ម្រេចកំពត ប្រឈមនឹងការធ្វើឲ្យបាត់បង់កេរឈ្មោះលើទីផ្សារ

0

ខេត្តសៀមរាប៖ មួយរយៈចុងក្រោយនេះ ផលិតផលគ្រាប់ម្រេចកំពត ត្រូវបានឈ្មួញឬក៍អាជីវករមួយចំនួនក្នុងប្រទេស មានការកេងប្រវ័ញ្ចធ្វើស្លាកសញ្ញាម្រេចកំពត ទៅបិតលើកញ្ចប់ឬកែវម្រេច ដែលមិនមែនជាផលិតផលសុទ្ធចេញពីតំបន់នៃខេត្តកំពតនោះឡើយ ហើយបន្លំដាក់លក់លើទីផ្សារក្នុងAA298901.Still004ស្រុក ។ មួយរយៈកន្លងមកនេះដែរ មានអតិថិជនជាភ្ញៀវបរទេស បានបង្ហាញប្រតិកម្មថា ទីផ្សារម្រេចកំពតនៅក្នុងប្រទេសកម្ពុជា មិនមានភាពបរិសុទ្ធនោះឡើយ ម្រេចកំពតដែលពួកគេបានទិញ គឺមិនមែនម្រេចកំពតនោះទេ អតិថិជនជាភ្ញៀវបរទេសទាំងនោះ បាននិយាយថា អ្នកលក់ផលិតផលម្រេចកំពតនៅក្នុងប្រទេសកម្ពុជា មិនមានភាពស្មោះត្រង់ជាមួយអ្នកទិញនោះឡើយ ។លោកម៉ក់ ពេជ្ជរិទ្ធ អគ្គនាយក អគ្គនាយកដ្ឋានកាំកុងត្រូល នៃក្រសួងពាណិជ្ជកម្ម បានបង្ហើបឲ្យដឹងយ៉ាងដូច្នេះ នារសៀលថ្ងៃទី២៨ ខែធ្នូនេះ ក្នុងខណៈពេលនៃការចុះពិនិត្យ តាមដានមើលស្ថានភាពជាក់ស្តែង ដែលផលិតផលគ្រាប់ម្រេចកំពត កំពុងប្រឈមនឹងការបាត់បង់កេរឈ្មោះលើទីផ្សារក្នុងស្រុក និងកំពុងបន្តជះឥទ្ធិពលមិនល្អ ទៅលើទីផ្សារអន្តរជាតិ ។ការចុះបំពេញការងារត្រួតពិនិត្យនេះ ត្រូវបានធ្វើឡើងនៅតំបន់ផ្សារចាស់ក្នុងក្រុងសៀមរាប ដែលនៅទីនោះ គឺជាទីផ្សារម្រេចកំពតក្នុងតំបន់ទេសចរណ៍ និងមានភ្ញៀវទេសចរបរទេសចូលចិត្តទិញម្រេចកំពតនៅទីនោះ ហើយក៏ជាទីផ្សារ ដែលផ្តើមឲ្យមានប្រតិកម្ម នៃការដាក់បន្លំលក់ម្រេចកំពតក្លែងក្លាយនោះផងដែរ ។ តាមការចុះពិនិត្យជាក់ស្តែងនោះ ក្រុមការងាររបស់កាំកុងត្រូល បានរកឃើញថា ៩០% នៅក្នុងតំបន់ផ្សារចាស់ក្រុងសៀមរាប គឺមានការបន្លំដាក់លក់ផលិតផលគ្រាប់ម្រេចកំពត ក្លែងក្លាយ ។ លោកអគ្គនាយកកាំកុងត្រូលនិយាយថា ៖ ធ្វើយ៉ាងនេះ វាគឺជាការបង្ករវិបត្តិធ្ងន់ធ្ងរណាស់សម្រាប់កិត្តិយសជាតិ ។ជាមួយនេះដែរ វាក៏បណ្តាលឲ្យសមាគមលើកម្ពស់ម្រេចកំពត មានការខាតបង់ទីផ្សារយ៉ាងធ្ងន់ធ្ងរផងដែរ ។បើទោះជាយ៉ាងណា នៅក្នុងប្រតិបត្តិការណ៍នេះ ក្រុមការងារត្រូវបានប្រើប្រាស់ត្រឹមតែវិធានការអប់រំ សុំឲ្យអាជីវករ បញ្ឈប់ការបិទស្លាកសញ្ញាលើផលិតផលបន្លំភ្នែកអ្នកទិញជាបន្ទាន់តែប៉ុណ្ណោះ ! លោកបានបញ្ចាក់ប្រាប់អាជីវករថា ៖ បើគិតថាម្រេចកំពត វាគឺជាតម្រូវការទីផ្សារដ៏ល្អនោះ ការដាក់តាំងលក់ម្រេចកំពត គឺត្រូវតែជាម្រេចវេចខ្ចប់ នាំចេញពីសមាគមលើកតម្កើងម្រេចកំពត ដែលជាប្រភេទទំនិញសម្គាល់ភូមិសាស្រ្ត មានស្លាកសញ្ញាត្រឹមត្រូវ ទទួលស្គាល់ដោយក្រសួងពាណិជ្ជកម្ម៕AA298901.Still004 AA298901.Still002 AA298901.Still001