សិក្ខាសាលា​ពិគ្រោះ​យោបល់​ថ្នាក់​ខេត្ត​ស្ដីពី​សិទ្ធ​ទទួល​ព​ត័​មាន​ក្នុង​វិស័យ​រដ្ឋបាល​សា​ធា​រណះ​

0

​កំពង់ធំ​= េ​ក​ឧ​ត្ត​ម ឈុន ឈន់​ប្រធាន​ក្រុមប្រឹក្សា​ខេត្ត​កំពង​ធំ​បាន​អ​ញ្ចើ​ញ​ជា​អ​ធិ​តី​យ្យ​ភាព​ក្នុង​ពិធី​សិក្ខាសាលា​ស្ដីពី​សិទ្ធ​ទទួល​ព​ត័​មាន​ក្នុង​វិស័យ​រដ្ឋបាល​សា​ធា​រណះ​ដែល​រៀបចំឡើង​ដោយ​អង្គការ​ទ្រទ្រង់​ស្ដ្រី​ខ្មែរ​ប្រចាំខេត្ត​កំពង់ធំ​ក្រោម​ការ​ជំនួយ​ឧបត្ថម​ពី​អង្គការ​ដៃគូរ​នានា Image56ក្នុងនោះ​ក៏មាន​ការចូលរួម​ពី អាជ្ញា​ធ័​រ​ស្រុក ក្រុមប្រឹក្សា​ស្រុក ក្រុង ឃុំ សង្កាត់​និង អង្គការ​សង្គម​ស៊ីវិល សហគមន៍ សរុប ៩០​នាក់​។​
លោកស្រី ជុំ ច័ន្ទ​ពុទ្ធា​វី ទា​លិ​ការ​អង្គការ​ទ្រទ្រង់​ស្ដី​ខ្មែរ​ខេត្តកំពង់ធំ​បាន​ឡើង​មានមតិ​ស្វាគមន៍​បើក​អង្គសិក្ខាសាលា ស្ដីពី​សិទ្ធ​ទទួលបាន​ព​ត័​មាន​ក្នុង​វិស័យ​រដ្ន​បាល​សា​ធា​រណះ​ព្រមទាំង​ធ្វើ​សេចក្ដីរាយការណ៍​ស​ង្ខែ​ប ។​Image51
បន្ទាប់មក​លោក ទេព​គ​ន្ធា​រ៉ា នាយករង​វិទ្យាស្ថាន​តស៊ូ​មតិ​និង​គោលនយោបាយ បាន​ឡើង​មានមតិ​ស្វាគមន៍ ស្ដីអំពី​សិទ្ធ​ទទួល​ព​ត័​មាន​និង​សិទ្ធ​ផ្ដល់​ព​ត័​មាន ចំពោះ​ការទទួល​ព​ត័​មាន​ពិតប្រាកដ ធ្វើអោយ​យើង​សំរេច​ចិត្តបាន​ត្រឹមត្រូវ ចំណេញ​ពេលវេលា មាន​សុវត្ថិភាព តែបើ​ការទទួល​ព​ត័​មាន​មិន​ពិតប្រាកដ​ធ្វើអោយ​យើង សំរេចចិត្ត​មិន​ត្រឹមត្រូវ ខាត​ពេលវេលា គ្មាន​សុវត្ថិភាព ធ្វើអោយ​សង្គម​គ្មាន​ស្ថេរភាព​អសន្ដិសុខ ដូច្នេះ​យើង​ត្រូវ សហការគ្នា​គ្រប់​បណ្តា​ភូមិ ឃុំ​ស្រុក ខេត្ត ជាពិសេស យុវជន ត្រូវ​ផ្ដល់​ព​ត័​មាន ពិតប្រាកដ​។​Image54
លោក អ៊ុក ប៊ុន ហាន ប្រធាន​ក្រុមប្រឹក្សា​ស្រុក​សន្ទុក បាន​មានមតិ​សំណេះសំណាល​និង​បញ្ចាក់​ពី​គោលបំណង់​របស់​អង្គការ​ទ្រទ្រង់​ស្ដ្រី​ខ្មែរ​នៃ​សិក្ខាសាលា​ស្ដីពី​សិទ្ធ​ទទួល​ព​ត័​មាន គឺ​បង្កើន​ការយល់ដឹង​ពី​សិទ្ធិ​ទទួល​ព​ត័​មាន បន្ទាប់មក​
​លោក កៀង សេង​គី ប្រធាន​សហគមន៍​ក្រុមប្រឹក្សា​ក្រុង​ស្រុក​ខ័​ណ្ឌ បាន​មានមតិ​សំណេះសំណាល ថា​ការ​សិក្ខាសាលា​ស្ដីពី​ការទទួលបាន​ព​ត័​មាន​នេះ​គឺ ១ ចង់អោយ​យើង​យល់ដឹង​ពី​ព​ត័​មាន​សា​ធា​រណះ​និង​អន្ទិការ​កិច្ច​ល្អ​នៅ​ថ្នាក់ក្រោម​ជាតិ ២ ចង់អោយ​យល់ច្បាស់​សា​រះ​ប្រយោជន៍​ពី​សិទ្ធិ​ទទួលបាន​ព​ត័​មាន​និង​សិទ្ធិ​ផ្ដល់​ព​ត័​មាន​ជា​សា​ធា​រណះ ៣ តួនាទី​និង​ភារកិច្ច​របស់​អាជ្ញា​ធ័​រ​មូលដ្ឋាន​ក្នុង​ការលើក​កំពស់​សិទ្ធិ​ទទួលបាន​ព​ត័​មាន​ជា​ចំហរ ៤ ចង់អោយ​យើង​ចេះ​រឹះ​រកម​ធ្យោ​យ​បាយ​ក្នុងការ​បើកចំហ​រព​ត័​មាន​សំរាប់​ប្រជា​ពល​រដ្ន​បានទទួល​ព​ត័​មាន​ជា​សា​ធា​រណះ​ផ្សេងៗ ហើយ​ពួកគាត់​ងាយស្រួល​បញ្ចៀស​ផុតពី បញ្ហា​នានា​និង​អាច​ដោះស្រាយបាន​ក្នុង​មូលដ្ឋាន អោយមាន ប្រសិទ្ធិភាព ដើម្បី​ឆ្លើយតប​ទៅ​និង​ផែនការ​យុត្តិសាស្ដ្រ​របស់​ជាតិ​។​Image53
​េ​ក ឧ​ត្ត​ម ឈុន ឈន់ ប្រធាន​ក្រុមប្រឹក្សា​ខេត្ត​បាន​មានប្រសាសន៍ថា ការទទួល​ព​ត័​មាន​ល្អ គឺ​បានល្អ ការទទួល​ព​ត័​មាន​អាក្រក់​ទទួលបាន​ផល​អាក្រក់ ដូច្នេះ​សិទ្ធិ​ទទួលបាន​ព​ត័​មាន​និង​សិទ្ធិ​ផ្ដល់​ព​ត័​មាន​មាន​សា​រះ​សំខាន់​ណាស់​សំរាប់​ប្រជា​ពល​រដ្ន បាន​យល់ដឹង គ្រប់​ជ្រុងជ្រោយ និង​អាចមាន​វិធានការ​ទប់​ស្កាត​បាន​ទាន់ពេលវេលា ចំពោះ​ព​ត័​មាន​ដែល​ធ្វើអោយមាន​គ្រោះថ្នាក់​ដល់​ផលប្រយោជន៍​ខ្លួន ផល​ប្រ​យោ​ជ​ក្រុមគ្រួសារ​និង​សង្គមជាតិ ដូច្នេះ ១ យើង​ត្រូវ​រួមគ្នា​រក្សារ​សន្ដិភាព​នៅ​កម្ពុជា​អោយបាន​នោះ​យើង​និង​ទទួលបាន​សិទ្ធិ​គ្រប់យ៉ាង​ក្នុងការ​ទទួលបាន​ព​ត័​មាន ២ រួមគ្នា​ការពារ​អតិ​តេ​យ្យ​និង​បូ​រណះ​ភាព​ទឹកដី​អោយបាន ៣ រួមគ្នា​ផ្ដុំ​បញ្ញាញាណ្ណ​
អភិវឌ្ឍន៍​ប្រទេស​គ្រប់​វិស័យ​៕​ប៊ុន រិទ្ធីImage52Image70Image49Image55