ក្មេង​សិស្សសាលា​មជ្ឈមណ្ឌល​គ្រូ​យើង​ចំនូ​ន​១១​នាក់​បាន​សន្លប់​

0

ខេត្តរតនគិរី​​   ជា​បន្តបន្ទាប់​ពីថ្ងៃ​ជាប់​គ្នា​តាម​ការ​អៈ​អាង​របស់​នាយក​សាលា​ថា​ដោយសារ​ធំខ្លិន​ប្រេងកូឡា​ពី​សិស្ស​ម្នា​ក់បាន​ប្រើ សមត្ថកិច្ច​កំពុងតែ​ស្រាវជ្រាវ​មិនទាន់​ឃើញ​មូលហេតុ​នៅឡើយ​។​
​ប្រភព​បានឱ្យដឹងថា​សិស្ស​ប្រុស​ស្រី​ចំនួន​០៣​នាក់​បាន​សន្លប់​នៅ​រសៀល​ថ្ងៃទី​១៨​ខែវិច្ឆិកា​ឆ្នាំ​២០១៥​និង​ព្រឹក​ថ្ងៃ​បន្ទាប់​ទី​១៩​វិច្ឆិការ​នេះ​ស្រាប់​តែមាន​ក្មេង​សិស្ស​ប្រុស​ស្រី​សន្លប់​ចំនួន​០៨​នាក់​ទៀត​។​
​ហើយក៏​ត្រូវបាន​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យបង្អែក​ខេត្ត​ភ្លាមៗ​ជា​បន្តបន្ទាប់​
​ស្តិ​ត​នៅ​ភូមិ​ភ្នំ​ស្វាយ សង្កាត់​បឹង​កន្សែង​ក្រុង​បាន​លុង ។​
​បើតាម​ការ​ឱ្យដឹងពី​មន្ត្រី​គ្រូ​នៅ​សាលារៀន​នោះបាន​ប្រាប់ថា​មុនដំបូង​មានកូន​សិស្ស​ម្នាក់​មិន​ស្រួលខ្លួន​ហើយក៏​បាន​បិទ​កៅ​អៀក​និង​លៀប​ប្រេងកូឡា​នៅក្នុង​បន្ទប់រៀន​ស្រាប់តែ​ជះ​ខ្លឹ​ន​បណ្តាលឱ្យ​កូនសិស្ស​០៣​នាក់​បាន​សន្លប់​។​
​ហើយ​នៅ​ថ្ងៃ​បន្ទាប់​ដោយសារ​អារម្មណ៍​របស់​សិស្ស​នៅ​ដិតដាម​វិលវល់​អំពី​ហេតុការណ៍​នោះ​និង​មានការ​ភ័យខ្លាច​ទើប​បណ្តាលឱ្យមាន​កូនសិស្ស​សន្លប់​បន្តបន្ទាប់​ទៀត​។​
​ប្រភព​បាន​បន្តទៀតថា​កូនសិស្ស​ដែល​សន្លប់​នោះ​ថ្នាក់​ទី​០៨​បន្ទប់​លេខ​១២​អាគា​C​។​
​ហេ​ី​យ​ទាំង​០៨​នាក់​សន្លប់​នៅ​ព្រឹក​ថ្ងៃទី​១៩​នេះ​មាន​សិស្ស​ម្នាក់​ក្នុងចំណោម​សិស្ស​ដែល​សន្លប់​ថ្ងៃ​ពី​ម្សិល​។​​សិស្ស​ទាំង​០៨​នាក់​ទី​១​មានឈ្មោះ​វ៉ាន់​នី​តា​ភេទ​ស្រី​អាយុ​១៤​ឆ្នាំ​ទី​ឈ្មោះ​ឌី​ស្រី​ពេជ្រ​ភេទ​ស្រី​អាយុ​១៥​ឆ្នាំ​ទី​៣​ឈ្មោះ​ខៀវ​រក្សារ​ភេទ​ស្រី​អាយុ​១៤​ឆ្នាំ​ទី​៤​ឈ្មោះ​អ៊ុន​ម៉ម​ករៈ​ភេទ​ប្រុស​អាយុ​១២​ឆ្នាំ​ទី​៥​ឈ្មោះ​យិន​ណុង​រ៉ាត់​ភេទ​ប្រុស​អាយុ​១២​ឆ្នាំ​ទី​៦​ឈ្មោះ​ញ៉េ​ន​ស្រី​ដា​ភេទ​ស្រី​អាយុ​១៣​ឆ្នាំ​ទី​៧​ឈ្មោះ​ស្រី​និ​ត​ភេទ​ស្រី​អាយុ​១៣​ឆ្នាំ​ទី​៨​ឈ្មោះ​ឆុន​ស្រី​និ​ច​ភេទ​ស្រី​អាយុ​១៤​ឆ្នាំ​ឯ​២​នាក់​ទៀត​មិន​ស្គាល់ឈ្មោះ​។

​បើតាម​ប្រភព​បាន​បង្ហើប​ថា​សាលា​មជ្ឈមណ្ឌល​គ្រូ​យើង​នេះ​ធ្លាប់មាន​ករណី​មាន​លិចលឺ​ពាក្យ​ច​ចាម​អារាម​ថា​សិស្ស​ធា្ល​ប់​បានឃើញ​ព្រលឹង​ខ្មោច​បន្លាច​នៅក្នុង​បន្ទប់ទឹក​ពេល​សិស្ស​ចូល​បន្ទោបង់​ម្តងៗ​ប៉ុន្តែ​មិនមាន​ប្រភព​ណាមួយ​បញ្ជាក់​ច្បាស់លាស់​នៅ​ឡេ​ី​យ​អំពី​ករណី​ថា​មាន​ខ្មោចលង​នេះ​ទេ​៕​Screenshot_2015-11-19-13-55-33Screenshot_2015-11-19-13-55-50