កាដូរឆ្នាំថ្មី២០១៦នគរបាលប្រឆាំងបទល្មើសបានបើកកិច្ចប្រជុំរួមទាំង១០ស្រុកដើម្បីពង្រឹងនិងទុបស្កាត់បទល្មើសទូទាំងខេត្តឲ្យមានប្រសិទ្ធិភាពខ្ពស់

0

ខេត្តតាកែវ៖ ដោយមានការអនុញ្ញាត និងណែនាំចង្អុលបង្ហាញពីឯកឧត្តម ឧត្តមសេនីយ៍ទោ អ៊ុក សំណាង ស្នងការនគរបាលខេត្តតាកែវ នៅព្រឹកថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០១៥ នៅផែននគរបាលប្រឆាំងបទល្មើស នៃស្នងការដ្ឋាននគរបាលខេត្តតាកែវ មានបើកកិច្ចប្រជុំមួយក្រោមFB_IMG_1451516325268អធិបតីភាពលោកវរសេនីយ៍ឯក ឡាយ ណារិទ្ធ ស្នងការរង ទទួលផែននគរបាលប្រឆាំងបទល្មើស ដោយមានការចូលរួមពីលោកនាយ នាយរងការិ យាល័យ នាយ នាយរងផ្នែកនៃការិយាល័យប្រឆាំងគ្រឿងញៀន ការិយាល័យប្រឆាំងបទល្មើសសេដ្ឋកិច្ច អធិការរងទទួលការងារព្រហ្មទណ្ឌ នាយ នាយរងផ្នែកព្រហ្មទណ្ឌនៃ អធិការដ្ឋាននគរបាលស្រុក-ក្រុងទាំង១០ក្នុងខេត្ត ។
ក្នុងឱកាសនោះ លោកវរសេនីយ៍ឯក ឡាយ ណារិទ្ធ ស្នងការរងទទួលផែននគរបាលប្រឆាំងបទល្មើស និងជាប្រធានអង្គប្រជុំ បានណែនាំដល់សមាជិកអង្គប្រជុំទាំងមូល ត្រូវពង្រឹងលើការងារជំនាញប្រយុទ្ធប្រឆាំងគ្រឿងញៀន និងការងារប្រឆាំងបទល្មើស សេដ្ឋកិច្ច ឲ្យយកចិត្តទុកដាក់ខិតខំប្រឹងប្រែងអនុវត្តការងារចំពោះមុខ ឲ្យមានប្រសិទ្ធភាពដោយទទួលខុសត្រូវខ្ពស់ ។ បន្ថែមជាងនេះ លោកស្នងការរង បានណែនាំដល់ អង្គភាពនីមួយៗត្រូវចេះសហការផ្តល់ព័ត៌មានឲ្យគ្នាទៅវិញទៅមកទាន់ពេលវេលាជា ប្រចាំលើការងារប្រឆាំងបទល្មើស។
ជាចុងក្រោយលោកវរសេនីយ៍ឯក ឡាយ ណារិទ្ធ ស្នងការរង ប្រធានអង្គប្រជុំ បានថ្លែង អំណរគុណចំពោះកម្លាំងជំនាញដែលពាក់ព័ន្ធជាមួយផែនប្រឆាំងបទល្មើសទាំងអស់ ដែលកន្លងមកសហការ និងអនុវត្តការងារបានល្អប្រសើរ ហើយបានបញ្ជាក់បន្ថែមថា សូមឲ្យបន្តនូវសកម្មភាពនេះបន្តទៀត ដើម្បីរួមចំណែកកាត់បន្ថយបទល្មើសស្របតាម គោលនយោបាយ”ភូមិ-ឃុំ មានសុវត្ថិភាព” របស់រាជរដ្ឋាភិបាល ៕FB_IMG_1451516313618 FB_IMG_1451516331124 FB_IMG_1451516325268