នគរបាល​ខេត្ត​សៀមរាប​ ចុះ​ពង្រឹង​ច្បាប់​ចរាចរណ៍​ថ្មី

0

 

សៀមរាប ៖ កម្លាំង​នគរបាល​ចរាចរ​ខេត្តសៀមរាប​ នៅ​ព្រឹក​ថ្ងៃទី១​ ខែមករា​ ឆ្នាំ​២០១៦​នេះ​បាន​ចុះ​ពង្រឹង​ និង​ការ​រឹតបន្តឹង​នូវ​ច្បាប់​ចរាចរណ៍​ថ្មី​ឲ្យ​កាន់​ប្រសើរ​ឡើង​ ខណៈ​នៅ​ខេត្ត​សៀមរាប​នា​ឆ្នាំ​២០១៥​កន្លង​ទៅ​នេះ​ មានការ​គ្រោះថ្នាក់​ចរាចរណ៍​ថយចុះ​ជាង​៣០​ករណី​បើ​ធៀប​ទៅនឹង​ឆ្នាំ​២០១៤Nita-1-A-46-Full​។ បានឲ្យដឹង​នៅ​ព្រឹក​ថ្ងៃទី​១ ​ខែមករា​នេះ​ លោក​វរសេនីយ៍ទោ ជឹម សុវណ្ណ នាយការិយាល័យ​នគរបាល​ចរាចរណ៍​ផ្លូវគោក​ នៃ​ស្នងការដ្ឋាន​ខេត្ត​សៀមរាប​បាន​ឲ្យ​ដឹង​ថា នៅ​ថ្ងៃទី​០១​ដើមឆ្នាំ​២០១៦​នេះ​កម្លាំង​នគរបាល​ចរាចរណ៍​ នៃ​ស្នងការដ្ឋាន​ខេត្ត​សៀមរាប​មាន​ធ្វើការ​ចុះ​ពង្រឹង​ច្បាប់​ចរាចរណ៍​ថ្មី​នេះ​ចំនួន​ពីរ​គោលដៅ​។ គោល​ដៅ​ទី​១​ គឺ​មាន​ការ​សហការ​ជាមួយ​យុវជន​កាកបាទក្រហម​ និង​យុវ​ជន​កាយ​រិ​ទ្ធ និង​និស្សិត​អាហារ​រូបករណ៍​របស់​សម្តេច​តេជោ បាន​នាំ​ចុះ​ផ្សព្វផ្សាយ​ នៅ​តាម​ភ្លើង​ស្តុប​ចំនួន​៣​កន្លែង​ក្នុង​ក្រុង​សៀមរាប​ ដោយ​បាន​ចែក​ខិត​ប័ណ្ណ​ផ្សព្វផ្សាយ​អប់រំ​ដល់​អ្នក​ធ្វើដំណើរ។ ​និង​ទី​២​គឺ​ធ្វើ​នៅ​ភាគ​ខាងកើត​នៃ​ក្រុង​សៀមរាប​នៅតាម​បណ្តោយ​ផ្លូវជាតិ​លេខ​៦​ម្តុំ​ហាង​អា​បូ​ឡូ​ប្លា​ស្សា ក្នុង​នោះ​ក៏បាន​ធ្វើការ​អប់រំ​ ស្តីពី​ច្បាប់​ថ្មី​និង​អនុវត្តន៍​ច្បាប់​ចាស់​បន្ថែម​ទៀត។ លោក​បន្ថែម​ថា ចំពោះ​ការ​ផាក​ពិន័យ គឺ​កម្លាំង​នគរបាល​មិន​ផាក​យក​លុយ​ហើយ​សរសេរ​វិក្កយបត្រ​ដូច​មុន​នោះ​ទេ​គឺ​សរសេរ​វិក្កយបត្រ​ឲ្យ​ពួកគាត់​ទៅ​បង់​ប្រាក់​ដោយ​ខ្លួនឯង។ លោក​បាន​បញ្ជាក់​ថា នា​ឆ្នាំ​២០១៥​កន្លង​ទៅ​នេះ​នៅ​ខេត្ត​សៀម​រាប​គ្រោះថ្នាក់​ចរាចរណ៍​មានការ​ថយ​ចុះ​ចំនួន​ជាង​៣០ករណី​នេះ​បើ​ធៀប​ទៅ​នឹង​ឆ្នាំ​២០១៥។ ជា​មួយ​នឹង​ការ​រឹតបន្តឹង​នូវ​ច្បាប់​ចរាចរណ៍​នេះ​ដែរ​ពលរដ្ឋ​ មានការ​សាទរ​ទៅនឹង​ចំណាត់ការ​នេះ​ណាស់​ដោយសារតែ​ច្បាប់​នេះ​នឹង​អាច​ធ្វើ​ឲ្យ​ពលរដ្ឋ​នាំ​គោរព​ និង​មានការ​ថយ​ចុះ​បន្ថែម​ទៀត​ចំពោះ​ករណី​គ្រោះថ្នាក់​ចរាចរ ព្រោះ​សព្វថ្ងៃនេះ​គាត់​ឃើញ​ករណី​គ្រោះថ្នាក់​ចរាចរណ៍​សម័យនេះ​ឆៅៗ​ពេក​។  ទាក់ទិន​ទៅ​នឹង​ការ​ចុះ​អនុវត្តន៍​ច្បាប់​ចរាចរណ៍​រប់​សមត្ថកិច្ច​នេះ ដែរ​លោក សួស ណារិន អ្នក​សើប​អង្កេត​សិទ្ធ​មនុស្ស​ នៃ​គមនាគមន៍​អាដហុក​ប្រចាំ​ខេត្ត​សៀមរាប​បាន​ថ្លែង​ថា លោក​មានការ​គាំទ្រ​យ៉ាង​ពេញទំហឹង​ទៅ​ និង​ចំណាត់ការ​របស់​ប៉ូលិស​។​តែ​លោក​ស្នើ​ឲ្យ​ការចុះ​អនុវត្តន៍​នោះ​មាន​ភាព​ស្មើៗ​គ្នា​មិន​មាន​លម្អៀង។ លោក​បន្ថែមថា ចំពោះ​រឿង​រថយន្ត​ពាក់​ស្លាក​លេខ ខ​.​ម​, ន​.​ប ឬ​ត្រេ​អ៊ីនោះ​គឺ​ខាង​សមត្ថកិច្ច​និង​គយ​ត្រូវ​តែ​បង្កើន​ការ​ត្រួតពិនិត្យ​ថែមទៀត ព្រោះ​អី​នៅ​ខេត្ត​សៀម​រាប​គេ​ឃើញ​មាន​រថយន្ត​ប្រភេទ​នេះ​កើតមាន​ច្រើន​ តែ​គេ​មិន​ដឹង​ថា ជា​រថយន្ត​ស្របច្បាប់​ឬ​យ៉ាងណា​?​។ គួរ​កត់សម្គាល់​ផង​ដែរ​ថា ប្រមុខ​នៃ​រាជរដ្ឋាភិបាល​កម្ពុជា​ធ្លាប់​បាន​មានប្រសាសន៍​សង្កត់ធ្ងន់​ទៅ​បញ្ហា​រថយន្ត​ស្លាក​លេខខ​.​ម​,​ន​.​ប​,​ត្រេ​អ៊ីនេះ​ផងដែរ​ តែ​គេ​សង្កេត​ឃើញ​ថា នៅ​ខេត្ត​សៀមរាប​ហាក់​មាន​ភាព​ធូរ​លុង​នៅឡើយ​គេ​សង្ស័យ​សមត្ថកិច្ច​ទាំងនោះ​ជាប់​ត្រគាក​អស់ហើយ​៕Nita-1-A-48-Full Nita-1-A-47-Full Nita-1-A-46-Full