នគរបាល​ចាប់​ឃាត់ខ្លួន​យុវជន​ម្នាក់​ឡើងទៅ​រំលោភ​ក្មេងស្រី​៣​នាក់​បងប្អូន​បង្កើត បានសម្រេច​

0

​សៀមរាប​៖ ក្មេងស្រី​៣​នាក់​បងប្អូន​បង្កើត ត្រូវបាន​បងប្រុស​ជីដូន​មួយ​របស់ខ្លួន ចាប់រំលោភ​ម្តងម្នាក់ៗ​បានសម្រេច ខណៈ​ម្តាយ​ពួក​បាង​មិន​នៅផ្ទះ​។​
ហេតុការណ៍​នេះ​បានកើត​ឡើង​នៅ​ម៉ោង​១២ និង​៤៥​រំលង​អា​ធ្រា​ត្រ ឆ្លង​ចូល​ថ្ងៃទី​២៨​ខែធ្នូ​ឆ្នាំ​FB_IMG_1451433480955២០១៥ នៅលើផ្ទះ​ក្មេងរងគ្រោះ ស្ថិតក្នុង​ភូមិ​ភ្នំ​ក្រោម សង្កាត់​សៀមរាប ក្រុង​សៀមរាប​។
លោក​អនុ​សេនី​យ៏​ត្រី​ចែម ចំណាន នាយប៉ុស្តិ៍​នគរបាល​ស​ង្កា​ត់​សៀមរាប​បាន​ឲ្យ​ដឹងថា បន្ទាប់ពី​កើតហេតុ​នៅ​ថ្ងៃ​ដដែល កម្លាំង​នគរបាល​ប៉ុស្តិ៍​និង កម្លាំង​អធិការនគរបាល​ក្រុង បាន​ចាប់​ឃាត់ខ្លួន​ជនសង្ស័យ​បន្ទាប់ពី​ម្តាយមីង​ក្មេងរងគ្រោះ​ប្តឹង​មក​សមត្ថកិច្ច​។ លោក​បន្តថា ជនសង្ស័យ​ដែល​ចាប់ខ្លួន​ឈ្មោះ កាន ដូង ភេទ​ប្រុស​អាយុ​១៧​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ភ្នំ​ក្រោម សង្កាត់​សៀមរាប​។ ចំណែក​ក្មេងស្រី​រងគ្រោះ​ទាំង​៣​នាក់​បងប្អូន​ទី​១​ឈ្មោះ ប​.​ច អាយុ ១៥​ឆ្នាំ ទី​២​ឈ្មោះ ប​.​ដ អាយុ ១១​ឆ្នាំ និង​ទី​៣​ឈ្មោះ ប​.​ដ អាយុ​១០​ឆ្នាំ​។​
​លោកនាយ​ប៉ុ​ស្តិ៏​បាន​ឲ្យ​ដឹង​ទៀតថា ជនសង្ស័យ​បាន​សារភាពថា យប់កើតហេតុ ដោយសារ​ឪពុកម្តាយ​ជនរងគ្រោះ​បានចេញ​ទៅ​ដក​ដំឡូង​នៅ​ទល់ដែន​បាត់ ខ្លួន​ក៏បាន​ឡើងទៅ​ដេក​លេង​ជាមួយ​ប្អូនជីដូនមួយ​ទាំង​៣​នាក់ ហើយក៏​ស្រាប់តែ​រូបគេ​មាន​អារ​ម្ម​ណ៏​ចង់​រួមភេទ ក៏​ធ្វើ​សកម្មភាព​រំលោភ​លើ​ប្អូនជីដូនមួយ​របស់ខ្លួន​ឯង​ម្នាក់​ម្តងៗ ។ ក្រោយពេល​បានសម្រេច​ហើយ ក៏បាន​សន្យា​ឲ្យ​លុយ​ប្រាំ​ពាន់​រៀល​ដើម្បី​កុំ​ប្រាប់​អ្នកជិតខាង​។​
​លោកនាយ​ប៉ុស្តិ៍​បន្តថា យោងតាម​ចម្លើយសារភាព ជនសង្ស័យ​ត្រូវបាន​បញ្ជូនទៅ​អធិការដ្ឋាន​នគរបាល​ក្រុង​សៀមរាប ដើម្បី​បញ្ជូនទៅ​ការិយាល័យ​ជំនាញ និង​បញ្ជូន​បន្តទៅ​សាលាដំបូង​ខេត្តសៀមរាប​នៅ​ល្ងាច​ថ្ងៃទី​២៩​ខែធ្នូ ៕FB_IMG_1451433476071 FB_IMG_1451433480955 image-b3d8bcc6f6ca6099ce3a52975afd8a66167ab419e6f86e816f98f4f0307a49f1-V

​វេហាស៍​