ស្រុកបន្ទាយមាសត្រៀមប្រកា​សជាស្រុកគំរូទី១​ ក្នុងប្រទេសកម្ពុជាដែលជា​ នឹងបញ្ឈប់បន្ទោបង់ពាសវាលពាសកាលនៅដំណាច់ឆ្នាំ២០១៥

0

កំពត៖ ស្រុកបន្តាយមាស​ គឺជាស្រុកមួយ​ ក្នុងចំណោម​ ក្រុង​ ស្រុកទាំង៨របស់ខេត្តកំពត​ ដែលត្រៀមប្រកាសជាស្រុកគំរូ​ ទី១ក្នុងប្រទេសកម្ពុជា​ ដែលនឹង​ បញ្ឈប់បន្ទោបង់ពាសវាលពាសកាល​ ពោលគឺប្រជាពលរដ្ឋមានបង្គន់អនាម័យប្រើប្រាស់គ្របផក្រុមគ្រួសារទូទាំងស្រុកនៅដំណាចផIMG-20151113-WA0094ឆ្នាំ២០១៥ខាងមុខនេះ​ ។នេះតាមការឱ្យដឹងរបស់មន្ត្រីគម្រោងកម្មវិធី​ឈ្មោះថា​ និរន្តរភាពអនាម័យដើម្បីទាំងអស់គ្នា​ ហៅថា​ SSH4A​ នៃអង្គការអភិវឌ្ឍន៍ហូឡង់ SNV កាលព្រឹកថ្ងៃទី១២ខែវិច្ឆិកា​ឆ្នាំ២០១៥​ នៅក្នុងឱកាសប្រារព្ធពិធីទិវាជាតិលើកកម្ពស់អនាម័យជនបទលើកទី​ ក្រោមប្រធានបទ​អនាម័យគឺជាការទទួលខុសត្រូវរបស់យើងទាំងអស់គ្នា​ ។ដែលពិធីនេះបានធ្វើឡើងឃុំត្រពាំងសាលាខាងលិចស្រុកបន្ទាយមាសខេត្តកំពត​ ក្រោមអធិបតីភាព​ ឯ.ឧ​ ជា-សុផារ៉ា​រដ្ឋមន្ត្រី​ក្រសួងអភិវឌ្ឍ​ជនបទ​ និងមានការ​ចូលរួម​ ពីប្រតិភូ​ ក្រសួងនិងមន្ទីរអភិវឌ្ឍជនបទ​រាជធានី​ ខេត្ត​ទាំង២៥ទទាំងប្រទេស​ តំណាង​អង្គការម្ចាស់គម្រោង​ SNV​ អាជ្ញាធរខេត្ត​ស្រុក​ ក្រុង​ និងមេឃុំ​ចៅសង្កាត់ទាំង៩៣ក្នុងខេត្តកំពតលោកគ្រូ​ អ្នក​គ្រូ​ សិស្សានុសិស្ស​ព្រះសង្ស​ ប្រជាពលរដ្ឋ​សរុបប្រមាណ​ ១ពាន់នាក់បានចូលរួម ។តាមរយះលទ្ធផលបានឱ្យដឹងទៀតថា​ ស្រុកបន្តាយមាស​កាលពី​បួនឆ្នាំមុន​ គឺជាស្រុកមួយ​ដែលមានអត្រាអនាម័យទាបជាងគេនៅកម្ពុជា​ ដែតែគ្រួសារប្រជាពលរដ្ឋចំនួន​ ១៦%​ ទេមានបង្គន់ប្រើប្រាស់​ គិត​ត្រឹម​ខែមករា​ឆ្នាំ២០១២​ ហើយគិតមកដល់ខែវិច្ឆិកាឆ្នាំ២០១៥នេះនៅទូទាំងស្រុកមានគ្រួសារបន្ទោបង់ពាសវាលពាសកាលមានការថយចុះ​ ពោលគឺ​មានគ្រួសារជាង​ ៩៥%​ មានបង្គន់​ និងកំពុង​ប្រើប្រាស់​បង្គន់ ។ក្នុងនោះឃុំចំនួន១១ឃុំក្នុងចំណោមឃុំចំនួន១៥ទូទាំងស្រុកបន្ទាយមាស​ត្រូវបានប្រកាសជាផ្លូវការ​ថាជាឃុំបានបញ្ឈប់បន្ទោបពាសវាលពាសកាលទាំងស្រុង​ បើគិតចំនួនប្រជាពលរដ្ឋមានជាង៨ម៉ឺននាក់​ មានការរស់នៅមានបរិស្ថានដែលគ្មានការបន្ទោបង់ពាសវាលពាសកាល​ ក្នុងចំណោមប្រជាជនជាង៩ម៉ឺន​នាក់​ ។ដោយផ្តើមចេញពីកិច្ចសហការឧបត្ថម្ភគាំទ្រពីអង្គការSNVជាមួយមន្ទីអភិវឌ្ឍជនបទខេត្តអាជ្ញាធរគ្រប់លំដាប់ថ្នាក់រាប់ថយក្រោយនៅសល់តែប្រមាណ៥០ថ្ងៃទៀតប៉ុណ្ណោះស្រុកបន្ទាយមាស​នឹងក្លាយជាស្រុកបញ្ឈប់ការបន្ទោបង់ពាសវាលពាសកាលទាំងស្រុង​ ហើយក៏ជាស្រុកគំរូនៅទូទាំងប្រទេសកម្ពុជាផងដែរ ៕IMG-20151113-WA0103 IMG-20151113-WA0099 IMG-20151113-WA0096