​ឃាត់ខ្លួន​នារី​ម្នាក់ ពាក់ព័ន្ធ​ការចែក​ចាយ គ្រឿងញៀន​នៅ​ទួល​សង្កែរ​

0

កម្លាំង​នគរបាល​ប្រឆាំង​ការជួញដូរ​គ្រឿងញៀន​រាជធានី​ភ្នំពេញ បាន​បើក​ការស្រាវជ្រាវ និង​ចាប់ខ្លួន​ជន សង្ស័យ​ម្នាក់ ពាក់ព័ន្ធ​ការចែក​ចាយ​គ្រឿងញៀន ស្ថិតនៅ ភូមិ​ទួលគោក សង្កាត់​ទួល​សង្កែ ខណ្ឌ​ឬ​ស្សី​កែវ រាជធានី​ភ្នំពេញ កាលពី រសៀល​ថ្ងៃទី​០៧ ខែឧសភា ឆ្នាំ​២០១៤ បន្ទាប់ពី​តាមដាន​ពេញ​មួយ​ព្រឹក ។​ ​

ស្នងការរង​នគរបាល រាជធានី​ភ្នំពេញ លោក សុង លី បាន​បញ្ជា​កម្លាំង​ឱ្យ​បោសសម្អាត ករណី​គ្រឿងញៀន នៅ តាម​តំបន់​ស្មុគស្មាញ ។​

​ប្រធានការិយាល័យ​ប្រឆាំង​បទល្មើស​គ្រឿងញៀន រាជធានី​ភ្នំពេញ លោក ប៊​ន សំអាត បាន​និយាយថា ក្រោយ ពី​ទទួលបាន សេចក្ដីរាយការណ៍ និង​ព័ត៌មាន សម្ងាត់​ពី​សកម្មភាព ចែកចាយ និង​ប្រើប្រាស់ គ្រឿងញៀន នៅ ចំណុចកើតហេតុ​ខាងលើ​រួចមក លោក​បាន​បញ្ជា​ឱ្យកម្លាំង​នគរបាល​ជំនាញ សហការ​ជាមួយ​កម្លាំង នគរបាល ពាក់ព័ន្ធ បាន​ចុះទៅ​ធ្វើការ​ស្រាវជ្រាវ ហើយ​ឈានទៅដល់​ការចាប់ខ្លួន ជនសង្ស័យ​បាន​ម្នាក់ រួមជាមួយ​នឹង​វត្ថុ តាង​គ្រឿងញៀន ៤៤​កញ្ចប់ ។​ ​

មន្ត្រីនគរបាល​បាន​ប្រាប់ថា ជនសង្ស័យ រស់ ស្រី​សរ វ័យ ២០​ឆ្នាំ ស្នាក់នៅ​ក្រោយ​អង់​តែ​ន​ទួលគោក​ជា​មុខសញ្ញា ចាស់​ធ្លាប់ធ្វើ​សកម្មភាព​ចែកចាយ គ្រឿងញៀន ជា​ច្រើនដង​មកហើយ ប៉ុន្តែ​ចំណាត់ការ​របស់​មន្ត្រី​មូលដ្ឋាន ហាក់ បី​ដូចជា​គ្មាន​ប្រសិទ្ធិភាព ។​ ​ក្រោយ​ការចាប់ខ្លួន ជនសង្ស័យ​រូបនេះ និង​វត្ថុតាង ត្រូវបាន​នាំមក​សួរនាំ​បន្ដទៀត នៅ​ការិយាល័យ​ប្រឆាំង​បទ ល្មើស គ្រឿងញៀន​នៃ​ស្នងការដ្ឋាន​នគរបាល រាជធានី​ភ្នំពេញ ដើម្បី​ចាត់ការ​បន្ដ​តាមផ្លូវ​ច្បាប់ ៕4.1 4