ចុះ​ពិនិត្យ​អាវុធ​ជាតិ​ផ្ទះ​ុ​និង​ដើរល្បាត​បែ​ជា ចាប់បាន​មុខសញ្ញា​ជួញដូរ​គ្រឿងញៀន​២​នាក់​នៅ​ស្រុក​ត្រពាំង​ប្រាសាទ​

0

​ខេ​ត្ត្ត​ឧ​ត្ត​រ​មានជ័យ ៖​ជនសង្ស័យ​២​នាក់​ត្រូវ​នគរបាល​ចាប់​ឃាត់ខ្លួន​កាលពី​ម៉ោង ២​និង​២​នាទី​យប់​ឈានចូល​ថ្ងៃទី​២៦ ខែធ្នូ ឆ្នាំ​២០១៥ នៅ​ចំណុច​តាមផ្លូវ​ជាតិ ឃុំ​ត្រពាំង​ប្រាសាទ ស្រុក​ត្រពាំង​ប្រាសាទ ខេត្ត​ឧ​ត្ត​រ​មានជ័យ ខ​ណះ​ដែល​សមត្ថកិច្ច​ចម្រុះ​ដើរល្បាត​និង​ពួនស្ទាក ចុះIMG_0079​ត្រួតពិនិត្យ​អាវុធជាតិផ្ទុះ​តាម​គោលដៅ​សំខាន់ៗ​ក្នុងស្រុក​។​​ជនសង្ស័យ​ចំនួន​២​នាក់​ដែល​នគរបាល​ស្រុក​ត្រពាំង​ប្រាសាទ​ចាប់​ឃាត់ខ្លួន រួមជាមួយ​វត្ថុតាង ថ្នាំញៀន​ចំនួន​២​កញ្ចប់​. ១​ឈ្មោះ​ជា​បូ រ៉ា ភេទ​ប្រុស​អាយុ​២១​ឆ្នាំ​រស់នៅ ភូមិ​បន្ទាយ​ចាស់ ឃុំ​ព្រះ​ប្រឡាយ ស្រុក​ត្រពាំង​ប្រាសាទ ខេត្ត​ឧ​ត្ត​រ​មានជ័យ​. ២​ឈ្មោះ​ញ៉ា​វ វិ​រះ ភេទ​ប្រុស​អាយុ​២៣​ឆ្នាំ ស្នាក់នៅ ភូមិ​ទួល​ពង្រ ឃុំ​ទំនប់​ដាច់ ស្រុក​ត្រពាំង​ប្រាសាទ ខេត្ត​ឧ​ត្ត​រ​មានជ័យ ។​​អធិការនគរបាល​ស្រុក​ត្រពាំង​ប្រាសាទ បាន​ឲ្យ​ដឹងថា បាន​ឲ្យ​ដឹង​នៅ​ថ្ងៃទី​២៦ ខែធ្នូ ឆ្នាំ​២០១៥​នេះ​ថា ជនសង្ស័យ​ត្រូវបាន ឃាត់ខ្លួន ក្នុងអំឡុងពេល​សមត្ថ​កិច្ច​ចុះ​ប្រតិបត្តិការ ត្រួតពិនិត្យ​អាវុធជាតិផ្ទុះ ជ​នស​ង្ស័​បាន​ព្យាយាម​គេច​បា​រ៉ា​ស់​ត្រួតពិនិត្យ សមត្ថកិច្ច​សង្ស័យ​ក៏​ចាប់​ឆែកឆេរ​ទើប​ឃើញ​ថ្នាំញៀន​២​កញ្ចប់​តូច​និង​ម៉ូតូ​១​គ្រឿង ទូរស័ព្ទ ដៃ​៣​គ្រឿង ក៏​ឃាត់ខ្លួន​យកទៅ​សួរនាំ​និង​កសាង​សំណុំរឿង​បញ្ជូនទៅ​តុលាការ​ចាត់ការ​តាមច្បាប់​៕