លោក​ ហង្ស​ សុីផា​ និយាយថាអាជ្ញាធរខេត្តឃុបឃិតគ្នាលក់បេនឡានក្រោមលេសអភិវឌ្ឍន៍ក្រុង

0

បន្ទាយមានជ័យ​ :​ លោក​ ឧកញ្ញា ហង្ស​ សុីផា​ ចេញមុខបកស្រាយថាក្រុមហ៊ុនរបស់លោកមិនបានស្នើដោះដូរឬពុះដីចំណតរថយន្តលក់ទេគឺអាជ្ញាធរខេត្តឃុបឃិតគ្នាលក់បេនឡានក្រោមលេសអភិវឌ្ឍន៍ខេត្តបន្ទាយមានជ័យ។ការចេញមុខបកស្រាយនេះធ្វើឡើងកាលពីព្រឹកunnamedថ្ងៃទី៣០ធ្នូ២០១៥បន្ទាប់ពីរូបលោករងការរិះគន់ពីសារព័ត៍មាននិងពលរដ្ឋថាលោកជាអ្នកវិនិយោគដោះដូរចំណត់រថយន្តហើយយកដីលក់។សូមបញ្ជក់ថាចំណត់រថយន្តខេត្តបន្ទាយមានជ័យដែលមានទីតាំងធំទូលាយស្អាតសល់ពីសម័យសង្គមរាស្រ្តនិយមត្រូវបានស ជ ណ នៃទីស្តីការគណះរដ្ឋមន្រ្តីសម្រេចធ្វើការផ្លាស់ប្តូរចេញ ដោយយកទៅដាក់នៅវាលស្រែកស្រុកផ្សេងជាប់និងក្រុងសិរីសោភ័ណពីតំលៃដីមួយល្វែងជាង១០មឺុនដុល្លាទៅយហិចតា២ទៅបីមឺុនដល្លា ។

តាមរយះការផ្លាស់ប្តូរនេះប្រជាពលរដ្ឋដែលកំពុងអាស្រ័យផលជាមួយនឹងបេននេះបានសម្តែងការមិនពេញចិត្តនិងបានផ្តិតមេដៃប្រមាណជាង២០០០នាក់ដើម្បីសុំអន្តរាគមន៍ទៅសម្តេចនាយករដ្ឋមន្ត្រីនិងអង្គភាពប្រឆាំងអំពើពុករលួយអោយបញ្ឈប់ការដោះដូរ។ សូមបញ្ជាក់ថា ការដោះដូរបេនឡានខេត្តបន្ទាយមានជ័យនេះ ក្រោមលេសថាបេនបានធ្វើអោយប៉ះពាល់យ៉ាងធ្ងន់ធ្ងរនូវសណ្តាប់ធ្នាប់សោភ័ណភាពក្រុងនិងខេត្តជាមួយនិងការដោះស្រាយជូនពលរដ្ឋដែលនៅលើដីរដ្ឋ ។
ការវាយប្រហារលើលោកឧកញ៉ា ហង្ស សុីផា ថាបានឃុបឃិតជាមួយអាជ្ញាធរខេត្តលក់បេនឡានខេត្តហើយដូរទីតាំងបេនយកទៅដាក់ក្រៅក្រុង ហើយរាល់ការសាងសង់និងស្ថាបនាដោយក្រុមហ៊ុនសុីផារតនះខនស្ត្រាក់សិនខូអិលធីឌី ។
លោកឧកញ៉ា ហង្ស សុីផា បានបកស្រាយនៅចំពោះមុខប្រជាពលរដ្ឋទៀតថាសូមកំុអោយបងប្អូនប្រជាពលរដ្ឋយោលច្រឡំថាការដោះដូននេះជារឿងថ្នាក់លើការពិតជារឿងថ្នាក់ក្រោមត្រូវរូវគ្នាបញ្ជូនទៅលើទាំងរាស្រ្តមិនសប្បាយចិត្ត។ជាមួយគ្នានោះលោកបញ្ជក់ទៀតថាលោកមិនមានការពាក់ពន្ធ័ដល់ក្រុមហ៊ុនរបស់លោកដែរ ហើយលោកមិនបានធ្វើការអភិវឌ្ឍន៍ក្រោមតំណក់ទឹកភ្នែកប្រជាពលរដ្ឋរាប់ពាន់នាក់នោះទេ មួយវិញទៀតក្រុមហ៊ុនដែលទទួលសិទ្ធិសាងសង់គឺជាក្រុមហ៊ុន មនោរតនះខនស្ត្រាក់សិនខូអិលធីឌី ដូច្នេះសូមប្រជាពលរដ្ឋកុំមានការភន័ច្រឡំ។​

ជាមួួយប្រជាពលរដ្ឋ​លោក​នឹង​ស្នើសុំ​ទៅ​ថ្នាក់លើ​ដើម្បីសុំ​កុំ​ឲ្យ​មានការ​ដោះដូរ​ចំណតរថយន្ត​នេះ​ ព្រោះ​ចំណតរថយន្ត​នេះ​គឺ៊ជា​ចំណតរថយន្ត​ដែលមាន​វ័យ​ចំណាស់ និង​ធំ​ទូលាយ​ស្អាត​ស្ទើរតែ​ទូទាំង​ប្រទេស​ពុំ​មាន​ដូច​ ត្រូវ​បាន​ក្រុមហ៊ុន​មនោ​រតនៈ​ធ្វើការ​ស្នើសុំ​តាមរយៈ​អាជ្ញាធរ​ខេត្ត​ទៅ​ក្រសួងមហាផ្ទៃ​ក្នុង​ការ​សម្រេច​ដោះដូរ ហើយក៏​ត្រូវ​បាន​ថ្នាក់លើ​សម្រេច​ឲ្យ​ដោះដូរ​ផងដែរ។ ប៉ុន្តែ​ការសម្រេច​ដោះដូរ​នេះ​ត្រូវ​បាន​ប្រជាពលរដ្ឋ​ក្នុង​ក្រុង​សិរីសោភ័ណ ក៏​ដូច​អ្នក​រត់​តាក់សុី​ ធ្វើការ​ប្រឆាំង​ដាច់ខាត​មិន​ឲ្យ​មានការ​ដោះដូរឡើយ៕unnamed (1) unnamed