្សានុសិស្ស​២២០​នាក់ ទទួលបាន​សម្ភារ​សិក្សា​មួយចំនួន និង ប្រាក់ ២០០០​រៀល លោកគ្រូ អ្នកគ្រូ ៩​នាក់ ម្នាក់ៗ ទទួលបាន ២០០០០​រៀល កម្លាំង​កា​ពារ​៤០​ម៉ឺន​រៀល និង ឧបត្ថម្ភ​ការរៀបចំ​កម្មវិធី ១​លាន​១០ ម៉ឺន​រៀល ។ ជាមួយគ្នា​នោះដែរ ប្រតិភូ​ជប៉ុន បាន​នាំយក​អំណោយ​មួយចំនួនទៀត ទៅ​ចែកជូន​ក្មួយៗ​សិស្សានុសិស្ស ក្នុងនោះ​រួមមាន​សម្ភារ​សិក្សា សម្លៀកបំពាក់ និង ទ្រនាប់ជើង ( ស្បែកជើង ) ៕​