រពឹសដៃដើរទៅបត់ជើងរើសគ្រាប់អា៦០មកដុំលេងផ្ទុះរបូសខ្ទិចខ្លួន

0

បន្ទាយមានជ័យ ៖ យុវជនម្នាក់ត្រូវបាននាំយកទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ បន្ទាប់ពីដើរទៅបត់ជើងរពឺសដៃ រើសគ្រប់អា៦០មិនទាន់ផ្ទុះយកមកដុំលេងផ្ទុះរបួសខ្ទិចខ្លួន កាលពីព្រឹកម៉ោង៦ និង២០នាទី ថ្ងៃទី១៣ វិច្ឆិកា ២០១៥ នៅម្តុំដើមស្រល់ផ្កាយ៥ ភូមិសាមគ្គីមានជ័យ IMG_2852សង្កាត់-ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។លោក អ៊ុំ សុផល អធិការក្រុងប៉ោយប៉ែត បានអោយដឹងថា ជនរងគ្រោះក្នុងហេតុការខាងលើមានឈ្មោះ ចិត្ត ភេទប្រុស អាយុ២៤ឆ្នាំ មុនពេលកើតហេតុជនរងគ្រោះបានដើរទៅបត់ជើងនៅកន្លែងកើតហេតុខាងលើ ក៏ប្រទះឃើញគ្រាប់មិនទានផ្ទុះមួយគ្រាប់ ដែលសង្ស័យថាជាប្រភេទគ្រាប់អា៦០ ដែលបន្សល់ទុកតាំងពីសម័យសង្គ្រាម ហើយក៏រើសមកវាយលេង បណ្តាលអោយផ្ទុះរងរបួសសុះសាច់តែម្តង បង្ករការភ្ញាក់ផ្អើលពេញកន្លែងកើតហេតុ ។ក្រោយកើតហេតុភ្លាមៗ ជនរងគ្រោះត្រូវបាននាំយកទៅសង្គ្រោះបន្ទាប់នៅមន្ទីរពេទ្យបង្អែកក្រុងប៉ោយប៉ែត ៕IMG_2849 IMG_2852