ផ្តល់​អាហារូបករណ៍​និង​សំភារៈ​សិក្សា​នៃ​អង្ក​ការ​មូលនិធិ​ទំពាំង​ស្នង​ឬ​ស្សីដល់​សិស្សស្រី​អន្តេវាសិកដ្ឋាន​វិទ្យាល័យ​អង្គរ​

0

​សៀមរាប​៖​នៅ​រសៀល​ថ្ងៃទី​២០ ខែវិច្ឆិកា ឆ្នាំ​២០១៥ អង្ក​ការ​មូលនិធិ​ទំពាំង​ស្នង​ឬ​ស្សី បាន​ប្រា​រព​ពិធី ផ្តល់​អាហារូបករណ៍ ដល់​សិស្សស្រី អន្តេវាសិកដ្ឋាន​វិទ្យាល័យ​អង្គរ ស្ថិតក្នុង​សង្កាត់ សាលា​កំរើក ក្រុង​និង​ខេត្តសៀមរាប​។​Image3ពិធី​នេះ​មានការ​ចូលរួម ពី​សំណាក់​អាជ្ញាធរ​មូលដ្ឋាន​និង​មន្ត្រី​ពាក់​ព​ន្ធ័​គ្រប់​ជាន់ថ្នាក់ ថ្លែង​ក្នុង​ពិធី​នេះដែរ​លោក សាម ឡ​ន ចៅសង្កាត់​សាលា​កំរើក ក៍បាន​ណែនាំ​ដល់​សិស្សស្រី​ដែល​ស្នាក់​នៅក្នុង​អង្ក​ការ ដើម្បី​ជា​ប្រយោជន៍​និង​ជា​ស្ពាន​ទៅ​ថ្ងៃក្រោយ អាហារូបករណ៍ ដែល​អង្ក​ការ ខឹ​ត​ខំ​ជួយ​ដល់​សិស្ស​ក្រីក្រ លោក​បន្តថា សូម​ឲ្យ​សិស្សស្រី​ទាំងអស់ ត្រូវ​ខំ​សិក្សា​និង​ជៀសវាង​អំពើ​ដែល​មិនល្អ​សង្គម​ស្អប់ខ្ពើម ។​
លោក ស៊ាន សុផល ប្រធាន​មូលនិធិ​អន្តេវាសិកដ្ឋាន បាន​ឲ្យ​ដឹងថា អន្តេវាសិកដ្ឋាន​នារី​បង្កើតឡើង​ដោយ​ក្រសួង​អប់រំ យុវជន និង​កីឡា ក្រោម​គម្រោង​ថវិកា​ធនាគារអភិវឌ្ឍន៍អាស៊ី​(ADB)​នៅ​ឆ្នាំ​២០០៧​ដែលមាន​៣​ខេត្ត គឺ​ខេត្តសៀមរាប កំពង់ធំ និង​ខេត្តក្រចេះ​។​
អន្តេវាសិកដ្ឋាន​នារី​នេះ​បង្កើតឡើង​ក្នុង​គោលបំណង​ជួយ​ដល់​សិស្សស្រី ដែល​ទើប​ប្រឡង​ជាប់​សញ្ញាបត្រ​មធ្យមសិក្សា​បឋមភូមិ ហើយ​ជា​សិស្ស​ដែល​ទទួលបាន​និទ្ទេស​ល្អ​រឺ​ល្អ​បង្គួរ មាន​ទីលំនៅ នៅ​ឆ្ងាយ​ពី​វិទ្យាល័យ​ដែល​ត្រូវ​បន្ត​ការសិក្សារ​ចាប់ពី​១០ គីឡូម៉ែត្រ​ឡើងទៅ ជាពិសេស​សិស្ស​មាន​ជីវភាព​ក្រីក្រ ពំមាន​លទ្ធភាព​បន្ត​ការសិក្សារ​បាន​។​
លោក​បន្តថា រហូតមកដល់​ពេលនេះ​សិស្សស្រី​ដែល​ធ្លាប់​បាននិងកំពុង​ស្នាក់នៅ​ក្នុង​អន្តេវាសិកដ្ឋាន​មាន​ចំនួន​៥​ជំនាន់ សិស្ស​សរុប​១៥៣ នាក់​ហើយ​ក្នុង​ឆ្នាំ​សិក្សារ​២០១៥​និង​២០១៦​នេះ​សិស្ស​កំពុងស្នាក់នៅ​ក្នុង​អន្តេវាសិកដ្ឋាន​សរុប​៥៥​នាក់​។​
ក្នុងនោះដែ​លើ​ជំនាញ​ផ្សេងៗ​ទៀត​ក្រៅពី​កម្មវិធី សិក្សារ​នៅក្នុង​សាលា មាន​ជំនួយ​បច្ចេកទេស​៧​មុខវិជ្ជា​សំខាន់ៗ​១ ច្បាប់​ផ្សេងៗ​សម្រាប់​ស្ត្រី ដែល​ដា​ក់ប​ញ្ជូ​ល​ទៅក្នុង​ប្រព័ន្ធ​កុំព្យូទ័រ​ស្រាប់ ២ បណ្តុះបណ្តាល ជំនាញ​ប្រើប្រាស់​កុំព្យូទ័រ​និង​បច្ចេកវិជ្ជា​ពត៍​មាន​វិទ្យា ៣ បណ្តុះបណ្តាល មេរៀន​អភិវឌ្ឍន៍​ផ្នែក​បំណិត​ជីវិត​ដល់​សិស្ស​និង​សហគមន៍ ៤ បណ្តុះបណ្តាល​ចំណេះដឹង​ផ្នែក​យេនឌ័រ​លើក​ការសម្រេចចិត្ត​នៅតាម​សាលា​មធ្យមសិក្សារ ៥ ការប៉ាន់ប្រមាណ​លើ​តម្រូវការ​និង​និរន្ត​ភាព​សម្ភារៈប្រើប្រាស់​សម្រាប់​ការរស់នៅ ៦ មាន​វគ្គ​សិក្សារ​ស្តីពី​សិទ្ធិ​ស្ត្រី​និង​ភាពជា​អ្នកដឹកនាំ​៕Image4