​ផ្ទុះ​គ្រាប់កាំភ្លើង​ដែល​សេសសល់​ពី​សង្គ្រាម​យុវជន​ម្នាក់​រងរបួស​ធ្ងន់ នៅ​ព្រំដែន​ប៉ោយប៉ែត​

0

​បន្ទាយ​មាន​ជ័​យៈ​ គ្រាប់កាំភ្លើង​មួយគ្រា​ប់​ដែល​សេសសល់​ពី​សង្គ្រាម បាន​ផ្ទុះឡើង​កាលពី​ព្រឹក​ថ្ងៃទី 13.11.2015 វេលា​ម៉ោង 6/00​នាទី បណ្តាលអោយ​យុវជន​ម្នាក់​រងរបួស​ធ្ងន់​បែក​ភ្នែក​ទាំងពីរ​និង​របួស​សុះ​ពេញ​រាងកាយ​ហេតុ​ការ​ណ៌​ផ្ទុះ​គ្រាប់​នេះ​កើតឡើង​នៅ​ចំនុច​ខាងជើង​បុរី​ខេ​ធី​អេក​ស្ថិតនៅ​ជិត​ព្រំដែន​កម្ពុជា​ថៃ​ក្នុងភូមិ​សាមគ្គី​មានជ័យ សង្កាត់​ប៉ោយប៉ែត​ក្រុង​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ​។​លោក ជា ដា មេបញ្ជាការ​មូលដ្ឋាន​អាវុធហត្ថ​ក្រុង​ប៉ោយប៉ែត​បាន​ប្រាប់​អោយដឹងថា​ជនរងគ្រោះ​មានឈ្មោះ ចិត្ត អាយុ​25 ឆ្នាំ​ជា​កម្មករសំណង់​ក្នុង​បុរី​ខេ​ធី​អេក​មាន​ទីលំនៅ ភូមិ​ស្រះកែវ ឃុំ​កំពង់ព្រះ​ស្រុក​សង្កែ​.​ខេត្តបាត់ដំបង​។​
ជនរងគ្រោះ​ត្រូវបាន​អ្នក​រួម​ការងារ​ប្រាប់ថា​នៅមុន​កើតហេតុ​បាន​ដើរ​តម្រង់​ទៅរក​កន្លែង​បត់ជើងធំ លុះ​ទៅបាន​មួយសន្ទុះ​ក៏​ស្រាប់តែ​ឮ សំលេង​ផ្ទុះឡើង​និង​មាន​សំលេង​ស្រែក​អោយជួយ​។​
សមត្ថកិច្ច​ក៏បាន​ចុះ​ទៅដល់​កន្លែង​កើត ហេតុ​ហើយ​ដឹក​ជនរងគ្រោះ​ទៅកាន់​មន្ទីរ​បង្អែក​ខេត្ត​មិត្តភាព​កម្ពុជា​-​ជប៉ុន​មង្គលបុរី​ដើម្បី ជួយសង្គ្រោះ​បន្ទាន់​។​ក្រោយពី​បាន​ពិនិត្យ​នៅ​កន្លែងកើតហេតុ​សមត្ថកិច្ច​បានធ្វើការ​សន្និដ្ឋានថា គ្រាប់កាំភ្លើង​ដែល​ផ្ទុះ​មិនទាន់​ស្គាល់​ប្រភេទ​នៅឡើយ​វា​បាន​កប់​នៅក្នុង​ដី​ជាច្រើន​ឆ្នាំ​មកហើយ ហើយ​ទើបតែ​អណ្តែត​ឡើង​ពេល​យុវជន​កំពុងតែ​បត់ជើង​បាន​យក​ដុំថ្ម​ទៅ​គប់​លើ​វា​ក៏​បណ្តាលអោយ​ផ្ទុះឡើង​តែម្តង​។​
រហូតមកទល់​ពេលនេះ​ស្ថានភាព​ជនរងគ្រោះ​គឺ​បាននិងកំពុង​ស្ថិតក្រោម​ការជួយ​សង្គ្រោះបន្ទាន់​ពី​ក្រុមគ្រូពេទ្យ​នៅឡើយ​៕IMG_0405 IMG_0413