បុរស​២​នាក់​រងរបួស​ដោយសា​របើក​រថយន្ដ​កូរ៉េ​ចំនុះ​២,៥​តោន ធ្លាក់​ផ្លូវ​បុក​របង​ផ្ទះ​ខូចខាត​យ៉ាងដំណំ​

0

​កំពង់ធំ​៖ កាលពី​រសៀល​ថ្ងៃទី​១៨ ខែ​វិច្ចិការ​ឆ្នាំ​២០១៥ វេលា​ម៉ោង​៤​និង​១៥​នាទី នៅ​ចំនុច​ភូមិ​បាគង ឃុំ​ត្បែង ស្រុក​កំពង់ស្វាយ ខេត្តកំពង់ធំ មាន​គ្រោះថ្នាក់​ចរាចរណ៍​បង្កឡើង​ដោយ​រថយន្ដ ហ៊ី​យឹ​ន​ដាយ ព​ណ៍ស លាយ​ខៀវ ចំនុះ​២,៥​តោន ពាក់​ផ្លាក លេខ ភ្នំពេញ 3B 00971447900161452 បើក​ធ្លាក់​ថ្នល់​បុក​រះ ផ្លាក់​យី​ហ៊ោ អ៊ី​ម៉ា​នី របង​ផ្ទះ ដើម​ដូង រងរបួស និង​ខូចខាត​រថយន្ដ​យ៉ាងដំណំ​។​អ្នកបើកបរ​ឈ្មោះ ណាន វាសនា ភេទ​ប្រុស អាយុ ២០​ឆ្នាំ​រស់នៅ ភូមិ​សំពៅ​មាស ឃុំ សាន​គរ ស្រុក​កំពង់ស្វាយ ខេត្តកំពង់ធំ រងរបួស ជើង និង​អ្នករួមដំណើរ មានឈ្មោះ ញ៉ែម រ៉ែ​ន ភេទ​ប្រុស អាយុ ២០​ឆ្នាំ រស់នៅ​ភូមិ កំពង់ថ្ម ឃុំ​កំពង់ថ្ម ស្រុក​សន្ទុក ខេត្តកំពង់ធំ របួសស្រាល ត្រូវបាន​បញ្ចូល​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ ចំណែក​រថយន្ដ​ត្រូវបាន​លោក ខេន ឈុន​គ័​រ អធិការ​ស្រុក​កំពង់ស្វាយ ប្រាប់​អោយដឹងថា ត្រូវបាន​ម្ចាស់​ចេញមុខ​ដោះស្រាយ សង​សំណង់​ដល់​ម្ចាស់​រួចរាល់​ដើម្បី​បញ្ចប់រឿង​៕1447900169846 1447900176826​ប៊ុន រិទ្ធី​