​ ​ល្បែង​កន្ទុយលេខ​កំពុងតែ​រីក​រាលដាល​លក់​ដូច​ផ្សារ​ត្រី មេ​ប៉ុស្តិ៍​មិន​អើពើ

0

​កំពង់ធំៈ ល្បែងស៊ីសង​បៀរ អាប៉ោង និង​ការចាក់​កន្ទុយលេខ កំពុងតែ​លក់​ដូច​ផ្សា​ត្រី បង្ករ​ឲ្យ​មានការ ព្រួយបារម្ភ​ណ៍ យ៉ាងខ្លាំង​ចំពោះ​សកម្មភាព​នូវ​ល្បែងស៊ីសង​ទាំងនេះ ដែល​អាចឈាន​ទៅដល់​ការទាស់ទែង​គ្រួសារ និង​ចោរលួច​ចោ​ប្លន់ ខណៈពេលដែល​ប្រមុខ​រាជរដ្ឋាភិបាល កំពុងតែ​យកចិត្តទុកដាក់ ពី​សុ​វត្តិភាព​របស់​ប្រជាពលរដ្ឋ ថែមទាំង​ដាក់ បទបញ្ជា​ឲ្យ​លុបបំបាត់​ទាំងស្រុង នូវ​ល្បែងស៊ីសង​គ្រប់​ប្រភេទ និង​ជម្រុញ​ឲ្យ​កងកម្លាំង មន្ត្រីរាជការ ប្រជាពលរដ្ឋ ចូលរួម​គោរព​នូវ​គោលនយោបាយ​ភូមិ​ឃុំ​មាន​សុ​វត្តិភាព​ទាំង​៩​ចំនុច​។​
​ក្នុងនោះ​មាន​ប្រជាពលរដ្ឋ​ជាច្រើន បាន​សំណូមពរ តាមរយះ​ស្នងការដ្ឋាន​នគរបាល ខេត្តកំពង់ធំ និង​គណៈបញ្ជាការ ឯកភាព​ស្រុក​សណ្តាន់ ក៏ដូចជា​អធិការដ្ឋាន​នគរបាល​ស្រុក​សណ្តាន់ ឲ្យ​ជួយ​ទប់ស្កាត់​នូវ​ល្បែងស៊ីសង និង​ការ​ផ្សងសំណាង​ដោយ​ចាក់​កន្ទុយលេខ ដែល​កំពុងតែ​ប​ង្វ​ក់​ស្មារតី ប្រជាពលរដ្ឋ ស្ថិតនៅ​ភូមិ ខោស ឃុំ ទំរីង ស្រុក​សណ្តាន់ ខេត្តកំពង់ធំ យ៉ាង​គគ្រឹក​គ្រេង និង​ពុំមាន​ការគោរព​ច្បាប់​បន្តិច​ឡើយ នឹង​សំណូមពរ​ឲ្យ​ប៉ុស្តិ៍​រដ្ឋបាល​ឃុំ​ទំរីង ជួយ​ទប់ស្កាត់​ការលេង​ល្បែងស៊ីសង និង​ការលេង​កន្ទុយលេខ ខណៈពេល​ដែលមាន មេ​ឆ្នោត​ដ៏​ល្បី​ចំនួន​៣​នាក់ កំពុងតែ​យក ឃុំ​ទំរីង​ធ្វើជា​ទីតាំង​ចាក់​កន្ទុយលេខ ទី​១ ចែ​ម៉ៅ ទី​២ ចាន់ ធឿន ទី​៣ តា​នំ​ប៉ាវ បុគ្គល​ទាំង​៣​នាក់​នេះ​ជា​អ្នកលក់​កន្ទុយ លេខ​ដ៏​សកម្ម​តែ​ពុំ​ត្រូវបាន បង្ក្រាប​នោះឡើយ ។​
​ជាក់ស្តែង​ថ្មីៗ​នេះ សកម្មភាព​លក់​កន្ទុយ​លេខ ត្រូវបាន​ចែ​ម៉ៅ ដើរ​លក់​តាម​ហាង​គុយទាវ ហាង​កាហ្វេ និង​ភោជនីយ៍ដ្ឋាន ក្នុង​បរិវេណ​ភូមិ​ខោស នៃ​ផ្សារ​ទំរីង​យ៉ាង​រំភើយ ទោះជា​សមត្ថកិច្ច​នៅ​អង្គុយ​ចំ​ពីមុខ​ក្តី ក៏​មេ​ឆ្នោត​ដ៏​ល្បី​នេះ ហាក់បី ដូចជា​ពុំមាន​ការភ្ញាក់ផ្អើល ឬ​មាន​ព្រឹត្តិ​កម្ម​បន្តិច​ឡើយ មិនតែប៉ុណ្ណោះ​មេ​ឆ្នោត​ត្រូវបាន​លាតត្រដាង​លក់​ដូច​ទំនិញ សកម្មភាព​នេះ បានធ្វើ​ឲ្យ​មហាជន មានការ​សង្ស័យថា ប្រហែលជា​ត្រូវរ៉ូវ​គ្នា​អស់ហើយ បានជា​អាច​លក់បាន​ដោយ​រលូន​និង​ពុំមាន​ការខ្លាច​ញញើត​ពី​ច្បាប់​ឡើយ ខណៈពេលដែល​ប្រមុខ​រាជរដ្ឋាភិបាល កំពុងតែ​ពង្រឹង​និង​រឹតបន្តឹង​មិន ឲ្យ​មាន​ល្បែងស៊ីសង​គ្រប់​ប្រ​ភេ នៅតាម​មូលដ្ឋាន ។​
​ដោយ ប៊ុន រដ្ឋាphoto_2015-12-30_10-52-59 photo_2015-12-30_10-52-49 photo_2015-12-30_10-52-45