ប្រធានមន្ទីរសាធារណៈការខេត្តស្នើសុំអាជ្ញាធរ និងសមត្ថកិច្ចពាក់ពន្ធ័ចុះពិនិត្យរាល់ការ សាងសង់សំណង់ជៀសវាងការសង់រំលោភដីចំណីផ្លូវ

0

ខេត្តកំពង់ឆ្នាំង៖ នៅក្នុងពិធីសំណេះសំណាល និងបំពាក់គ្រឿងឥស្សរិយសជូនមន្ត្រីមន្ទីរសាធារណៈការខេត្តដែលមានស្នាដៃ នៅព្រឹកថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០១៥ដោយមានឯកឧត្តម ត្រាំ អ៊ីវតឹក រដ្ឋមន្ត្រីក្រសួងសាធារណៈការចូលរួមផងនោះ លោកប្រធានIMG_1301មន្ទីរសាធារណៈការខេត្ត បានសំណូមពរដល់អាជ្ញាធរខេត្ត មន្ទីរពាក់ព័ន្ធ និងសមត្ថកិច្ច ជួយចុះពិនិត្យតាមដានរាល់ការសាងសង់សំណង់រឹងមាំតាមដងផ្លូវនៅពេលចេញច្បាប់អោយសាងសង់ហើយនោះទៅតាមប្លង់កំណត់ ដើ ម្បីជៀសវាងកើតមានបាតុភាពរំលោភយកដីចំណីផ្លូវដែលនាំអោយមានការលំបា កដោះស្រាយទៅថ្ងៃក្រោយ។
លោក កែវ ពៅ ប្រធានមន្ទីរសាធារណៈការខេត្តកំពង់ឆ្នាំងបានថ្លែងបញ្ជាក់ថា៖ កន្លងមកមានការសាងសង់សំ ណង់រឹងមាំនៅក្នុងខេត្តក្រុងស្រុក បានរំលោភមកលើដីចំណីផ្លូវជាច្រើនកន្លែង ដែរមិនទាន់មានការដោះស្រាយរួចនៅឡើយ និងធ្វើអោយមានការរិះគន់ពីប្រជាពលរដ្ឋថា៖ ពេលកុំពុងសាងសង់ម្តេចមិនមកត្រួតពិនិត្យ នៅពេលសាងសង់រួចទើបថាខុសប្លង់ អោយម្ចាស់សំណង់វាយចោល។
ករណីនេះគឺអាជ្ញាធរក្រុង ស្រុកមួយចំនួនពុំបានហាមឃាត់ប្រជាពលរដ្ឋកំពុងសាងសង់សំណង់លើដីចំណីផ្លូវទាន់ពេលវេលា ការចេញច្បាប់សាងសង់របស់អាជ្ញាធរមួយចំនួន មិនបានឆ្លងមន្ទីរជំនាញ ហើយពេលសាងសង់ច្រើនតែខុសប្លង់ដោយសារតែខ្វះការត្រួតពិនិត្យ។ ចាប់ពីពេលនេះទៅរាល់ការចេញច្បាប់សាងសង់តាមផ្លូវ សុំអាជ្ញាធរនិងសមត្ថកិច្ចគ្រប់ជាន់ថ្នាក់ ចុះពិនិត្យតាមដានការសាងសង់ផង ដើម្បីកុំអោយមានការសាងសង់រំលោភដីចំណីផ្លូវសាធារណៈ ដែលធ្វើប៉ះពាល់ដល់ការចរាចរណ៍ទៅមករបស់អ្នកប្រើប្រាស់ផ្លូវ ។
ដោយឡែក ឯកឧត្តម ឈួរ ច័ន្ទឌឿន អភិបាលខេត្តកំពង់ឆ្នាំងបានមានប្រសាសន៍អោយដឹងថា៖ កន្លងមកអាជ្ញាធរខេត្តបានប្រគល់ភារកិច្ចដល់អាជ្ញាធរក្រុង ស្រុក និងសមត្ថកិច្ចគ្រប់ជាន់ថ្នាក់រួចហើយ អោយមើលរាល់ការសាងសង់សំណង់ខុសច្បាប់រំលោភយកដីចំណីផ្លូវ ដែលជាលទ្ធផលឃើញថាទទួលបានលទ្ធផលបង្គួរ តែចំពោះប្រសិទ្ធភាពនៅមានកំរិតនៅឡើយ។ ព្រោះថាកន្លងមកសំណ ង់ធំៗក្នុងខេត្តដែលខុសច្បាប់មួយចំនួនមានលិខិតចេញពីក្រសួងដែនដីនគរូបនីយកម្ម និងសំណង់ មួយចំនួនទៀតចេញដោយមន្ទីរដែនដីនគរូបនីកម្ម និងសំណង់ខេត្ត តែសំណង់មួយចំនួនបានធ្វើលើសប្លង់ ដែលបញ្ហានេះមកពីមន្ត្រីជំនាញខ្វះការត្រួតពិនិត្យ។
ឯកឧត្តមបានបញ្ជាក់ថាចំពោះវិធានការណ៍ទៅថ្ងៃមុខ គឺត្រូវតែរឹតបណ្តឹងគណៈបញ្ជាការឯកភាពក្រុង ស្រុក និងមន្ទីរពាក់ព័ន្ធ ពិនិត្យបន្ថែមលើបញ្ហានេះ ដើម្បីកុំអោយមានបញ្ហាប្រឈមទៅថ្ងៃមុខ។ ឯកឧត្តមក៏បានសំណូមពរផងដែរចំពោះប្រជាពលរដ្ឋដែលបានសាងសង់លំនៅដ្ឋានរំលោភដីចំណីផ្លូវ សូមចូលរួមសហការជាមួយអាជ្ញាធរមូលដ្ឋាន សមត្ថកិច្ច និងមន្ទីរពាក់ពន្ធ័ ដើម្បីដោះស្រាយបាតុភាពខាងលើនេះអោយសមស្របនិងអាចទទួលយកបានទាំងអស់គ្នាដោយផ្អែកលើទិដ្ឋភាពច្បាប់ស្តីពីផ្លូវថ្នល់ នឹងដើម្បីរៀបចំសណ្តាប់ធ្នាប់និង ការអភិវឌ្ឍន៍សមិទ្ធិផលនានានៅក្នុងក្រុងស្រុកនៅក្នុងពេលខាងមុខទៀតអោយបានល្អ។
លោក កែវ ពៅ ប្រធានមន្ទីរសាធារណៈការខេត្តបានបញ្ជាក់ថា៖មន្ត្រីរាជការដែលមានស្នាដៃល្អត្រូវបំពាក់គ្រឿងឥស្សរយយសនៅក្នុងពេលនេះមាន៤៨នាក់ ក្នុងនោះមាន “មេដាយសុវត្ថារា” ថ្នាក់ធិបឌិន១រូប ថ្នាក់សេនា៩រូប ថ្នាក់អស្សឬទ្ឋិ១០រូប “មេដាយកាងារ” មាស១៨រូប ប្រាក់៦រូប និងសំរិត៤រូប។នៅក្នុងពីធីនោះដែរ ឯកឧត្តម ត្រាំ អ៊ីវតឹក ក៏បានផ្តល់រង្វាន់ជាសម្ភារៈ និងម៉ូតូចំនួន៣គ្រឿងដល់មន្ត្រីរាជការនៅក្នុងមន្ទីរសាធារណៈការខេត្តផងដែរ ៕IMG_1309 IMG_1301 IMG_1284