សិ​ស្សា​សាលា​វិទ្យាល័យ​ឬ​ស្សី​កែវ​បើក​ម៉ូតូ​លឿន​ពេក​បុក​អ្នកជិះ​កង់​ហោះ​ឡើងលើ​សួន​

0

​រាជធានី​ភ្នំពេញ​៖ សិស្សសាលា​វិទ្យាល័យ​ឬ​ស្សី​កែវ​ម្នាក់​បើ​ម៉ូតូ​លឿន​ដូច​ព្យុះ​បណ្ដាលអោយ​ជ្រុល​ចង្កូត​ទៅបុក​បុក​កម្មករ​លី​បាវស្រូវ​ម្នាក់​កំពុង​ជិះ​កង់​បណ្ដាលអោយ​រងរបួស​។ ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​12 និង​40 នាទី​ថ្ងៃទី​07 ខែឧសភា ឆ្នាំ​2014 នៅ​ចំណុច​ផ្លូវជាតិ​លេខ​5 ក្រុម​ទិ​1 ភូមិ​ស្ពាន​ខ្ពស់ សង្កាត់​គីឡូម៉ែត្រ​លេខ​6 ខណ្ឌ​ឬ​ស្សី​កែវ រាជធានី​ភ្នំពេញ​។​

ជនរងគ្រោះ​ដែល​ត្រូវ​ម៉ូតូ​របស់​សិស្សសាលា​ឬ​ស្សី​កែវ​បុក​អោយ​ត្រូវរបួស​នោះ​ឈ្មោះ ណាំ ប៉ុន ភេទ​ប្រុស អាយុ​46 ឆ្នាំ​មុខរបរ​កម្មករ​លី​បាវ ស្នាក់នៅ​ផ្ទះជួល​គីឡូម៉ែត្រ​លេខ​6 មាន​ស្រុកកំណើត​នៅ​ភូមិ កណ្ដាល ឃុំ​ពាម​រ័ ស្រុក​ស្វាយ​អ​ន្ទ​រ ខេត្តព្រៃវែង ចំណែក​សិស្សសាលា​វិទ្យាល័យ​ឬ​ស្សី​ដែល​បើក​ម៉ូតូ​លឿន​ដូច​ហោះ​បណ្ដាលអោយ​ជ្រុល​ចង្កូត​បុក​ជនរងគ្រោះ​ដែល​កំពុង​ជិះ​កង់​នោះ​ឈ្មោះ ឡៅ អ៊ុយ ហួរ ភេទ​ប្រុស អាយុ​17 ឆ្នាំ ស្នាក់នៅ​ភូមិក សង្កាត់​ច្រាំង​ចំ​រះ​2 ខណ្ឌ​ឬ​ស្សី​កែវ រាជធានី​ភ្នំពេញ​។

បើតាម​ប្រភព​ព័ត​មាន​ពី​កន្លែងកើតហេតុ​បានអោយដឹងថា​៖ មុនពេល​កើតហេតុ​គេ​ឃើញ​សិស្សសាលា​វិទ្យាល័យ​ឬ​ស្សី​កែវ​បាន​ជិះ​ម៉ូតូ​ម៉ាក់ MSX ព​ណ៍ស ពាក់​ស្លាក​លេខ​ភ្នំពេញ​1CJ-9940 បើកបរ​ក្នុងទិសដៅ​ពី​ជើង​ទៅ​ត្បូង លុះ​មកដល់​ចំណុចកើតហេតុ​ក៍បាន​ជ្រុល​ចង្កូត​ទៅបុក​ជនរងគ្រោះ​ដែល​កំពុង​ជីះ​កង់​បណ្ដាលអោយ​ជនរងគ្រោះ​ដួល​រងរបួស​ចំណែក​

ម៉ូតូ​ជនបង្ក​ក៍​ជ្រុល​ចង្កូត​បុក​ឡើងលើ​សួនច្បារ​បណ្ដាលអោយ​អ្នកបើកបរ​ខ្ទាត​ប្រហែល​5​ម៉ែត្រ​ចេញពី​ម៉ូតូ​។​ឃើញ​ហេតុ​ការ​បែបនេះ​ប្រជា​ពលរ​ដ្ធ​បាននាំគ្នា​ហៅ​រថយន្ត​សង្គ្រោះ​ដើម្បី​ដឹក​ជនរងគ្រោះ​យកទៅ​សង្គ្រោះ​នៅ​មន្ទី​ពេទ្យ​ក៍​ប៉ុន្តែ​ត្រូវបាន​ជនរងគ្រោះ​បដិសេធន៍​មិនអោយ​ហៅ​រថយន្ត​សង្គ្រោះ​ទេ​ហើយ​គាត់​មិន​ចង់ទៅ​ពេទ្យ​ដែល​មូល​ហេតុដែល​គាត់​មិន​ទៅ​មន្ទី​ពេទ្យ​ដើម្បី​ព្យាបាល​នោះ​គឺ​ដោយសារ​គាត់​ខ្លាច​ម្ជុល​ពេទ្យ​ចាក់​ថ្នាំ​។ ជនរងគ្រោះ​ត្រូវបាន​ក្រុមគ្រួសារ​របស់​សិស្ស​វិទ្យាល័យ​រូបនោះ​ចេញថ្លៃ​ព្យាបាល​របួស​ចំនួន​15​ដុល្លារ​ដើម្បី​បញ្ចប់រឿង​៕image (1) image (2) image