យោធិនជាង១៣០នាក់ទទួលអំណោយដ៏ថ្លៃថ្លារបស់ប្រមុខដឹកនាំរាជរដ្ឋាភិបាល

0

ខេត្តស្ទឹងត្រែង៖ យោធិនតំបន់ប្រតិបត្តិការសិករងស្ទឹងត្រែងជាង១៣០នាក់ បានទទួលអំណោយពីប្រមុខដឹកនាំរាជរដ្ឋាភិបាល សម្តេចតេជោសែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ដោយបានផ្តល់អាវរងារមកចែកជូនដល់យោធិនទាំងអស់ តាមរយះប្រធានអង្គភាព02តំបន់ប្រតិបត្តិការសិករងស្ទឹងត្រែង នៃយោធភូមិភាគទី១ថ្ងៃទី១១ខែវិច្ឆិកាឆ្នាំ២០១៥។លោកឧត្ត មសេនីយ៍ត្រី ស្វាយ ញ៉ន មេបញ្ជាការតំបន់ប្រតិបត្តិការសិករងស្ទឹងត្រែងបានប្រសាសន៍ក្នុងពិព្វផ្សាយវគ្គជីវភាពនយោបាយនិងខួបលើកទី៦២ទិវាបុណ្យឯករាជ្យជាតិ ថ្ងៃកំណើតកងយោធពលខេមរៈភូមិន្ទអង្គភាពតំបន់ប្រតិបត្តិការសិករងខេត្តក៏បានពាំនាំនូវការសាសកសួរសុខទុក្ខ ពី សំណាក់សម្តេចតេជោសែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុន រ៉ានី ហ៊ុន សែន តាមរយះថ្នាក់ដឹកនាំ នៃកងយោធពលខេមរៈភូមិមិន្ទ ក្រសួងការពារ អគ្គបញ្ជាការ និងយោធភូមិភាគទី១ ចំពោះយោធិនទាំងអស់ ដែលកំពុងឈរជើងការពារទឹកដីនៅតាមខ្សែបន្ទាត់ព្រំដែននៅខេត្តភាគឥសាន្តនៃប្រទេសកម្ពុជា។លោកឧត្តមសេនីយ៍មេបញ្ជាការបានកោតសរសើរដល់អង្គភាពចំណុះសិករងខេត្តទាំងអស់មិនថានៅរយះកាលកន្លងមក ក៏ដូចបច្ចុប្បន្ននេះគឺយើងបានអនុវត្តតាមបទបញ្ជាដែលថ្នាក់លើដាក់ចុះបានល្អ។ចំណែកសិកាមវិញ អនុវត្តនិងគោរពបាននូវវិន័យ សីលធម៌ និងត្រងត្រាប់ ស្តាប់គ្រូ ពន្យល់ ឬក៏ឧទ្ទេសល្អបានថែមទៀត ។លោកមេបញ្ជាបានជម្រុញដល់04យោធាធិនទាំងអស់ ត្រូវខិតខំលើកិច្ចការងារ ការពារជាតិជាបន្តទៀត ហើយយោធិនម្នាក់ៗ ត្រូវខិតខំធ្វើអំពើល្អ ជាមួយប្រជាជនត្រូវលះបង់ទង្វើរណាដែលផ្ទុយនឹងច្បាប់ និងត្រូវជៀសឲ្យឆ្ងាយពីគ្រឿងញៀន ។នាយទាហាន និងពលទាហានទាំងអស់ ត្រូវក្តាប់ឲ្យជាប់ភារកិច្ច ក្នុងតំណាក់កាលបច្ចុប្បន្ន និងទៅអនាគត គឺត្រូវស្មោះត្រង់ ចំពោះប្រទេសជាតិ ការពាររដ្ឋធម្មនុញ្ញ ការពារព្រះមហាក្សត្រ រដ្ឋសភា និងការពាររាជរដ្ឋាភិបាល ត្រូវមានគោលជំហរអព្យាក្រឹត្យ ចំពោះបក្សនយោបាយ តែត្រូវប្រឆាំងដាច់ខាតពួកប្រតិកិរិយា ដែលមានបំណងផ្តួលរំលំ រាជរដ្ឋាភិបាលកម្ពុជា នូវគ្រប់រូបភាព និងសកម្មភាព ។ ចុងក្រោយ លោកឧត្តមសេនីយ៍មេបញ្ជាការបានលើកយកព្រឹត្តការណ៍និងសភាពការណ៍ដែលបានឡើងនៅបច្ចឹមប្រទេស និងប៉ែកអាស៊ីដែលបានបង្កឲ្យផ្ទុះសង្គ្រាមលោកលើកទី១ និងសង្គ្រាម លោកលើកទី២ ការបង្កើតអង្គការអូរតង់ បក្ខសម្ព័ន្ធវ៉ាសូវីនោះជាដើម ។លោកបន្តថាក្រោយមកទៀត មានប្រទេសជាច្រើន ដែលបានចូលមកលុកលុយ និងដាក់នឹមត្រួតត្រាប្រទេសកម្ពុជា អស់ជាច្រើនទស្សវត្សន៍។និង ដំ ណាក់កាលចុងក្រោយ ប្រទេសកម្ពុជា ក្រោមស្នាព្រះហស្ថដឹកនាំ និងការធ្វើព្រះរាជបូជនីយ៍កិច្ច របស់សម្តេ ច ព្រះនរោត្តមសីហនុ ព្រះអង្គបានទាមទារឯករាជ្យជាតិ ពីអាណានិគមនិយមបារាំង ឡើងធ្វើជាម្ចាស់ ប្រទេស ខ្លួនឯង គឺនៅថ្ងៃ៩វិច្ឆិកា ១៩៥៣ ក្រោយមកលន់នល់ ក៏បានធ្វើរដ្ឋប្រហារទម្លាក់សម្តេចឪ ហើយដឹកនាំប្រទេ សដោយខ្លួនឯង មិនបានប៉ុន្មានឆ្នាំផង របបកម្ពុជាប្រជាធិបតេយ្យខ្មែរក្រហម បានចូលកាន់អំណាចជិត៤ឆ្នាំ កាប់សម្លាប់ប្រជាជនអស់ជាច្រើលាននាក់ និងនៅថ្ងៃ៧មករា១៩៧៩ ទឹកដីនិងប្រជាជន ត្រូវបានរំដោះរហូត ម កទល់គ្រាបច្ចុប្បន្ន កម្ពុជា ក្រោមការដឹកនាំ របស់សម្តេចតេជោ ប្រទេសជាតិ និងប្រជាជន ទទួលបានសុខ សន្តិភាព យ៉ាងពេញបរិបូរណ៍ រីចំរើន និងជឿនលឿនលើគ្រប់វិស័យ។សូមបញ្ជាក់ថាសម្ភារៈបរិក្ខាយោធា ដែលត្រូវយកមកផ្ត ល់ជូននៅពេលនេះ រួមមាន អាវរងារ២៥០ មុង ១៤៥ ភួយ១៤៥ កន្ទេល១៤៥ ត្រីខកំប៉ុង២០កេះ មានទម្ងន់២ ០០គីឡូក្រាម ព្រមទាំ ងស ម្ភា រៈ សំរាប់បំរើ ការនៅក្នុងផ្ទះបាយ មួយចំនួនទៀតផងដែរ៕01 05 02