កិច្ចប្រជុំ​បូកសរុប​លទ្ធផល​ការងារ​ត្រួតពិនិត្យ​ជនបរទេស​អន្តោ​ប្រវេ​សន្ដ​ឆ្នាំ​២០១៥​ក្នុង​ខេត្តកំពង់ធំ​

0

​កំពង់ធំ​= េ​ក​ឧ​ត្ត​ម ឧ​ត្ត​ម សេនីយ៍​េ​ក ហែម ផេង អគ្គនាយករង​នៃ​អគ្គនាយកដ្ឋាន​អន្តោ​ប្រវេ​សន្ដ េ​ក​ឧ​ត្ត​ម គង់​វិមាន អភិបាលរង​ខេត្តកំពង់ធំ អ​ញ្ចើ​ញ​ជា​អ​ធិ​តី​យ្យ​ភាព​ក្នុង​កិច្ចប្រជុំ​បូក​សរុក​លទ្ធ​ផល​ការងារ​ត្រួតពិនិត្យ​ជនបរទេស​អន្ដោ​ប្រវេ​សន្ដ​នៅ​រសៀល​ថ្ងៃ​ទៅ​២០ ខែ​វិច្ចិការ Image60ឆ្នាំ​២០១៥​ដោយមាន​ការចូលរួម​ពី​មន្ដ្រីរាជការ មន្ដ្រីនគរបាល​គ្រប់លំដាប់​ថ្នាក់ ព្រមទាំង​មេឃុំ ចៅសង្កាត់ អភិបាលស្រុក សរុប​ជិត​២០០​នាក់​នៅក្នុង​សាលប្រជុំ​សាលាខេត្ត​កំពង់ធំ ។​
លោក តូច សុខុម ស្នងការរង​ខេត្ត និង​ជា​ប្រធានការិយាល័យ​អន្ដោ​ប្រវេ​សន្ដ​ខេត្តកំពង់ធំ​បាន​អាន​របាយ​កា​រស​ង្ខែ​ប​ពី​លទ្ធផល​នៃ​ការត្រួតពិនិត្យ​ជនបរទេស អន្ដោ​ស​ប្រវេ​សន្ដ​ក្នុង​ខេត្តកំពង់ធំ​សរុប មាន​ចំនួន ២៣៩​គ្រួសារ​មាន​មនុស្ស​ចំនួន​៦៤១​នាក់ ស្រី​២៩២​នាក់ អាយុ​១៨​ឆ្នាំ​ឡើង​មាន​ចំនួន​៣៧៦​នាក់​ស្រី​១៥៥​នាក់ អាយុ​១៨​ឆ្នាំ​ចុះ មាន​ចំនួន​២៦៥​នាក់ ស្រី​១៣៧​នាក់ មាន​៣​សាសន៍ វៀតណាម ថៃ ឡាវ ជនជាតិ​វៀតណាម មាន​២៣២​គ្រួសារ​ប្រុស ៦៣៤​នាក់​ស្រី​២៨៩​នាក់ អាយុ​១៨​ឆ្នាំ​ឡើង​មាន ៣៦៩​នាក់​ស្រី​១៥២​នាក់ អាយុ​១៨​ឆ្នាំ​ចុះ មាន​២៦៥​នាក់ ស្រី​១៣៧​នាក់​។​Image61
េ​ក​ឧ​ត្ត​ម គង់​វិមាន បាន​មានប្រសាសន៍ថា​ការតាមដាន​និង​ត្រួតពិនិត្យ​ជន​អន្តោ​ប្រវេ​សន្ដ​នេះ​បាន​អនុវត្តន៍​ជាច្រើន​ដង​មកហើយ តែ​ពេលដែល​ដឹងថា​មន្ដ្រី​យើង​ត្រួតពិនិត្យ​ពួកគាត់​បាន​កិ​ច​វែ​ស​និង​ផ្លាស់ប្ដូរ​ទីកន្លែង ពេលដែល​មន្ដ្រី​យើង​ត្រឡប់មកវិញ ពួកគាត់​ក៏​ត្រឡប់​ចូល​កន្លែង​ដើម​វិញ ដូច្នេះ​ត្រូវ​តាមដាន​អោយដឹងថា​ជន​អន្ដោ​ប្រវេ​សន្ដ​រស់នៅ​កន្លែង​ណា និង​ត្រូវ​រាយការណ៍​អោយបាន​ទាន់ពេលវេលា ពិនិត្យ​លិខិតស្នាម​អោយបាន​ច្បាស់លាស់​និង​ចាត់វិធានការ​តាមច្បាប់​។​Image59
េ​ក​ឧ​ត្ត​ម ហែម ផេង បាន​មាន​ប្រសា​ស​ន័​សំណេះសំណាល​និង​ផ្ដល់យោបល់​បញ្ចាក់​យ៉ាងច្បាស់​ថា ត្រូវ​រឹតបណ្ដឹង​ច្បាប់​ចំពោះ​ជនបរទេស​អន្ដោ​ប្រវេ​សន្ដ ដែល​រស់​ដោយ​ខុសច្បាប់ ចំពោះ​ជន​អន្ដោ​ប្រវេ​សន្ដ​ដែល​រស់នៅ​ស្របច្បាប់ ត្រូវគោរព​ច្បាប់​អោយបាន​ត្រឹមត្រូវ ដោយ​យើង​ប្រកាន់ខ្ជាប់​នូវ​គោលការណ៍ មិន​ប្រកាន់ពូជសាសន៍ មិន​រើសអើង និង​ត្រូវគោរព​សិទ្ធិមនុស្ស​ជា​មូល​ដ្នា​ន គោរព​អធិតេយ្យភាព​របស់​ប្រទេស អ្នក​ដែល​មិន​គោរព​ច្បាប់​ត្រូវ​ចាប់​ប​ញ្ចូ​ន​ចេញ ជន​អន្តោ​ប្រវេ​សន្ដ​ដែល​មក​រស់នៅ​ខុសច្បាប់ បើ​រក​មិនឃើញ​មាន​លិខិតស្នាម​អ្វី​ទេនោះ​ឬ​លិខិត​ក្លែងក្លាយ និង​ត្រូវ​ចាប់​ប​ញ្ចូ​ន​ចេញ ដូច្នេះ​សុំអោយ​មន្ដ្រី​ក្រោម​ថ្នាក់ជាតិ​ដែលមាន​ការពាក់់ព័ន្ធ​ក្នុង​ការចេញ​លិខិតស្នាម​អោយ​ជន បរទេស អន្ដោ​ប្រវេ​សន្ដ​ខុសច្បាប់ ក្នុងការ​សូកប៉ាន់​នោះ​ត្រូវ​បញ្ឈប់​ជាបន្ទាន់​ព្រោះ​វា​ធ្វើអោយ​ច្បាប់​របស់​ប្រទេស​យើង​គ្មាន​ប្រសិទ្ធិភាព និង​ធ្វើ​ប្រទេស​យើង​ជា​ប្រទេស​អាណា​ធិ​តេ​យ្យ ត្រូវ​ពិនិត្យ​ស្រាវជ្រាវ​រក អោយឃើញ​ជន​អន្ដោ​ប្រវេ​សន្ដ​ខុសច្បាប់​អោយ​អស់ពី​ប្រទេស​កម្ពុជា ដូច្នេះ ថ្នាក់ភូមិ ឃុំ ស្រុក ខេត្ត ក្រុង រួមជាមួយ​ប៉ុស្ដិ​រដ្ឋបាល គ្រប់​ជាន់ថ្នាក់ សហការគ្នា ធ្វើការ​ពិនិត្យឡើងវិញ ចំពោះ​ជន​អន្ដោ​ប្រវេ​សន្ដ ខុសច្បាប់ និង​ស្របច្បាប់ គឺ​ធ្វើ ដើម្បីអោយ​ប្រទេស​យើង​ជៀស​ផុតពី​ប្រទេស​អាណា​ធិ​តេ​យ្យ ៕​ប៊ុន រិទ្ធី
Image63Image62Image67Image64Image65