ក្របួច​រថយន្ត​ដឹកឈើ​ប្រណិត នឹង​រកឃើញ​ឈើ​ស្ត​ប់​ទុក​ក្នុងផ្ទះ ឃាត់ខ្លួន​កងរាជអាវុធហត្ថ​ម្នាក់ មាន​ចេតនា​រំដោះ រថយន្ត​ដែល​ព្រះរាជអាជ្ញា កំពុង​អនុវត្តន៍​បង្ក្រាប​បទល្មើស

0

​ខេត្តកំពង់ធំ ៖ សកម្មភាព​ការដឹកជញ្ជូន​បទល្មើស​ឈើ​ដោយ​ខុសច្បាប់ ឆ្លងកាត់​ខេត្តកំពង់ធំ ត្រូវបាន​អនុវត្ត វិធានការ​ក្តៅគគុក ខណៈពេលដែល លោក សាយ ណូ​រ៉ា ព្រះរាជអាជ្ញារង ខេត្តកំពង់ធំ ចេញ​បង្ក្រាប​បទល្មើស​បានជា​រៀងរាល់ថ្ងៃ បណ្តាល​ឲ្យ​ឈ្មួញ​ឈើ កកស្ទះ​គ្នា​ណែន​តាប់​ដូច​ត្រី​ចង្វា ប្រដេញទឹក ។​ ​

ទោះជា​មានការ​បង្ក្រាប យ៉ាងណា​នោះ ក៏​គេ​សង្កេតឃើញថា ពុំមាន​ឈ្មួញ​ឯណា ថ្លើមធំ​ហ៊ាន​ដឹក​បទល្មើស ឆ្លងកាត់​ខេត្តកំពង់ធំ​នោះទេ ដោយឡែក​អ្នក​ដែល​ថ្លើមពាសមេឃ​គឺមាន​តែ មន្ត្រី​កងរាជអាវុធហត្ថ​ខេត្ត​កំពង់ ធំ ត្រូវបាន​គេ​ស្គាល់ឈ្មោះ ហឹ​ង សារឹម និង​មន្ត្រីប៉ូលិស​ក្រុង​ស្ទឹងសែន ឈ្មោះ ណា​ង ជា​ប៉ូលិសចរាចរ ។​ ​

សកម្មភាព​បង្ក្រាប​យ៉ាង​ក្តៅគគុក​នេះ បាន​កើតឡើង​នៅវេលា​ម៉ោង ១០.៤៥​នាទី​យប់ ថ្ងៃទី ១០ ខែមេសា ឆ្នាំ ២០១៤ នៅ​ចំនុច ផ្ទះ​របស់ លោកស្រី ធឿន វ៉ា ភេទ ស្រី​អាយុ ៥១​ឆ្នាំ មុនពេល​ស​បង្ក្រាបបាន​រថយន្ត​នេះ សមត្ថកិច្ច បាន​ប្រទះ​រថយន្ត​កា​ម៉ា​រី សេរី​ឆ្នាំ ៩៣ បាន​បើក​ដឹកឈើ ប្រភេទ​នាងនួន នៅតាម​បណ្តោយ​ផ្លូវជាតិ លេខ​៦ ក៏បាន​រាយការណ៍ ជូន​លោក អ៊ិត សុធា ព្រះរាជអាជ្ញា​ខេត្តកំពង់ធំ និង​ការគាំទ្រ​ឯកភាព ពី​ឯកឧត្តម អ៊ុត សំអន អភិបាលខេត្ត​កំពង់ធំ ឲ្យ​លោក សាយ ណូ​រ៉ា

ព្រះរាជអាជ្ញារង ដឹកនាំ​កំលាំង​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់ធំ ផ្នែក​រដ្ឋបាល​ព្រៃឈើ​ស្ទោង និង​ប៉ូលិស​ក្រុង​ស្ទឹងសែន កងរាជអាវុធហត្ថ តាម​ចាប់​រថយន្ត ដឹក​បទល្មើស ដែល​បាន រត់​ចូល​ផ្ទះ​របស់លោក ស្រី ធឿន វ៉ា ក៏​ត្រូវបាន​សមត្ថកិច្ច ឃាត់​រថយន្ត​បាន​ជាក់ស្តែង​នៅក្នុង​ផ្ទះ ជា​ប្រភេទ​រថយន្ត កា​ម៉ា​រី ពណ៌​ខ្មៅ អត់​ស្លាក​លេខ ដែលមាន​ផ្ទុក​ឈើ​ប្រភេទ​នាងនួន នៅក្នុង​រថយន្ត​មួយចំនួន ហើយ​ឃាត់ខ្លួន​ស្ត្រី​ជា​ម្ចាស់ផ្ទះ​ដែលមាន​ការ​ស្ត​ប់​ឈើប្រណិត សរុប​១០៩​ដុំ ។​

​សូមបញ្ជាក់​ផងដែរ​ថា ខណៈពេលដែល​លោក សាយ ណូ​រ៉ា ព្រះរាជអាជ្ញារង កំពុងតែ​អនុវត្តន៍​តួនាទី បង្ក្រាប បទល្មើស ក៏​ស្រាប់​តែមាន​បុរស​ម្នាក់ ស្លាក​ពាក់​ជាម​ន្ត្រី​កងរាជអាវុធហត្ថ បាន​លបលួច​មក ប​ញ្ជេះ​រថយន្ត ក្នុង​គោលបំណង​រំ​ដោះយក​រថយន្ត​ដឹក​បទល្មើស​ចេញ ពី​គោលដៅ​បង្ក្រាប តែ​ត្រូវបាន​លោក​ព្រះរាជអាជ្ញា សួរនាំ​ហើយក៏​បាន​ឃាត់ខ្លួន ដោយ​ចោទ​ពីបទ​មក​រំដោះ​យក​រថ​យន្ត ។​ ​

វត្ថុតាង​មាន​រថយន្ត​ចំនួន ២​គ្រឿ និង​ឈើ​នាងនួន ចំនួន​១០៩​ដុំ ត្រូវបាន​នាំយកមក​រក្សាទុក​នៅ​ផ្នែក​រដ្ឋបាល ព្រៃឈើ​ស្ទោង សូមបញ្ជាក់​ផងដែរ​ថា បច្ចុប្បន្ន​សកម្មភាព​មេព្រៃ​ឈើ បាន​ត្រូវ​ថ្នាំ​របស់​ឈ្មួញ​អស់ហើយ ទោះ ជា​មានការ​ទូរស័ព្ទ​ឲ្យ​រដ្ឋបាល​ព្រៃឈើ ស្ទាក់ចាប់​រថយន្ត​ដឹក​បទល្មើស ក៏​គ្មាន​មេព្រៃ​ណា​ម្នាក់ ចេញមុខ​បង្ក្រាប​នោះទេ នៅពេលដែល​មានការ​បញ្ជា​ពី ព្រះរាជអាជ្ញា​ទើប ពួកគាត់​ចេញមុខ​មក​យក​ទទួល​ឈើ​ដែល ដែល​បង្ក្រាបបាន​រួចជាស្រេច និយាយ​ឲ្យ​ខ្លី​គឺ​មេព្រៃ​ចាំ​ទទួល​តែ​របស់​ឆ្អិន​ស្រាប់ៗ​។Image16 Image17 Image18 Image19 Image20 Image21