ប្រជាកសិករ​ត្អូញត្អែ​ពី​ឈ្នួ​ញ​មិន​ទិញស្រូវ​ធ្វើ​ឲ្យ​ពួកគាត់​ជួប​ឱប​សក្ក​ពេល​ប្រមូល​ផល​ MC

0

ខេត្តពោធិ៍សាត់​៖ ប្រជាកសិក​រស់​ដែល​បានធ្វើ​ដំណាំ​កសិកម្ម​នៃ​ដំណាំ​ស្រូវ រស់នៅក្នុង​ភួ​មិ​ធ្នស់​តា​ចាប ឃុំ​ស្នាម​ព្រះ ស្រុក​បាកាន ខេត្តពោធិ៍សាត់ បាន​ត្អូញត្អែ​ថា ពួកគាត់​បាន​ជំពាក់​បំណុល​អង្ក​កា​និង​ធានា​គារ​គ្រប់កន្លែង ដោយសា​តែ​ធ្វើ​ស្រូវ​បាន​ផល​ហើយ​គ្មាន​អ្នកទិញ​និង​ទីផ្សា​លក់ ហេតុនេះ​សួ​ម​ឲ្យ​អាជ្ញាធរ​និង​ថ្នាក់លើ​ជួយ​រក​ទីផ្សា​ឲ្យ​ពួកគាត់​ផង​។​អ្នកឆ្លើយឆ្លង​ព័​ត៍​មាន​កម្ពុ​ជាថ្មី​ប្រចាំខេត្ត​ពោធិ៍​ក្រោយពេល​ទទួលបាន​ព័​ត៍​មាន​នេះ​ភ្លាម បាន​ចុះ​ដល់​មូល​ទីនោះ​នា​ល្ងាច​ថ្ងៃទី ១១ ខែវិច្ឆិកា ឆ្នាំ​២០១៥ ក្នុង​ភួ​មិ​ខាង ជួប​ផ្ទាល់​លោកពូ​ប្រជាកសិករ​ឈ្មោះ វៀង ផល អាយុ​៤៤​ឆ្នាំ​នៅ​ភួ​មិ​ធ្នស់​តា​ចាប ឃុំ​ស្មា​ម​ព្រះ បាន​ឲ្យ​ដឹងថា ៖ ពួកគាត់​ខំ​ខ្ចីលុយ​អង្គកា​និង​ធានា​គារ​យកលុយ​ទិញ​ជី​និង​ជួល​គេ​ផង ដើម្បី​ដាំ​ដំណាំ​ស្រូវ​នេះ​ឲ្យ​បាន​ផល ពេលដែល​ដល់​ប្រមូល​ផល​បាន​ហើយ​យក​ស្រូវ​ទៅ​លក់​មិនដឹង​លក់​នៅ​អី​ណា ព្រោះ​តាម​រោង​មា​សី​ុ​ន​កិនស្រូវ​និង​ឈ្មួញ​ធ្លាប់​មក​ទិញ​ពំ​ុ​មាន​ទិញ​ដូច​ឆ្នាំមុន​សោះ ទោះ​ថោក​ឫ​ថ្លៃ​ក៍ដោយ​ឲ្យ​តែ​ទិញ ដូច​ច្នោះ​សួ​ម​ឲ្យ​ថ្នាក់លើ​ជួយ​ដោះស្រាយ​ដល់​ពួកគាត់​ផង ព្រោះ​ពួក​ត្រូវ​ប្រឈម​និង​បំណុល​របស់​អង្គកា និង​បំណុល​ធានា​គារ នៅខាងមុខ​ដ៍​ខ្លី​នេះ​។​

​កម្ពុជា​ថ្មី​បាន​បន្ត​ចុះ​ជួប​ផ្ទាល់​ជាមួយ​ថៅកែ​រោង​មា​៉​សី​ុ​ន​កិនស្រូវ​ឈ្មោះ​ថៅកែ​ក​មា​៉​ប់ នៅ​ឃុំ​ស្នាម​ព្រះ នៅ​ថ្ងៃទី​១២ ខែវិច្ឆិកា ឆ្នាំ​២០១៥ ដោយ​គាត់​សុំ​មិន​ឲ្យ​ដាក់​រូបភាព​គាត់​ទេ បាន​និ​យា​ទាំង​ដៃ​ជាប់​ការងារ​របស់គាត់​ថា មិនមែន​ម្ចាស់​រោង​មា​៉​សី​ុ​ន​មិន​ទិញស្រូវ​ពី​បងប្អូន​ប្រជាពលរដ្ឋ​នោះទេ គឺ​ខាង​ពួកគាត់​ទិញ​មិនទាន់បាន ពីព្រោះ​ទិញ​មក​យកទៅ​ទុក​អី​ណា​មាន​លុយ​ទិញ​អី​ណា រាប់ពាន់​មឺ​ុ​ន​តោន​នោះ បើ​ក្នុង​រោង​មា​៉​សី​ុ​ន​ពួកគាត់​សល់​អង្ករ​រាប់សិប​តោន​ក្នុង​រោង​មា​៉​សី​ុ​ន​កិនស្រូវ​លក់​អត់​ទាន់​ចេញ​ផង​នោះ​។

​លោក សៅ ដា​រឿន ជា​អភិបាលស្រុក​បាកាន​បានធ្វើ​បទ​សម្ភាស់​ជាមួយ​អ្នក​ឆ្លងឆ្លើយ​ព័​ត៍​មាន​កម្ពុ​ជាថ្មី​ប្រចាំខេត្ត​ពោធិ៍សាត់​តាមរយះ​ទូរ​ស័​ព្ឌ ក្នុងពេល​ខណៈ​លោក​ចុះទៅ​តំបន់​ឆ្ងាយ នា​រសៀល​មោ​៉​ង​១​ថ្ងៃទី​១៣ វិច្ឆិកា ឆ្នាំ​២០១៥​ថា ៖ លោក​បានដឹង​បញ្ហា​នេះហើយ ដោយ​អាជ្ញាធរ​បាន​ខំប្រឹងប្រែង​ប្រាប់​ទៅតាម​រោង​មា​៉​សី​ុ​ន​ឈ្មួញ​និង​ក្រុមហ៊ុន ជួយ​ប្រ​បូល​ទិញ​ដំណាំ​ស្រូវ​ពី​ប្រជាជន​ពួកគាត់​ផង ពីព្រោះ​ពួកគាត់​តម្រូវកា​ដោះស្រាយ​ចាំបាច់​ណាស់ ។ លោក​បន្តថា ខាង​ក្រុមហ៊ុន​និង​ឈ្មួញ​មួយចំនួន​បាន​និយាយថា ដោយសា​តែ​ប៉ុន្មាន​ថ្ងៃនេះ​មាន​ភ្លៀង​ធ្លាក់​ច្រើន​គូប​ផ្សំ​និង​ដំណាំ​ស្រូវ​ពលរដ្ឋ​ពូជ​មិនសូវ​សុទ្ធ​ល្អ​ទើប​ជួប​កា​លំបាក់​ក្នុងកា​ប្រ​បូល​ទិញ​ព្រោះ​ទីផ្សា​សេរី តែ​យា​៉​ង​ណា​លោក​បាន​បញ្ជាក់ថា​ខាង​ក្រុមហ៊ុន​និង​ឈ្មួញ ចុះ​ទិញ​វិញ​ហើយ ដោយ​តម្លៃ​កម្រិតណា​នោះ​ទៅតាម​ផលិតផល​របស់​បងប្អូន​ប្រជាពលរដ្ឋ​។​

​លោក ឡៃ វិ​សិទ្ធិ ប្រធាន​មន្ទី​កសិកម្ម​ខេត្តពោធិ៍សាត់ បានធ្វើកា​ពន្យល់​ប្រាប់​និង​បញ្ជាក់​ពី​ហេតុផល​មួយចំនួន​ដល់​អ្នកឆ្លើយឆ្លង​ព័​ត៍​មាន​យើង ក្រោយពេល​ធ្វើ​បទ​សម្ភា​ស់លោក​អ​ភិល​ស្រុក​បាកាន​បន្ទាប់​គ្នា​នេះ​ផងដែរ​ថា​៖ កន្លងមក​លោក​ផ្ទាល់​ព្រមទាំង​មន្ត្រី​ជំនាញ​កសិកម្ម​មូលដ្ឋាន​បាន​ចុះ​ពន្យល់​នែ​នាំ​ឲ្យ​ប្រើប្រាស់​ពូជ​ដំណាំ​ស្រូវ​នេះ​ឲ្យ​មាន​ជា​លក្ខណៈ​ស្តង់ដា មិនត្រូវ​លាយ​ជាមួយ​ពូជស្រូវ​ដទៃ​ឡើយ ត្រូវ​ទុកដាក់​ដោយឡែក​ពីគ្នា តាំងពី​កន្លែង​សាបព្រោះ​វា​ឡើង ដោយ​ប្រជាពលរដ្ឋ​ខ្លះ​មួយចំនួន​ធ្វើបាន​តាម​កា​នែ​នាំ​ខ្លះ​មិនបាន​ធ្វើតាម​កែ​នែ​នាំ​។ លោក វិ​សិទ្ធិ បាន​បន្តថា ទោះ​យា​៉​ង​ណាក៍​ប្រជាកសិករ​របស់​យើង​រក​ផលចំណេញ​លើ​ដំ​ដំណាំ​ស្រូវ​ទាំងនេះ​បានដែរ ហើយ​បើតាម​ក្តុ​មកា​រងារ​យើង​គិតពី​តុល្យភាព​ក្នុងការ​បង្ករ​បង្កើន​ផល​ជា​មធ្យម​របស់​ប្រជាកសិករ​ដំណាំ​ស្រូវ​មួយ​នេះ​ចំណាយ​ក្នុង​មួយ​ហិតា​សម្រាប់​ស្រូវ​ព​ង្រួ​ស​អស់​ទឹកប្រាក់​ចំនួន​(៩៧.២០០០៛​ទៅ ១៨០.០០០០០៛) ស្រូវ​សន្ទូង​ពី​ចំណាយ​មួយ​ហិតា​ដូចគ្នា​ចាប់ពី (១១៥.០០០០៛​ទៅ ២០០.០០០០០៛) ហើយ​ប្រមូល​ទិនផល​វិញ​គិត​ជា​មធ្យម​ក្នុង​មួយ​ហិតា​បាន ទាំង​ស្រូវ​ព​ង្រួ​ស​និង​សន្ទូង​ទាប​បំផុត​ក៍​ចំណេញ​បាន​(៩០.០០០០៛​ទៅ​២០០.០០០០០៛​ដែរ​។​

​លោក​បាន​ឲ្យ​ដឹងថា​សម្រាប់​ផលប៉ះពាល់​នៃ​ប្រជាកសិក​ដំណាំ​ស្រូវ​នេះ​ខាង​លោក​ក៍បាន​កំពង់​គិតគូ​យា​៉​ង​ខ្លាំង​សម្រាប់​ទីផ្សា​របស់​ពួកគាត់ ហើយ​និង​បន្តធ្វើ​កា​នែ​នាំ​ឲ្យ​គាត់​បាន​យល់ដឹងបាន​កានតែច្បាស់​នៅ​ការប្រើ​ពួជ​ស្រូវ​ឲ្យ​មាន​លក្ខៈ​ស្តង់ដា​សុទ្ធ​ល្អ ដូចជា​ស្រូវ សុមា​៉​លី ស្រូវ​ពិដោ​សែន​ក្រអូប​ជាដើម​។

​សួ​ម​ជំរាប​ថា បន្ទាប់ពី​កម្ពុជា​ថ្មី​ឈ្លិច​ព័​ត៍​មាន​ទាំងនេះ​សួ​ហេតុផល​កសិករ​និង​តាម​បណ្ដា​រោង​មា​៉​សី​ុ​ន​កិនស្រូវ​អាជ្ញាធរ​ស្រុក​និង​ប្រធាន​មន្ទី​កសិកម្ម​បន្ត​បន្ទាប់មក​ប្រជាកសិករ​ឈ្មោះ វៀង ផល អាយុ​៤៤​ឆ្នាំ​រស់នៅ​ខា​ភួ​មិ​ធ្នស់​តា​ចាប បាន​ទូរស័ព្ទ​ប្រាប់​អ្នកយក​ព័​ត៍​មាន​ឲ្យ​កាសែត​កម្ពុ​ជាថ្មី​ដឹងថា នៅ​ថ្ងៃទី​១៣ ខែវិច្ឆិកា ឆ្នាំ​២០១៥​នេះ​មាន​ឈ្មួញ​បាន​ទៅ​ទិញស្រូវ​របស់​កសិករ​នៅ​ភួ​មិ​គាត់​ជា​បណ្ដើរៗ​វិញ​ហេ​ី​យ តែ​បាន​តំលៃ​ស្រូវ ប្រភេទ​សុមា​៉​លី មួយ​គីឡូក្រាម តំលៃ ៨០០៛ ដូ​ច្នោ​សួ​ម​ឲ្យ​អាជ្ញាធរ​និង​ថ្នាក់លើ​មេត្តាជួយ​រក​ទីផ្សា​ឲ្យ​មាន​តំលៃ​ខ្ពស់ជាង​នេះ​បន្តិច​ផង​៕image6 image5 image3