​ប្រជាពលរដ្ឋ​នៅ​ក្រុង​ប៉ោយប៉ែត​លើកគ្នា​ទៅ​តវ៉ា​រឿង​ភ្លើង​របស់​ក្រុមហ៊ុន​អាន​កូ​

0

បន្ទាយមានជ័យ​៖​ប្រជាពលរដ្ឋ​ប្រុស​ស្រី​ជាច្រើន​រយ​នាក់​បាន​ផ្ទុះ​ការតវ៉ា​មួយ​នៅ​សាលាក្រុង​ប៉ោយប៉ែត​ខេត្តបន្ទាយមានជ័យ​កាលពី​ព្រឹក​ថ្ងៃទី​០៨​ឧសភា​២០១៤​នេះ​ពាក់​ព​ន្ធ័​គីឡូ​ភ្លើង​របស់​ក្រុមហ៊ុន​អាន​កូ​ខុស​ប្រក្រតី ។​ប្រជាពលរដ្ឋ​ដែល​ផ្ទុះ​ការតវ៉ា​ទាំងនោះ​បាន​ឲ្យ​ដឹងថា​៖​ពួកគាត់​ពិតជា​ខឹងសម្បា​ជាមួយ​ក្រុមហ៊ុន​អាន​កូ​នេះ​ខ្លាំងណាស់ ពាក់​ព​ន្ធ័​និង​បញ្ហា​ចរន្ត​អគ្គីសនី​យ៏​ដាច់​ស្ទើ​រាល់ថ្ងៃ​ហើយ​ខាង​ក្រុមហ៊ុន​មិនបាន​ជូនដំណឹង​ដល់​អតិថិជន​អ្នក​ដែល​ប្រើប្រាស់​ជាមុន​ទេ​។

ជាងនេះទៅទៀត​កត្តា​ដាច់​ចរន្ត​អគ្គីសនី​យ៏​នេះ​វា​បាន​បណ្តាល​ឲ្យ​ខូចខាត​ទ្រព្យសម្បត្តិ​សម្ភារ​ប្រើប្រាស់​ក្នុងផ្ទះ​ជា​ហូរហែ​ដូចជា​ទូរ​ទស្ស​ន៏​ទូទឹកកក់​ជាដើម ក្រៅតែពី​ខូចខាត​សម្ភារ​ខាងលើ​នៅ​ដើមខែ​ឧសភា​នេះ គឺ​ឡូ​ភ្លើង​បាន​ហក់​ឡើង​ទ្វេដង​ខុស​ប្រក្រតី​មិនដឹង​មកពី​មូលហេតុ​អ្វី​នោះទេ ក្នុងចំណោម​អ្នក​តវ៉ា​ខាងលើ​មាន​ស្ត្រី​ម្នាក់​ដែលជា​អតិថិជន​អ្នកប្រើប្រាស់​ភ្លើង​របស់​

ក្រុមហ៊ុន​អាន​កូ​ដែរ​នោះបាន​លើកឡើងថា​៖ ផ្ទះ​របស់គាត់​ខែ​សព្វមួយដង​សេ​វ៉ា​ប្រើប្រាស់​ភ្លើង​អស់​ត្រឹមតែ​២០០​គីឡូវ៉ាត់​ស្មើ​និង​១២០០​បាត​សាច់ប្រាក់​ថៃ ប៉ុន្តែ​ដល់​ខែមេសា​កន្លងទៅនេះ គឺ​ឡូ​ភ្លើង​បាន​ហក់​ឡើងដល់​ទៅ​៣១០​គីឡូវ៉ាត់​ដូច្នេះ​ខ្ញុំ​ត្រូវ​ចាយ​សាច់ប្រាក់​ចំនួន​១៨៦០​ប្រាក់​បាត​ថៃ​ដើម្បី​បង់​ឲ្យ​ក្រ​ហ៊ុន​អាន​កូ ស្ត្រី​ដដែល​រូប​នោះបាន​បន្តថា​ផ្ទះ​របស់គាត់​ខែ​ថ្មី​នេះ​សាច់ប្រាក់​ខុសគ្នា​និង​ខែ​មុនៗ​ចំនួន​៦៦០​បាត នេះ​និយាយ​តែ​គ្រួសារ​តូចតាច​តែប៉ុណ្ណោះ​។​

​ចំណែក​ប្រជាណ​ពលរដ្ឋ​ដែលមាន​ក្រុមហ៊ុន​ផ្ទះសំណាក់​សណ្ឋាគារ និង​សិប្បកម្ម​ផ្សេងៗ​ក៏​គឺ​ឡូ​ភ្លើង​ក្រុមហ៊ុន​អាន​កូ របស់លោក​ឧ​ញ៉ា​កុក​អាន​នេះ​កើន​គីឡូ​ខុស​ប្រក្រតី​ដូចគ្នា​ដែរ មិនដឹង​ជា​បណ្តាលមកពី​មូលហេតុ​អ្វី​នោះទេ ។ ​លោក ង៉ោ​ម៉េង​ជ្រូ​ន អភិបាលក្រុង​ប៉ោយប៉ែត​នា​ព្រឹក​មិញ​នេះ​បន្ទាប់ពី​ប្រជាពលរដ្ឋ​ផ្ទុះ​ការតវ៉ា​រឿង​គីឡូ​ភ្លើង​កើន​ខុស​ប្រក្រតី​នោះ លោក​បាន​ប្រមូល​ប្រជាពលរដ្ឋ​ទាំងអស់​ឲ្យ​ទៅ​ផ្ទិ​ត​មេដៃ​ហើយ​ដាក់ពាក្យ​បណ្តឹង​ក្រុមហ៊ុន​អាន​កូ​ដើម្បី​ស្រួល​ងាយ​លោក​កោះ​តំណាង​ក្រុម​មក​ដោះស្រាយ​ហើយ​ឲ្យ​មន្ត្រី​ជំនាញ​ខាង​អគ្គីសនី​យ៏​របស់​ក្រុមហ៊ុន​មក​បកស្រាយ​ជូន​ប្រជាពលរដ្ឋ​ពាក់​ព​ន្ធ័​និង​បញ្ហា​ខាងលើ ។

តែ​ទោះជា​យ៉ាងណាក៏ដោយ​ប្រជាពលរដ្ឋ​ដែល​បាន​ទៅ​តវ៉ា​នៅ​សាលាក្រុង​ទាំងនោះ បាន​សំណូមពរ​ឲ្យ​ខាង​ក្រុមហ៊ុន​គិត​សាច់ប្រាក់​អគ្គីសនី​យ៏​តាម​លំ​អាន​កុង​ទ័​រ​លេខ​ដូច​ខែ​មុន​សិន​ពួកគេ​ថា​ព្រោះ​ខែ​នេះ​គីឡូ​ភ្លើង​ខុស​ប្រក្រតី​មិនអាច​ទទួលយក​ជាការ​បានទេ ។ ជាថ្មី​ម្តងទៀត​ប្រជាពលរដ្ឋ​ទាំងនោះ​បាន​តវ៉ា​រឿង​ក្រុមហ៊ុន​របស់លោក​ឧ​ញ៉ា​កុក​អាន​ដែលជា​ក្រុមហ៊ុន​ខែ បែ​ជា​តម្រូវ​ឲ្យ​អតិថិជន​បង់​រូ​បរិ​យ​ប​ណ្ណ័​ប្រាក់​ថៃ​ផ្ទុយ​និង​ច្បាប់​របស់​ប្រទេសជាតិ ពួកគេ​ថា​ក្រុមហ៊ុន​អាន​កូ​នេះ​មិន​ទទួលយក​រូប​បិ​យ​ប​ណ្ណ័​ប្រាក់រៀល​របស់់​ខ្មែរ​ឡើយ បើទោះជា​នៅក្នុង​ដី​ខ្មែរ​ក៏ដោយ​។​

​ក្រុមអ្នកតវ៉ា​បាន​ហៅ​ក្រុមហ៊ុន​អាន​កូ​នេះ​ថា​៖​ជា​ក្រុមហ៊ុន​ខុស​និង​ច្បាប់​ប្រទេសជាតិ​ព្រោះ​ហ៊ាន​ប្រឆាំង​មិន​ចាយប្រាក់​ខ្មែរ​ក្នុងប្រទេស​របស់ខ្លួន ពួក​អ្នក​តវ៉ា​សូម​សំណូមពរ​ឲ្យ​អាជ្ញាធរ​ពាក់​ព​ន្ធ័ ជាពិសេស​ថ្នាក់ដឹកនាំ​ប្រទេស​កម្ពុជា មេត្តា​ចាត់វិធានការ​ជាបន្ទាន់​ធើ្វ​យ៉ាងណា​ឲ្យ​ក្រុមហ៊ុន​អាន​កូ​នេះ​កុំ​រើសអើង​និង​ក្រដាស់​ប្រាក់រៀល​របស់ខ្លួន​តទៅទៀត​ព្រោះ​វា​ក៏​ជា​ក្រដាស់ប្រាក់​តំណាង​ឲ្យ​ជាតិខ្មែរ​យើង ។​0k 000111 00111111