មនុស្ស​ប្រាំ​នាក់​ស្លាប់​និង​រងរបួស​ធ្ងន់​ម្នាក់​ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​ដ៏​រន្ធត់​មួយ​

0

​តាកែវ​៖ កាលពី​វេលា​ម៉ោង ៥ និង ៣០​នាទី​ព្រឹក​ថ្ងៃទី​១៩​ខែវិច្ឆិកា ឆ្នាំ​២០១៥​នេះ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ​ចរណ៍​រវាង​រថយន្ត​ដឹក​ស៊ីម៉ងត៍​បុក​ជាមួយនិង​រថយន្ត​ដឹក​ភេសជ្ជៈ​របស់​ក្រុមហ៊ុន​ខា​រ៉ា​បាវ​នៅ​លើ​ផ្លូវជាតិ​លេខ​២ ស្ថិតនៅ​ក្នុងភូមិ​ទួល​តា​ចិន ឃុំ​ខ្វាវ ស្រុក​សំរោង ខេត្តreceived_101868903515002តាកែវ​។ តាម​សាក្សី​ដែល​នៅ​ជិត​កន្លែង​កើ​ត​ហេតុ​បាន​ឲ្យ​ដឹងថា នៅវេលា​ម៉ោង​កើ​ត​ហេតុ​ខាង​លើគាត់​ឃើ​ង​រថយន្ត​ទាំងពីរ​ធ្វើ​ដំណើ​រ​ច្រាស់ទិស​គ្នា​ដោយ​រថយន្ត​ដឹក​ស៊ីម៉ងត៍​បើ​កបរ​មកពី​ទិស​ខាងត្បូង​ទៅ​ជើ​ង​ចំណែក​រថយន្ត​ដឹក​ភេសជ្ជៈ​របស់​ក្រុមហ៊ុន​ខា​រ៉ា​បាវ​បើ​កបរ​មកពី​ជើ​ង​ទៅ​ត្បូង​លុះ​មកដល់​ចំណុច​កើ​ត​ហេតុ​មិនដឹង​ជា​យ៉ាងម៉េច​បាន​រថយន្ត​ទាំងពីរ​បុក​គ្នា​យ៉ាង​ពេញ​ទំ​ហ៊ឹង​រហូតដល់​ស្រុញ​ក្បាល់​រថយន្ត​ខា​រ៉ា​បាវ​ចំណែក​រថយន្ត​ដឹក​ស៊ីម៉ងត៍​បាន​ក្រឡាប់​បាច​ស៊ីម៉ងត៍​ចោល​ពេញ​ផ្លូវ​។ ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​នេះ​បន្តាល​ឲ្យ​មាន​អ្នកស្លាប់​និង​រងរបួស​ទាំងសងខាង ដោយ តៃកុង​និង​អ្នកជិះរថយន្ត​ដឹក​ភេសជ្ជៈ​ស្លាប់​៤​នាក់​និង​រងរបួស​ធ្ងន់​ម្នាក់ ចំណែក​តៃកុង​រថយន្ត​ដឹក​ស៊ីម៉ងត៍​ក៏បាន​ស្លាប់​ដែរ​។​បច្ចុប្បន្ន​សាកសព​កំពុង​ត្រូវបាន​ស្រាវជ្រាវរ​កសាច់​ញាត​ដើ​ម្បី​ប្រគល់​យកទៅ​ធ្វើបុណ្យ ឯ​អ្នក​រង​រួស​ត្រូវ​បញ្ជូនទៅ​ព្យាបាល ចំណែក​រថយន្ត​បង្ក​ទាំងពីរ​ត្រូវបាន​វាស់វែង​ធ្វើ​កំណត់ហេតុ រួច​ស្ទួ​ច​យកទៅ​ទុក​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​សំរោង​ដើ​ម្បី​រង់ចាំ​ធ្វើ​ការដោះស្រាយ​តាម​នីតិវិធី​ច្បាប់​៕received_101868890181670