បើក​គោយន្ត​កន្ត្រៃ​លឿន​ដល់​លើ​ស្ពាន​ខុស​ប​ច្ចែក​ទេស​វេ​ទៅ​ឆ្វេង​ដៃ​រថយន្ត​មក​ច្រាស់ទិស​បុក​មួយ​ទំហឹង​របួស​បីនាក់​

0

​ខេត្តពោធិ៍សាត់​៖ នៅលើ​ស្ពាន​ក្រគរ​កាលពី​វេលា​ម៉ោង​៧​និង​១០​នាទី​ព្រឹក​ថ្ងៃទី​២៦ ខែធ្នូ ឆ្នាំ​២០១៥ ក្នុង​ភួ​មិ​ក្បាល​ត្រាច ស្រុក​ក្រគរ ខេត្តពោធិ៍សាត់ ។ គោយន្ត​កន្ត្រៃ​មួយគ្រឿង​បាន​វេ​ចង្កូត​រេ​ទៅ​ឆ្វេង​ដៃ ឆ្លងផ្លូវ​អទិភាព​ក៍​ត្រូវ​រថយន្ត​កាមរី​មក​ច្រាស់ទិស​បុក​ពេញទំហឹង​បណ្ដាល​ឲ្យ​អ្នក​បើunnamed​គោយន្ត​កន្ត្រៃ​និង​អ្នកជិះ​ចំនួន​បី​របួសធ្ងន់​ពី​នាក់​និង​ស្រាល​ម្នាក់​ស្ទះចរាចរណ៍​មួយសន្ទុះ​ផងដែរ​។​បើតាម​សាក្សី​នៅ​លាង​ម៉ូតូ​ជាប់​និង​ស្ពាន​កើត​ហេតុដែល​បានឃើញ​ហេតុ​ការ​ផ្ទាល់​ភ្នែក​និយាយថា ដំបូង​មុនពេល​មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​នៅលើ​ស្ពាន​នេះ គេ​បានឃើញ​ក្រុម​ជនរងគ្រោះ​ទាំងបី​នាក់​បាន​បើក​គោយន្ត​កន្ត្រៃ​លើផ្លូវ​ជាតិ​ដោយ​ទិសដៅ​ពី​លិចទៅ​កើត ហើយ​មើលទៅ​មាន​ស្ថានភាព​លឿន ខណៈ​មកដល់​លើ​ស្ពាន​ក្រគរ​ចំនុច​ឧប្បហេតុ​នេះ​ភ្លាម ទំនងជា​សាង​លេខ​បង្កើនល្បឿន​ខុស​ប​ច្ចែក​ទេស ក៍​គោយន្ត​កន្ត្រៃ​នោះ​វេ​ចង្កូត​រេ​ក្បាល​គោយន្ត​ទៅខាង​ឆ្វេង​ដៃ ចូល​ទ្រូងផ្លូវ​អទិភាព​បោះ​គេ ។ ស្របពេលនោះ​សាក្សី​ដដែល​បន្តថា ក៍មាន​រថយន្ត​កាមរី​មួយគ្រឿង​ព័​ណ៍ស​ស្លាក​លេខ​ភ្នំពេញ 2AG.69-97 បាន​បោះពួយ​ចរាចរណ៍​មកពី​ទិសខាងកើត​ទៅ​លិច​ច្រាស់ទិស​គ្នា ល្មម​មកដល់​ចំ​ពេលដែល​គោយន្ត​នោះ​ងោក​ក្បាល​ចូល​ទ្រូងផ្លូវ​លើក​ណ្ដ​សល​ស្ពាន​ចំនុច​ខាងលើ​ក៍​រថយន្ត​នោះ​បុក​ផាំង​មួយ​ទំហឹង​ពីមុខ​រថយន្ត​ផ្នែក​ខាងឆ្វេង​ចំក្បាល​គោយន្ត​នោះ​បណ្ដាល​ឲ្យ​គោយន្ត​និង​រថយន្ត​សងខា​ខូចខាត​យា​៉​ង​ដំណំ ឯ​អ្នកបើក​គោយន្ត​និង​អ្នកជិះ​បីនាក់​របួសធ្ងន់​និង​ស្រាលរ​ណូ​ក​រណែល​លើ​ស្ពាន​នោះ​តែម្ដង​។

​ក្រោយពេល​កើតហេតុ​ភ្លាមៗ​ទីនោះ​ប្រជុំជន​ផង​ក៍​ភ្ញាក់ផ្អើល​ដល់​អ្នកដំណើរ​និង​អ្នក​នៅ​ផ្សា​ក្រគរ​រត់​មក​មើល​ឧប្បហេតុ​នេះ ក៍មាន​កា​កក់​ស្ទះចរាចរណ៍​មួយសន្ទុះ​ធំ​តែ​បាន​នគរបាល​ចរាចរ​ណ៍​ទីនោះ​រួមជាមួយ​ក​ម្លាំ​រដ្ឋបាល​ប៉ុ​ស្ត៍​ជួយ​អន្តរា​គម ក៍​ដំណើរកា​ចរាចរណ៍​ឡើងវិញ រូ​ចក៍​ធ្វើកា​វាស់វែង​យក​វត្ថុតាង​ទាំងពី​ទៅកាន់​អធិការដ្ឋាន​នគរបាល​ស្រុក​ក្រគរ​ដោះស្រាយ​ផ្លូវច្បាប់​ពេល​ក្រោយ បន្ទាប់ពី​បញ្ជូន​ជនរងគ្រោះ​ទៅ​សង្គ្រោះបន្ទាន់​រូ​ច​។​

​លោក មោ​ល សាវ៉ា​ន នគរបាល​ចរាចរណ៍​ស្រុក​ក្រគរ​បាន​ឲ្យ​ដឹងថា​បុរស​ជា​ជនរងគ្រោះ​ទាំង​ក្នុងករណីនេះ​ទី​១​ឈ្មោះ ជ​ជន ម៉ៅ អាយុ​១៨​ឆ្នាំ ទី​២​ឈ្មោះ ញឹម សី​ុ​ណាត អាយុ​១៨​ឆ្នាំ អ្នក​ទាំងពី​របួសធ្ងន់​និង​ទី​៣​ឈ្មោះ កាន ស៊ី​ណាត អាយុ​២១​ឆ្នាំ របួសស្រាល អ្នក​ទាំ​បី​មាន​ទីលំនៅ​ភួ​មិ​ទួល​ម្ក​គ់ ឃុំ​អន្លង​ត្នោត ស្រុក​ក្រគរ ខេត្តពោធិ៍សាត់​៕unnamed (1) unnamed (2) unnamed (3) unnamed (4)