​រថយន្ត​កាមរី​ឆ្លាម​ដឹកឈើ​ក្រញូង បុក​រឺ​ម៉ក​ដឹកស្រូវ​ឆេះ​សន្ធោសន្ធៅ​សល់​តែ​គ្រោងឆ្អឹង​

0

សៀមរាប​៖  មន្ត្រី​នគ​បាល​ស្រុក​បន្ទាយស្រី​និយាយថា​រថយន្ត​កាមរី​ឆ្លាម​១​គ្រឿង​ដឹកឈើ​ក្រញូង​បាន​ឆាបឆេះ​យ៉ាង​សន្ធោសន្ធៅ​នៅសល់តែ​គ្រោងឆ្អឹង​ក្នុង​ហេតុការណ៍​បើក​បុក​រឺ​ម៉ក​ដឹកស្រូវ​ធ្វើដំណើរ​ស្រប​ទិស​គ្នារ​។​ ​គ្រោះថ្នាក់​ចរាចរណ៍​នេះ​បានកើត​ឡើង​នៅ​ម៉ោង​៩​និង​១០​នាទី​ព្រឹក​ថ្ងៃទី​៧​ខែឧសភា​ឆ្នាំ​២០១៤​ស្ថិតនៅ​ភូមិ​ខ្នារ​ឃុំ​ខ្នារ​សណ្ដាយ​ស្រុក​បន្ទាយស្រី​ខេត្តសៀមរាប​បណ្ដាល​ឲ្យ​អ្នកបើក​រឺ​ម៉ក​ម៉ូតូ​រងរបួស​ ​ធ្ងន់​បាក់ជើង​ខាងស្ដាំ​ចំណែក​អ្នកបើករថយន្ត​បង្ក​របើក​ធ្វា​រត់​យកតែ​អាយុ​។​

​នាយ​នគរបាល​ប៉ុស្តិ៍​ខ្នារ​សណ្ដាយ​លោក​អ៊ឹម​អុន​បាន​ឲ្យ​ដឹងថា​រថយន្ត​បង្ករ​ម៉ាក​កាមរី​ឆ្លាម​ព័​ណស​ពាក់​ស្លាក​លេខ​ភ្នំពេញ​២​អា​២៦៣៣​បាន​បើក​មកពី​ទិស​ខាងជើង​ស្រប​និង​រឺ​ម៉ក​បើក​មកពី​ខាងជើង​ ​ដែរ​លុះ​មក​ចំណុចកើតហេតុ​រថយន្ត​ក៍បាន​បុក​រឺ​ម៉ក​ពីក្រោយ​តែម្ដង​។​ ​

សាក្សី​បានឃើញ​ហេតុការណ៍​និយាយថា​ពួកគាត់​បានឃើញ​រថយន្ត​នេះ​បុក​រឺ​ម៉ក​ពីក្រោយ​ ​ហើយ​រេ​ទៅ​ម្ខាង​ឆ្វេង​បុក​និង​ដើមកា​ស្យា​ទៅមុខ​លែងរួច​ភ្លាមៗ​នោះ​ពួកគាត់​បានឃើញ​មនុស្ស​៣​នាក់​ចេញពី​រថយន្ត​បង្ក​រត់គេចខ្លួន​បាត់​ស្រ​ម៉ោ​ល​។​ ​មន្ត្រីប៉ូលិស​បន្ថែម​ថាជ​ន​រងគ្រោះ​ដែលជា​អ​ក្ន​បើក​រឺ​ម៉ក​មានឈ្មោះ​កែវ​វ​ណ្ណះ​ប្រុស​អាយុ​៤៣​ឆ្នាំ​ ​រស់នៅ​ភូមិ​ត្រពាំង​សេះ​សង្កាត់​គោកចក​ក្រុង​.​ខេត្តសៀមរាប​ក្រោយ​កើតហេតុ​ត្រូវបាន​ហៅ​រថយន្ត​ ​សង្គ្រោះ​ដឹកយក​ទៅកាន់​មន្ទីរពេទ្យ​ភ្លាមៗ​ផងដែរ​។​ចំណែក​រឺ​ម៉ក​ត្រូវបាន​យកទៅ​រក្សាទុក​នៅ​ប៉ុស្តិ៍​រដ្ឋបាល​ខ្នារ​សណ្ដាយ​ឯ​ស្រូវ​ក្រុមគ្រួសារ​រងគ្រោះ​បានមក​យកទៅ​លំនៅឋាន​។​??????????????????????????????? ??????????????????????????????? ???????????????????????????????