កម្លាំងការិយាល័យអន្តោប្រវេសន៍នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាបបានធ្វើការឃាត់ខ្លួនជនជាតិវៀតណាមដែលរស់នៅខុសច្បាប់

0

សៀមរាប៖ កម្លាំងការិយាល័យ អន្តោប្រវេសន៍នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាបដែលមានលោក វរសេនីយ៍ឯក ចៅ ម៉ៅ វីរ: ស្នងការរង ទទួលការងារអន្តោប្រវេសន៍និង លោក វរសេនីយ៍ទោ ជា គឹមសាន នាយការិយាល័យអន្តោប្រវេសន៍នៃស្នងការដ្ឋាននគរបាលខេត្ត និងImage10 រួមទាំងកម្លាំងនគរបាលមូលដ្ឋានក្រោមការបញ្ជាដឹកនាំចុះប្រតិបត្តិការធ្វើការត្រួតពិនិត្យការងាររដ្ឋបាលរកមើលឯកសារឫលិខិតស្នាមពីជនបរទេសដែលមករស់នៅនិងប្រកបអាជីវកម្មផ្សេងៗក្នុងទឹកដីខេត្តសៀមរាបទាំងពេលថ្ងៃនិងពេលយប់ពីសំណាក់ លោកឩត្តមសេនីយ៍ត្រី សៀន សារ័ត្ន អនុប្រធានអចិន្ត្រៃគណ:កម្មាធិការគ្រប់គ្រងជនបរទេសក្រុមការងារចម្រុះទី១៨ចុះជួយខេត្តសៀមរាប។ ជា លិទ្ធផលសមត្ថកិច្ចយើងបានរកឃើញជនបរទេសដែលមានសញ្ជាតិជាជនជាតិវៀតណាមភេទប្រុស ១ នាក់ និង ស្រី ៤ នាក់ ដែលមានឯកសារសម្គាល់ខ្លួនមិនទាន់គ្រប់គ្រាន់ ។ ទើបសមត្ថកិច្ចនាំខ្លួនអ្នកទាំង៥យកទៅកាន់ការិយាល័យនគរបាលជំនាញដើម្បីធ្វើការសួរនាំបន្តនិងរកមើលឯកសារពាក់ព័ន្ធក្នុងការសុំច្បាប់រស់នៅក្នុងប្រទេសកម្ពុជានៃខេត្តសៀមរាបផ្ទាល់តែម្តង ។ ទើបនៅព្រឹកថ្ងៃទី១៤ ខែ វិច្ឆិកា ឆ្នាំ ២០១៥ នេះ បន្ទាប់ពីសមត្ថកិច្ចជំនាញបានធ្វើការសួរនាំនិងទទួលបានឯកសារគ្រប់គ្រាន់ពីជនបរទេសដែលមានសញ្ជាតិជាជនជាតិវៀតណាម ភេទស្រី ចំនួន ៤ ហើយនោះសមត្ថកិច្ចក៏បានអោយស្រ្តីជា ជនជាតិវៀតណាម ទាំង ៤នាក់ នេះដែលប្រកបរបរម៉ាស្សា កោសខ្យល់ ជប់ខ្យល់នេះImage7អោយវិលត្រឡប់ទៅផ្ទះវិញ ។ចំឡែកឯជនជាតិវៀតណាមភេទប្រុសម្នាក់នេះមិនមានឯកសារសម្គាល់ខ្លួននិងលិខិតស្នាមត្រឹមត្រូវក្នុងការរស់នៅក្នុងប្រទេសកម្ពុជាខរបរជាជាងសំណង់ត្រូវបានសមត្ថកិច្ចបញ្ជូនខ្លួនទៅកាន់អគ្គនាយកដ្ឋានអន្តោប្រវេសន៍ក្រសួងមហាផ្ទៃដើម្បីចំណាត់ការទៅតាមផ្លូវច្បាប់បន្តដោយចោទ ប្រកាន់ក្នុងករណីលួចស្នាក់នៅខុសច្បាប់និងធ្វើការបណ្តេញចេញពីប្រទេសកម្ពុជា ។ ដោយនៅក្នុងកិច្ចចុះប្រតិបត្តិការនេះសមត្ថកិច្ចបានបញ្ជាក់ដល់អ្នកយកព័ត៍មានថាដើម្បីអនុវត្តអោយកាន់តែមានប្រសិទ្ធភាពខ្ពស់ស្តីពីច្បាប់អន្តោប្រវេសន៍ក្នុងប្រទេសកម្ពុជានិងអនុវត្តតាមការយកចិត្តទុកដាក់ខ្ពស់ជាប្រចាំពីសំណាក់ឯកឧត្តម នាយឧត្តមសេនីយ៍ សុខ ផល អគ្គនាយក នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ក្រសួងមហាផ្ទៃ ក៏ដូចជាលោក ឩត្តមសេនីយ៍ទោ សត ណាឌី ស្នងការនគរបាលខេត្តសៀមរាប និងដើម្បីធ្វើនៅ ការអនុវត្តនូវគោលនយោបាយភូមិឃុំមានសុវត្ថិភាព អោយ កាន់តែមានតម្លាភាព ផងនោះ ។ កម្លាំងសមត្ថកិច្ចជំនាញនិងគណ:កម្មាធិការគ្រប់គ្រងជនបរទេសក្រុមការងារចម្រុះទី១៨ចុះជួយខេត្តសៀមរាបនិងបន្តការងារជំនាញរបស់ខ្លួនយ៉ាងក្តៅគគុកដើម្បីរកអោយឃើញនូវជនបរទេសដែលលួចមកស្នាក់នៅដោយខុសច្បាប់ក្នុងខេត្តសៀមរាបអោយអស់ដើម្បីយើងធ្វើការបណ្តេញចេញពីប្រទេសកម្ពុជាទើបយើងអាចធានាបាននូវការ ការពារ ថែរក្សា សន្តិសុខ សុវត្តិភាព និងសណ្តាប់សង្គមបានល្អព្រោះខេត្តសៀមរាបគឺជាតំបន់ទេសចរណ៍ផងនោះ ៕Image10 Image14 Image13