ទំនាស់ដីធ្លីនៅស្រុកស្វាយលើប្រជាពលរដ្ឋចោទថាអាជ្ជាធរស្រុកបានទទួលផលប្រយោជន៏ពីភាគីអ្នកមានលុយមានអំណាច។

0

សៀមរាប៖ អាជ្ញាធរស្រុកស្វាយលើត្រូវបានប្រជាពលរដ្ឋក្រីក្រដែលជាម្ចាស់ដីចោទថា មានភាពលំអៀងក្នុងការដោះស្រាយទំនាស់ដីធ្លីជូនពូកគាត់ ដោយសារតែអាជ្ញាធរបានទទូលលាភសក្ការពីភាគីម្ខាងទៀត ដែលមានព្រុំដីជាប់គ្នា លោក ឆោម ស៊ីថា ដែលជាម្ចាស់ដីនៅភូមិImage11 អង្កាញ់ ឃុំស្វាយលើ ស្រុកស្វាយលើ ខេត្តសៀមរាប ដែលមានបង្កាន់ដៃលេខក្បាលដី៤៨៦និងមានទទឹង២៧ម៉ែត្រ បណ្តោយ១០០ម៉ែត្រ ទលព្រៃមាត់អូ ដែលក្រុមនិស្សិតសម្តេចវាស់វែងចែកឲ្យ នៅថ្ងៃទី២០ ០៥ ២០១៣។ ចំណែកឯ អ្នកស្រី គុយ ដើង និង ប្តី ឈ្មោះ ធូក ធឿន រស់នៅភូមិខាងលើដោយចោទថា លោក ឆោម ស៊ីថា បានព្រោះស្រូវធ្វើស្រៃវាតទីលើដីរបស់គាត់ ទើបបណ្តាលឲ្យគាត់មិនសុខចិត្តបានដាក់ពាក្យបណ្តឹងទៅអាជ្ញាធរស្រុកដើម្បីដោះស្រាយទៅតាមនិតិវិធីច្បាប់ ក្រោយមកនៅថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៥ លោក ឆោម ស៊ីថា ម្ចាស់ដីបានច្រូតស្រូវនៅលើដីរបស់គាត់ស្រាប់តែ អ្នកស្រី គុយ ដើង បានមកហាមមិនឲ្យច្រូតទេទុករងចាំការដោះស្រាយសិនImage12 ម្ចាស់ដីបាននិយាយថា មិនអាចរងចាំបានទេ ព្រោះស្រូវនោះវាទុំបាក់ករដួលអស់ហើយៗដីមានបង្កាន់ដៃរៀងៗខ្លួននិងគ្រាប់ស្រូវពណ៏ផ្សេងៗគ្នាទៀតផង រហូតដល់ថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៥ ខាងអភិបាលស្រុករងទទួលបន្ទុកផ្នែកដោះស្រាយទំនាស់ដីធ្លីគឺលោក សោម សៅ បានចុះទៅមើលហើយហាមថាមិនឲ្យច្រូតស្រូវនោះដែរតែបើច្រូតត្រូវចែកគ្នាទើបបាន ប្រជាពលរដ្ឋបានរិះគន់យ៉ាងចាស់ដៃចំពោះដំណោះស្រាយបែបនេះ ពួកគាត់មានបង្កាន់ដៃក្បាលដីគ្រប់គ្រាន់ទាំងអស់ហើយហេតុអ្វីបានជាមិនដោះស្រាយទុកឲ្យរាំរៃដល់ពេលណាទៀត រីឯលោក អភិបាលស្រុករង សោម សៅ និង លោក ប្រធានសូរិយោដី សុខ សាយ មិនអាចទុំនាក់ទុំនងធ្វើបទសម្ភាសន៏បានឡើយ តាមរយ:ទូរស័ព្ទមិនលើក៕ ដោយ ស៊ាន ផាតImage14 Image13 Image11