លោកយាយ​អាយុ 75 ឆ្នាំ ត្រូវ​ឃាតករ​កាប់​ស្លាប់​ភ្លាម់ៗ​កន្លែង​ក្រោមផ្ទះ​

0

​ខេត្តកំពង់ធំ ៖ ហេតុ​ការ​លោកយាយ​អាយុ 75 ឆ្នាំ ត្រូវ​ឃាតករ​កាប់​ស្លាប់​នៅ​លោកយាយ បួន មីន រស់នៅ​ភូមិ ពន្លាជ័យ​ឃុំ បន្ទាយ​ស្ទោង ស្រុក ស្ទោង ខេត្ត កំពង់ធំ​
​ត្រូវបាន​ចៅ​ប្រទះ​ឃើញថា​ដេកស្លាប់​នៅនឹងកន្លែង​នា​ព្រឹក ថ្ងៃទី 30 ខែ ធ្នូ ឆ្នាំ 2015​។7481_467394316786536_2922518593997787757_n​ការសម្លាប់​លោកយាយ​ត្រូវ​ឃាតករ​ធ្វើ​នៅ​ចន្លោះ​វេលា​ប្រមាណ​ម៉ោង​០១​យប់​ថ្ងៃទី 29 ខែ ធ្នូ ឆ្នាំ 2015​ឈានចូល​ព្រឹក ថ្ងៃទី 30 ខែ ធ្នូ ឆ្នាំ 2015​ម្សិលមិញ​នេះ​។​
​សព​របស់​លោកយាយ​ត្រូវបាន​សមត្ថកិច្ច​ពិនិត្យឃើញថា មាន​ស្នាម​ដាច់រយះ​នៅ​ហ្នឹង​ក​ខាងឆ្វេង និង​ស្មា​ខាងឆ្វេង ។​
​សមត្ថកិច្ច​បាន​សន្និដ្ឋាន​ជា​ជំ​ហ៊ាន​ដំបូង​ថា ការសម្លាប់​នេះ អាចជា​គំនុំ ដែល​ឃាតករ អាច​
​អនុវត្ត​ឃាតកម្ម​បាន​យ៉ាង​ងាយ ព្រោះ​លោកយាយ​សម្រាក​នៅក្រោម​ផ្ទះ​នៅពេល​យប់ៗ​ដោយឡែក​ឃាតករ​សមត្ថកិច្ច​កំពុង​តាម​ប្រ​ម៉ាញ់ បច្ចុប្បន្ន​សព​របស់លោក​យាយ​សមត្ថកិច្ច​ប្រគល់​ឲ្យ​សាច់​ញា​ត្តិ​ធ្វើបុណ្យ​តាម​ប្រព្រៃ​ណី​៕1005371_467394296786538_9063546280322970435_n (1)

​ខេមរា​