​ខេត្ត​ព្រះសីហនុ បើក​កិច្ចប្រជុំ​ពិភាក្សា​ជាមួយ​ម្ចាស់​អាជីវកម្ម​សណ្ឋាគារ កាស៊ីណូ និង​អន​ឡាញ

0

​ ​

​ខេត្ដ​ព្រះសីហនុ​ព្រឹក​ថ្ងៃទី​១៣ ខែវិច្ឆិកា ឆ្នាំ​២០១៥ អាជ្ញាធរខេត្ត​ព្រះសីហនុ បាន​បើក​កិច្ច ប្រជុំពិភាក្សា​ដោះស្រាយ​ជាមួយ​ម្ចាស់​អាជីវកម្ម មានដូចជា សណ្ឋាគារ ផ្ទះសំណាក់ ការ​ស៊ី​ណូ និង​ល្បែង​តាម​អន​ឡាញ នៅ​សាលាខេត្ត​ព្រះសីហនុ ក្រោម​អធិបតីភាព ឯកឧត្តម នាយ​ឧ​ត្ត​ម សេនីយ ឯម សំអាន រដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ និង​ជា​អនុប្រធាន​គណៈ កម្ម​ការ​ចម្រុះ គ្រប់ គ្រង​អាជីវកម្ម និង​ឯកឧត្តម យន្ត មីន អភិបាល​នៃ​គណៈ​អភិបាលខេត្ត​ព្រះសីហនុ ។​

​កិច្ចប្រជុំ​មានការ​ចូល​រូ​ម​ពី​ក្រសួង ហិរញ្ញវត្ថុ ប្រធាន​មន្ទីរ​ទេសចរណ៍ មន្ទី​ការងារ ស្នងការដ្ឋាន​ខេត្ត អាវុធហត្ថ​ខេត្ត និង​ម្ចាស់  ​និង​តំណាង​អាជីវកម្ម កាស៊ីណូ សណ្ឋាគារ ផ្ទះសំណាក់ និង​ម្ចាស់​ក្រុមហ៊ុន​ប្រព័ន្ធ​អន​ឡាញ​ជាច្រើន​នាក់ ។​

​ឯកឧត្តម នាយ​ឧ​ត្ត​ម​សេនីយ៍ ឯម សំអាន រដ្ឋលេខាធិការ​ក្រសួង​មហា​ផ្ទែ និង​ជា​អនុប្រធាន គណៈកម្មការ​ចម្រុះ​គ្រប់ គ្រង​អាជីវកម្ម មានប្រសាសន៍ថា កិច្ច​ប្រ ជុំ​នាពេលនេះ គឺ​ដើម្បី​ផ្លាស់ ប្តូរ និង​ពិភាក្សា​ការងារ ដើម្បី​រក​សំ​ណោះ​ស្រាយ​ល្អ ក្នុងការ​គ្រប់គ្រង​អាជីវកម្ម​សណ្ឋាគារ ផ្ទះសំណាក់ កាស៊ីណូ និង​តាម​ប្រព័ន្ធ​អន​ឡាញ​ក្នុង​ខេត្ត​ព្រះសីហនុ ដើម្បី​ជា​មូល ដ្ឋា​ន​គ្រឹះ​ក្នុង ការចូលរួមចំណែក​ក​សាង​អភិវឌ្ឍ​ខេត្ត​ព្រះសីហនុ ដោយ​អ្នក​វិ​និ យោគ​គិ​ន ជាពិសេស​អ្នក វិនិយោគ​ចិន មក​ធ្វើការ​វិនិយោគ​នៅ​ខេត្ត​ព្រះសីហនុ ក៍​ដូចជា​ការ​មក ធ្វើការ​វិនិយោគ​នៅ តាម​បណ្តា​ខេត្ត​នានា​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា កាន់តែ​ច្រើនឡើង​បន្ថែមទៀត  ​។​

លោកនាយ​ឧ​ត្ត​ម​សេនីយ​បន្តថា ដោយ សារ​តែ​ប៉ុន្មាន​ថ្ងៃ​ចុងក្រោយ​នេះ មាន​ជន ជាតិចិន បាន​ចាក​ចេញពី​ខេត្ត​ព្រះ សីហនុ ជា​បន្តបន្ទាប់ ដោយសារតែ​មានកា​ចាប់ បញ្ជូន​ជន ជាតិចិន ចំនួន​១៦៨ នាក់ កាលពី​ថ្ងៃទី​៣១ ខែតុលា កន្លងមកនេះ​នៅ​ខេត្ត​ព្រះសីហនុ ដែល​បានមក ធ្វើការ​វិនិយោគ​លើ​ប្រព័ន្ធ​អន​ឡាញ​បញ្ជូនទៅ​ប្រទេស​ចិន​វិញ ធ្វើ​ឪ្យ​មានការ​ភ្ញាក់ផ្អើល ដូច្នេះ​យើង​ជួបប្រជុំគ្នា​ពេល នេះ ដើម្បី​ដោះស្រាយ និង​រក​វិធានការ​សមរម្យ​មួយ ដើម្បី​កែសម្រួល​ដល់​អ្នកវិនិយោគ​ឯកជន ក្នុងការ​ចូលមក​វិ​និ យោគ និង​ការចូលរួម​អភិវឌ្ឍ ខេត្ត​ព្រះសីហនុ​ឲ្យ​មានការ​រីកចំរើន​បន្ថែ​ម​ទៀត ។​

​ឯកឧត្តម យន្ត មីន អភិបាលខេត្ត​ព្រះសីហនុ មានប្រសាសន៍​លើកឡើង ដោយ​គូស បញ្ជាក់ថា អាជ្ញាធរខេត្ត​និង​ចូលរួម​ដោះស្រាយ ពិគ្រោះ​យោបល់​ជាមួយ​ម្ចាស់​កាស៊ីណូ សណ្ឋាគារ ផ្ទះ សំណាក់ និង​អាជីវករ​ប្រកបមុខរប​តាម​ប្រព័ន្ធ​អន​ឡាញ​ទាំងអស់ ដែល​បាន មក ធ្វើការ​បណ្តាក់ទុន​រក​ស៊ីក្នុង​ខេត្ត​ព្រះ សីហនុ  ​ដែល​រាជរដ្ឋាភិបាល​កម្ពុជា​បាន ចេញ​អាជ្ញា ប័ណ្ណ ដើម្បី​រួមគ្នា​ដោះស្រាយ​ក្នុងការ​ចូលមក​ធ្វើការ​វិនិយោគ​តាម ផ្នែក​ជំនាញ និ​មួយ​ឲ្យ​ទទួល បាន​ជោគជ័យ​ទាំងអស់គ្នា​ទាំង​ផ្នែក​ឯកជន និង​អាជ្ញាធរ ដើម្បី​ចូលរួមចំណែក​អភិវឌ្ឍ ប្រទេសជាតិ ពិសេស​ករ​អភិវឌ្ឍ​ខេត្ត​ព្រះសីហនុ​កាន់តែ​មានការ​រីកចម្រើន​បន្តទៀត ។​

លោក​ឧ​ត្ត​ម​សេនីយ៍​ទោ ជួន ណា​រិន្ទ ស្នងការ​ខេត្ត​ព្រះសីហនុ​មានប្រសាសន៍​ឪ្យ​ដឹងថា នៅ​ខេត្ត​ព្រះសីហនុ មាន​កាស៊ី ណូ​សរុប​ចំនួន​១៦​កន្លែង មាន ច្បាប់​អនុញាតិ​១៣ និង​អត់​ច្បាប់​៣ ក្នុងនោះ​នៅក្នុង​សង្កាត់​លេខ​២ មាន​០១​កន្លែង សង្កាត់​លេខ​៣ មាន ០៨​កន្លែង សង្កាត់​លេខ​៤ មាន ០៧​កន្លែង ។  ​កាល​នៅ​ឆ្នាំ​២០១០ នៅ​ខេត្ត​ព្រះសីហនុ​មាន​កាស៊ី ណូ​ចំនួន​០៦​កន្លែង ដោយសារ​រាជរដ្ឋាភិបាល​កម្ពុជា​មិន​ឲ្យ​បើក​កាស៊ី​នៅ​ភ្នំពេញ ទើប​កាស៊ីណូ​បានមក​បើក​នៅ​ខេត្ត​ព្រះសីហនុ​មាន​ចំនួន​ច្រើន ក៍​ប៉ុន្តែ​រាជរដ្ឋាភិបាល​កម្ពុជា មិន​អនុញ្ញាតិ​ឲ្យ​ម្ចាស់​កាស៊ីណូ​ទាំងអស់នោះ​អនុ​ញ្ញ​តិ​ឲ្យ​ប្រជាជន​ខ្មែរ​ចូល​លេងល្បែង​ក្នុង​ស៊ីសង​ក្នុង​កាស៊ីណូ​នោះទេ ៕IMG-20151113-WA0041 20151113_092249_resized 20151113_091244_resized